ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត ! ២​ករណី​កើតឡើង​នៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មាន​ហេតុ​ការណ៍​​២​ករណី​ផ្សេង​គ្នា​បាន​កើត​ឡើងដំណាល​គ្នា​​​នៅ​ជិត​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ខណៈ​ពេល​ដែល​ពួកគាត់​កំពុង

រាជធានី​ភ្នំពេញ ៖ សកម្មភាព​ចោរឆក់​បាន​កើតឡើង​យ៉ាង​កក្រើក​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ពិសេស​ឆក់​កាបូប​អ្នកដំណើរ​តាម​ដងផ្លូវ ហើយ​ក្រុម​ចោរ​ទាំងនោះ​មានសំណាង​ខ្លាំង​ណាស់ ហើយ​តែងតែបាន​ធ្វើ​សកម្មភាព​បាន​សម្រេច និង​បាន​គេចខ្លួន​ដោយ​សុវត្ថិភាព​រាល់​ៗ​លើក​មិន​ត្រូវ​បាន​នគរបាល ឬ​កងរាជអាវុធហត្ថ​ខណ្ឌ​ខាងលើ​បង្ក្រាប​បាន​នោះ​ឡើយ ហើយ​ក៏​មានការ​បន្ទុក​ទៅ​លើ​ការ​កើតឡើង​ច្រើន​នូវ​ល្បែងស៊ីសង​នៅ​ក្នុង​ខណ្ឌ​នោះ​ផង​ដែរ​។

សកម្មភាព​ចោរឆក់​បាន​កើតឡើង​ថ្មី​ៗ​ជា​ច្រើន ជាក់ស្ដែង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៧ មាន​សកម្មភាព​ចោរឆក់​កាបូប​បាន​សម្រេច​២​ករណី​ផ្សេង​គ្នា ប៉ុន្តែ​ក្នុង​ពេល​ដំណាលគ្នា​នោះ​តែ​ម្ដង​នៅ​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយ​ក្រុម​ចោរ​បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។
សកម្មភាព​ឆក់​ទី​១ បាន​កើតឡើង​នៅ​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​ខាងលិច​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​សាក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ណោ​ធិ៍​សែន​ជ័យ​។ បង្ក​ឡើង​ដោយ​ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ មួយ​គ្រឿង​។ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ចំណាស់​ម្នាក់ ខណៈ​ពេល​គាត់​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង ចេញពី​ទិញ​ថ្នាំ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ឆ្ពោះទៅ​ផ្ទះ​តែ​ម្នាក់ឯង បណ្ដាល​ឲ្យ​គាត់​ដួល​ម៉ូតូ​រង​របួស​ដៃ​ផង​ដែរ​។ បន្ទាប់​មក​ក្រុម​ចោរ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។
ស្ត្រី​រង​គ្រោះ​ឈ្មោះ ខៀវ សង អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​នៅ​ក្នុង​កាបូប​របស់​គាត់​នោះ មាន​លុយ​ប្រមាណ​ជិត​៤០​ម៉ឺន​រៀល អត្តសញ្ញាណប័ណ្ណ​១​សន្លឹក រួម​ជាមួយ​ថ្នាំពេទ្យ​ដែល​ទើប​ទិញ​យក​ទៅ​ប្រើប្រាស់ ទូរស័ព្ទ​ដៃ​២​គ្រឿង បង្កាន់ដៃ​ទិញ​គ្រឿងអលង្ការ ព្រមទាំង​របស់របរ​មួយ​ចំនួន​ទៀត​ផង​ដែរ​។
ស្ត្រី​ខាងលើ​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1DH-6148 ដោយឡែក​ជនសង្ស័យ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ មួយ​គ្រឿង​។ ស្ត្រី​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ខាងលើ​តែ​ម្នាក់ឯង​ចេញពី​ទិញ​ថ្នាំ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​បំណង​ទៅ​ផ្ទះ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​តាម​ពីក្រោយ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប បណ្ដាល​ឲ្យ​គាត់​ដួល​បោក​ទៅ​លើ​ថ្នល់​។ បន្ទាប់​មក​ជនសង្ស័យ​បាន​យក​កាបូប និង​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ ស្រមោល​តែ​ម្ដង​។ រីឯ​រូប​គាត់​បាន​ក្រោក​ឡើង​លើក​ម៉ូតូ​ជិះ​បន្តដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​។
សកម្មភាព​ឆក់​ទី​២ បាន​កើតឡើង​នៅ​លើ​កំណាត់​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​ដូច​គ្នា ត្រង់​ចំណុច​ជិត​ច្រកចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ បង្ក​ឡើង​ដោយ​ជនសង្ស័យ​២​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​លុយ​ពី​ស្ត្រី​ចំណាស់​ម្នាក់​ទៀត ខណៈ​ពេល​គាត់​កំពុង​ជិះ​ម៉ូតូ​ជាមួយ​កូនស្រី​ត្រឡប់​មក​ពី​យក​កាត​គ្រី​ម៉ូតូ​នៅ​សង្កាត់​ព្រែក​លៀប ឆ្ពោះទៅ​ផ្ទះ​។
ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ អ៊ុ​ក សុផល អាយុ​៥៧​ឆ្នាំ មុខរបរ​លក់​នំ​បញ្ចុក ស្នាក់​នៅ​ក្នុងភូមិ​កំពង់ទួល ឃុំ​អន្លង់​រមៀត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។ នៅ​ក្នុង​កាបូប​នោះ​មាន​ចំនួន​២​លាន​រៀល រួម​ជាមួយ​កាត​គ្រី​ម៉ូតូ​, អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​បង់ប្រាក់​ធនាគា​ផង​ដែរ​។
ស្ត្រី​រង​គ្រោះ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា Zoomer-X ដោយ​កូនស្រី​គាត់​ជា​អ្នក​ឌុ​ប​ធ្វើ​ដំណើរ​ចេញពី​សង្កាត់​ព្រែ​កៀប ខណ្ឌ​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ លុះ​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ  ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា Zoomer-X ១​គ្រឿង​ដូច​គ្នា ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច​តាម​ពីក្រោយ​បាន​ធ្វើ​សកម្មភាព​ចាប់​ដោះ​គន្លឹះ​ខ្សែ​កាបូប​លុយ​ដែល​គាត់​ក្រវាត់​ជាប់​ចង្កេះ​ទាំង​កំពុង​ជិះ​ម៉ូតូ​នោះ​។ ខណៈនោះ​ជនសង្ស័យ​បាន​ដោះ​គន្លឹះ​យក​កាបូប​បាន​សម្រេច ហើយ​ស្ទើរតែ​ដួល​ម៉ូតូ​ទាំងអស់​គ្នា​ហើយ លុះ​ពេល​យក​បាន​សម្រេច​ក្រុម​ចោរ​បាន​នាំ​គ្នា​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​តែ​ម្ដង​។ ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​កា​កាប ឲ្យ​ជួយ​ស្រាវជ្រាវ​៕