ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​ជាប់​សង្ស័យ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិ​នា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​២​នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិ​នា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដោយ​ជាប់​សង្ស័យ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បុរស​ជា​ប្តី​ឈ្មោះ ហេង សុ​ផា អាយុ​22​ឆ្នាំ ជា​ជាងភ្លើង ស្នាក់​នៅ​ចំណុច​បន្ទប់​ជួល​កន្លែង​ឃាត់ខ្លួន​ខាងលើ ប្រពន្ធ​ឈ្មោះ ពេជ្រ សុគន្ធ អាយុ​28​ឆ្នាំ ជា​អ្នកបំរើ​ការ​នៅ​ខារ៉ាអូខេ​UT ។

បើ​តាម​ប្រភព​ពី​កងរាជអាវុធហត្ថ​បានឱ្យ​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​2​នាក់​នេះ​គឺ​ជាប់​សង្ស័យ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ កាលពី​ថ្ងៃ​ទី​8 ខែមីនា ឆ្នាំ​2017 នៅ​ចំណុច​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ តាម​មន្ត្រី​អាវុធហត្ថ​បាន​បន្ត​ទៀត​ថា មុន​ពេល​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​អស់​រយៈពេល​យូរថ្ងៃ​មក​ហើយ ដោយ​ក្តាប់​បាន​មុខសញ្ញា​ច្បាស់ ទើប​សមត្ថកិច្ច​ចុះ​ទៅ​នាំ​ខ្លួន​ដល់​បន្ទប់​ជួល​តែ​ម្តង ៕