ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​សម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ក្រសួង​បណ្តោះអាសន្ន​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក ហ៊ុយ ហឿ​ន មន្ត្រី​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ត្រូវ​បាន​លោក ប៊ុ​ន ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក ហ៊ុយ ហឿ​ន មន្ត្រី​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ត្រូវ​បាន​លោក ប៊ុ​ន ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នៅ​វេលា​ម៉ោង​៧​យប់​ដដែល​នេះ ។

គួរ​បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែមីនា ២០១៧ បាន​ធ្វើការ​ចាប់​បញ្ជូន​ខ្លួន​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ម្នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​អំពើ​ពុក​រលួយ ។ មន្ត្រី​នគរបាល​រូប​នោះ​ឈ្មោះ ហ៊ុយ ហឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ឋាន​ន្ទ​រ​ស័ក្តិ​អនុសេនីយ៍ឯក  មាន​តួនាទី​ជា​អនុប្រធាន​ផ្នែក​ការិយាល័យ​កម្មសិទ្ធិបញ្ញា​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ។

សំណុំរឿង​ខាងលើ​នេះ កំពុង​ស្ថិត​នៅ​ដៃ​លោក ស៊ិ​ន វិ​រ​: ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ ។

លោក លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច (​តេ​ឡេ​ក្រាម​) ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​បញ្ចប់​ការ​សួរ​ចម្លើយ ការ​ពិនិត្យ​ឯកសារ និង​ភស្តុ​តាង លោក ស៊ិ​ន វី​រៈ ជា​តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​លើ​ឈ្មោះ ហ៊ុយ ហឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​នាយ​រង​ផ្នែក​ការិយាល័យ​កម្មសិទ្ធិបញ្ញា​នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ពី​បទ វិ​តិ​ក្រម តាម​មាត្រា ៥៩២ ៥៩៣ ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣២ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​សម្រេច​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត ។

សំណុំរឿង​នេះ​បាន​ចូល​ដល់​ដៃ​លោក ប៊ុ​ន ធី ចៅក្រម​ស៊ើប​រហូត​ដល់​ម៉ោង​៧​យប់​ថ្ងៃ​ដដែល លោក​ចៅក្រម​សម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​រូប​នោះ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ៕