ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក់ឡានកណ្តាលផ្លូវ ដើម្បី​ចាប់ខ្លួន​​បុរសនេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​មានមុខរ​បរជា​អ្នក​រកស៊ី​ម៉ៅ​ការ​សាងសង់​ផ្ទះម្នាក់ កាលពី​​ព្រឹក​ថ្ងៃ​ទី​២៤ មីនា នេះ ត្រូវ​បាន​​សមត្ថ​កិច្ច​​ការិយាល័យ​ស៊ើប​ការ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន ខណៈ​​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ម្តុំ​បឹង​ត្របែក​ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​មានមុខរ​បរជា​អ្នក​រកស៊ី​ម៉ៅ​ការ​សាងសង់​ផ្ទះម្នាក់ កាលពី​​ព្រឹក​ថ្ងៃ​ទី​២៤ មីនា នេះ ត្រូវ​បាន​​សមត្ថ​កិច្ច​​ការិយាល័យ​ស៊ើប​ការ​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន ខណៈ​​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ម្តុំ​បឹង​ត្របែក​ ។

ការ​​​ចាប់ខ្លួន​នេះ ត្រូវសមត្ថ​កិច្ច​អះអាង​ថា ជា​ការ​ធ្វើ​ឡើង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ស្ថាប័ន​​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ បុរស​​ម្នាក់​​នោះ​​ឈ្មោះថា​ច់ មនោ​រក្ស ជាអ្នកម៉ៅ​ការ​សំណង់ ស្នាក់​នៅផ្ទះ​លេខ​២០៣​បេ​អឺ​០ ផ្លូវ​២០៨ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ  ។

ទាក់ទិន​ការ​ចាប់​ឃាត់ខ្លួន​អ្នកម៉ៅការ​សំណង់​រូប​នេះ ​គឺជា​ការ​អនុវត្ត​តាម​ដីកា​របស់​ស្ថាប័ន​​អយ្យការ ​​យោង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះអ៊ិ​ត ដា​លី ភេទ​ស្រី អាយុ​៦២​ឆ្នាំ ​ស្នាក់​នៅផ្ទះ​លេខ​៥៨៣ ផ្លូវ​លេខ​១០១៩ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ ​ក្នុង​ពាក្យបណ្តឹង​​​អ្នកស្រីអ៊ិ​ត ដា​លី បាន​ប្តឹង​ឈ្មោះថា​ច់ មនោ​រក្ស ពី​បទ​.​ឆបោក​ប្រាក់​ចំនួន​១​ម៉ឺន​៤​ពាន់​៤​រយ​ដុល្លារ​អា​មេ
​រិ​ក ។

ពាក្យបណ្តឹង​​​បញ្ជាក់​ទៀត​ថា កាលពី​ថ្ងៃ​ទី​១០ កញ្ញា ២០១៥ អ្នកស្រីអ៊ិ​ត ដា​លី និង​ឈ្មោះថា​ច់ មនោ​រក្ស បាន​ធ្វើ​កិច្ចសន្យា​សាង​សង់​ផ្ទះ​ ដែល​ស្ថិត​នៅ​លើ​ក្បាលដី​​លេខ​៩០៣ ផ្លូវលំ ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ត្រូវ​សង់ផ្ទះ​កំពស់​២​ជាន់ ដោយ​ក្នុង​តម្លៃ​នៃ​ការ​សាងសង់​ផ្ទះ​នោះ​ សរុប​១០.១០០០ដុល្លារ​អា​មេ​រិ​ក និង​បាន​កំណត់​រយៈពេលនៃ​ការ​សាងសង់​ឱ្យ​រួចរាល់​ជា​ស្ថាពរ​៨​ខែ គិត​ចាប់ពី​ថ្ងៃ​បុក​គ្រឹះ​ និង​ត្រូវ​ទូទាត់​ប្រាក់​៦​ដំណាក់កាល ។

ក្រោយ​ពី​ធ្វើ​កិច្ចសន្យា​ឈ្មោះថា​ច់ មនោ​រក្ស បាន​ធ្វើការ​សាងសង់ និង​បើកប្រាក់​រហូត​ដល់​ដំណាក់កាល​ទី​៥ លុះ​ក្រោយមក ​ឈ្មោះ ថា​ច់ មនោ​រក្ស ទៅ​យក​ប្រាក់​បន្តិច​ម្តង​ៗ ​រហូត​ដល់​ទៅ​១៤.៤០០​ដុល្លារថា ​យក​ទៅ​ទិញ​សម្ភារ​​ទុក​ សម្រាប់​តម្រូវការ​សាងសង់ និង​គ្រឿង​តុបតែង​ផ្ទះ ឲ្យ​បាន​រួចរាល​តាម​កិច្ចសន្យា​ដែល​ភាគី​ទាំង​ពីរ​បាន​ធ្វើ​ជាមួយ​គ្នា ។

តែ​នៅ​ពេល​ឈ្មោះ ថា​ច់ មនោ​រក្ស បាន​ទទួល​ប្រាក់​ដូច​ចំនួន​ខាងលើ​នេះ​ហើយ មិន​បាន​ធ្វើការ​សាងសង់​តាម​កិច្ចសន្យា​នោះ​ទេ បែ​ជា​គេចខ្លួន ដែល​ទ​ង្វើ​ខាងលើ​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា ​ពិតជា​មាន​ចេតនា​ទុច្ចរិត​​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ឆបោក​លើ​ទឹកប្រាក់​ចំនួន​១៤៤០០ដុល្លារ​អា​មេ​រិ​ក​ទៅ​លើ​ដើមបណ្តឹង​មែន ។ ​