ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ទី​២៦ មីនា ខានស្អែក​នេះ ប្រជុំ​ដោយ​អ្នក​ប្រដាល់​ជើង​ចាស់​និង​ជើង​ថ្មី​ចំនួន​៦​គូ ក្នុង​នោះ​គូ​ដែល​គេ​ចាប់អារម្មណ៍​ជាងគេ​មាន​ចំនួន​២​គូ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ទី​២៦ មីនា ខានស្អែក​នេះ ប្រជុំ​ដោយ​អ្នក​ប្រដាល់​ជើង​ចាស់​និង​ជើង​ថ្មី​ចំនួន​៦​គូ ក្នុង​នោះ​គូ​ដែល​គេ​ចាប់អារម្មណ៍​ជាងគេ​មាន​ចំនួន​២​គូ ។

ជឹ​ម សា​រ៉ាត់ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​ត្រូវ​ជួប​ប្រកួត​ជាមួយ​ប្រាក់ ស៊ី​ណាត មក​ពី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ។ គូ​នេះ​ម្ខាង​ជា​អ្នក​ប្រដាល់​ចាស់វស្សា​និង​ម្ខាង​ទៀត​ជា​អ្នក​ប្រដាល់

ជើង​ថ្មី​ទើបតែ​ឡើង​កូដ​ទើប​អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ។ ជឹ​ម សា​រ៉ាត់ ជា​អ្ន​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​សាង​កេរ្តិ៍ឈ្មោះ​នៅ​លើ​សង្វៀន​យ៉ាង​ល្បីល្បាញ ប៉ុន្តែ​មួយ​រយៈ​មកនេះ​មិនសូវ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ដូច​មុន​ទៀត​ឡើយ ។ ទើបតែ​លើក​នេះ​ប៉ុណ្ណោះ​ដែល​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ផ្ដល់​ឱកាស​ឱ្យ​គេ​ឡើង​សង្វៀន​ជួប​ប្រកួត​សាក​កម្លាំង​ជាមួយ​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​។

សម្រាប់​ការ​ប្រកួត​នេះ​ទៀត គេ​មិន​ទាន់​ដឹង​ថា ជឹ​ម សា​រ៉ាត់ អាច​បំបាក់​ធ្មុង​អ្នក​ប្រដាល់​ជំនាន់ក្រោយ​ម្នាក់​នេះ​បាន​ឬ​អត់​នោះ​ទេ ។ ទោះជា​យ៉ាងណា ជឹ​ម សា​រ៉ាត់ ទាំង​កម្លាំង​និង​ល្បិច​ប្រយុទ្ធ​មិន​ទាន់​ចុះ​ខ្សោយ ក្នុង​ពេល​ប្រាក់ ស៊ី​ណាត អាង​តែ​កម្លាំង​មួយ​មុខ​គត់ និង​ចេះ​ប្រើ​តែ​ស្នៀត​កណ្ដាប់ដៃ​និង​ស្នៀត​ជើង​ប៉ុណ្ណោះ ។

មួយគូ​ទៀត សួង សុវណ្ណ​ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​ចាន់ សច្ចា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​។

សួង សុវណ្ណ​ថា មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូរ​ឆ្នាំ​ជាង​ចាន់ សច្ចា ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​លើក​នេះ មិន​ប្រាកដ​ថា​អាច​ផ្ដួល​ចាន់ សច្ចា បាន​ទេ ។ សួង សុវណ្ណ​ថា ទាំង​ស្នៀត​កែង​និង​ជង្គង់​របស់​គេ​ពេល​វាយ​ចេញ​ម្តង​ៗ​បង្ក​គ្រោះថ្នាក់​បំផុត​ដល់​គូប្រកួត ។ តែ​គេ​មិន​ហ៊ាន​សន្យា​ទុក​មុន​ថា អាច​ផ្ដួល​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​រូប​នេះ​បាន​ឬ​អត់​នោះ​ទេ ។ ចំណែក​ចាន់ សច្ចា មួយ​រយៈ​មកនេះ​ដូច​ជា​ឡើង​កូដ​ជាង​មុន​បន្តិច ។ ដូច្នេះ​បើ​ទោះជា​គេ​មិនសូវ​ពូកែ​ខាង​ប្រើ​ល្បិច​ប្រកួត​មែន តែ​សម្រាប់​កម្លាំង​វិញ​នោះ​គឺ​មាន​គ្រប់គ្រាន់​មិន​ចាញ់​សួង សុវណ្ណ​ថា ឡើយ​។

ចំណែក​គូប្រកួត​មិត្តភាព​ផ្សេង​ទៀត​មាន សៅ សេង​ហុង មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រកួត​ជាមួយ​សិទ្ធ បូ​ណា មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ​។

ឡុ​ង បញ្ញា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កេ​ត ចាន់​ឌី មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ ចាត ស៊ី​ចាន់ មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង ប្រកួត​ជាមួយ ជ័យ ប៊ុ​នសុង មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ និង​គូ​ចុង​ក្រោយ ពុទ្ធ ធា​រិ​ទ្ធ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ប្រកួត​ជាមួយ​ផល រស្មី មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ៕