ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុំ​ភ្លើង​ចម្លែក​ភ្លឺ​ចិញ្ចាចពេញ​ផ្ទៃមេឃ ស្រាប់​តែ​ផ្ទុះ​បង្ក​ការភ័យ​ខ្លាច​ទួទាំង​ប្រទេស

7 ឆ្នាំ មុន

«Daily Star» ផ្សាយ​ថា មាន​ដុំ​ភ្លើងពណ៌​ខៀវ​មួយ​ភ្លឺ​ចិញ្ចាច​នៅ​លើ​វេហាស៍ ប្រទេស​ស៊ុ​យ​អែ​ត ហើយ​ផ្ទុះ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ទូ​ទាំង​ប្រទេស ។ ពី​ដំបូង​ពលរដ្ឋ​បារម្ភ​ខ្លាច​រុ​ស្ស៊ី​ឈ្លានពាន ប៉ុន្ដែ​

«Daily Star» ផ្សាយ​ថា មាន​ដុំ​ភ្លើងពណ៌​ខៀវ​មួយ​ភ្លឺ​ចិញ្ចាច​នៅ​លើ​វេហាស៍ ប្រទេស​ស៊ុ​យ​អែ​ត ហើយ​ផ្ទុះ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ទូ​ទាំង​ប្រទេស ។ ពី​ដំបូង​ពលរដ្ឋ​បារម្ភ​ខ្លាច​រុ​ស្ស៊ី​ឈ្លានពាន ប៉ុន្ដែ​អ្នក​​ឯកទេស​បញ្ជាក់​ថា ជា​អាចម៍ផ្កាយ​ធ្លាក់​ពី​ប្រ​ទាប់​បរិយាកាស ។

ដុំ​ភ្លើងពណ៌​ខៀវ​នោះ​ហោះ​លើ​លំហ​ក្នុង​ប្រទេស​ស៊ុ​យ​អែ​ត កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ ធ្វើ​ឱ្យ​ពលរដ្ឋ​ភ័យ​ខ្លាច​ដុំ​ភ្លើង​នោះ​មាន​ភាព​ចិញ្ចាចចិញ្ចែង​ខ្លាំង អាច​មើលឃើញ​នៅ​ពាសពេញ​ប្រទេស ។ នាង​ឡេ​ណា ចូ​ហាន​សុ​ន បញ្ជាក់​តាម​ហ្វេ​ស​ប៊ុ​កថា «​ខ្ញុំ និង​ក្មេង​ស្រី​ម្នាក់​ពេល​ដឹក​ឆ្កែ​ដើរ​លេង ស្រាប់តែ​ឃើញ​ភ្លើង​ភ្លឺ​ចិញ្ចាចចិញ្ចែង​នៅ​លើ​មេឃ​ពណ៌​ខៀវ​គួរ​ឱ្យ​ភ័យ​ខ្លាច​» ។

ចំណែក​លោក​អេ​រិ​ក ស្ដេ​ម​ប៊ើ​ល នៅ​វិទ្យាស្ថាន​តារាសាស្ដ្រ​នៃ​មហាវិទ្យាល័យ «​អុ​ប​សាឡា​» (Uppsala) និយាយ​ថា វា​ជា​និមិត្ដរូប​នៃ​អាចម៍ផ្កាយ ដោយ​ដុំ​ភ្លើង​ចម្លែក​នោះ​ឈ្មោះ ​Bolide (​អាចម៍ផ្កាយ​ប្រភេទ​គ្រាប់បែក​) ភ្លឺ​ចិញ្ចាចចិញ្ចែង ហើយ​ផ្ទុះ​ក្នុង​ស្រទាប់​បរិយាកាស ។ លោក​បញ្ជាក់​ថា «​វា​ជា​វត្ថុ​ដែល​កម្រ​ប្រទះ​ឃើញ​ក្នុង​មួយ​ឆ្នាំ​ៗ និង​អាច​កើតឡើង​នៅ​ពេល​ថ្ងៃ​ ដោយ​មាន​ពពក​គ្របដណ្ដប់ ឬ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន ហេតុការណ៍​បែប​នេះ​ក៏​មិនសូវ​មាន​នរណា​ម្នាក់​ចាប់អារម្មណ៍​ទេ​» ។

អាចម៍ផ្កាយ​ប្រភេទ​គ្រាប់បែក​នឹង​ត្រូវ​ដុត​បំផ្លាញ​ក្នុង​ស្រទាប់​បរិ​កាស​នៅ​កម្រិត​ខ្ពស់​ប្រហែល​ពី​២៩​ដល់​៤៨​គីឡូម៉ែត្រ ប៉ុន្ដែ​ចុង​ក្រោយ​នេះ​វា​អាច​ធ្លាក់​មក​កៀក​ផែនដី​ពេក ក្នុង​រយៈ​ចម្ងាយ​ប្រហែល​២៤​គីឡូម៉ែត្រ ហើយ​ក៏​ផ្ទុះ​តែ​ម្ដង ៕