ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ព្រមាន​សហរដ្ឋ​អា​មេ​រិ​ក​ចំពោះ​ការ​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​

7 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​២៣ មីនា បាន​ព្រមាន​សហរដ្ឋអាមេរិក​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​ប្រើប្រាស់​ការ​បា.ញ់​បណ្តា​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ធ្វើ​ជា​ហេតុផល​សម្រាប់​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ឧបទ្វីប​កូរ៉េ ។

ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​២៣ មីនា បាន​ព្រមាន​សហរដ្ឋអាមេរិក​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​ប្រើប្រាស់​ការ​បាញ់​បណ្តា​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​ធ្វើ​ជា​ហេតុផល​សម្រាប់​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​នៅ​ឧបទ្វីប​កូរ៉េ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី លោកស្រី MARIA ZKHAROVA ថ្លែង​ថា យើង​យល់​ថា វា​ជា​ការ​មិន​អាច​ទទួលយក​បាន ដែល​គេ​ប្រើប្រាស់​សភាពការណ៍​បច្ចុប្បន្ន ដើម្បី​ប៉ុនប៉ង​ដណ្តើម​យក​ប្រៀប​ខាង​យោធា​ជា​ឯកតោភាគី ដោយ​បញ្ជូន​យ៉ាងច្រើន​គ្រឿង​សព្វាវុធ​ថ្មី​ៗ​មក​កាន់​តំបន់​នេះ ។ លោកស្រី​បន្ត​ថា ក្រុង​មូ​ស្គូ​ចាត់​ទុក​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​អា​មេ​រិ​ក THAAD នៅ​កូរ៉េ​ខាងត្បូង​ថា ជា​កត្តា​សំខាន់​មួយ​នៃ​ការ​បង្ក​អ​ស្ថេ​រ​ភាព ។ ដោយ​ពុំ​មាន​ដំណោះស្រាយ​ទាំង​ស្រុង បណ្តា​បញ្ហា​បច្ចុប្បន្ន​តាម​មធ្យោបាយ នយោបាយ និង​ការទូត និង​ដោយ​មិន​គិតដល់​ការ​ព្រួយបារម្ភ​របស់​គ្រប់​ភាគី​ដែល​ទាក់ទិន​នោះ គេ​ពុំ​អាច​ឈាន​ទៅ​រក​សន្តិភាព និង​ស្ថិរភាព​នៅ​អាស៊ី​ភាគ​ឦសាន​បាន​ឡើយ ។

ស្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី​បន្ត​ថា ដើម្បី​អាច​ចាក​ចេញពី​ភាព​ទល់​ច្រក​បច្ចុប្បន្ន បើ​តាម​យើង​យល់​គឺ​គ្មាន​ដំណោះស្រាយ​ណា​ផ្សេង​ក្រៅពី​ការ​ស្វែងរក​រួម​គ្នា​នូវ​យុទ្ធសាស្ត្រ ថ្មី​មួយ​កាន់តែ​ស្ថាបនា​នូវ​ភាព​ធូរស្រាល​ខាង​យោធា និង​ខាង​នយោបាយ​ទូទៅ ព្រមទាំង​ការ​លុប​បំបាត់​ចោលការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​តំបន់​ឡើយ ។

ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​ថ្លែង​កាលពី​ថ្ងៃ​ទី​២២ មីនា ថា កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​មី​ស៊ី​ល​ថ្មី ប្រាកដ​ណាស់​ជា​ការ​ឆ្លើយ​តប​ចំពោះ​សមយុទ្ធ​យោធា​រួម FOAL EAGLE និង KEY RESOLVE ដែល​រៀបចំ​ធ្វើ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង ។ ការ​បាញ់​សាកល្បង​មី​ស៊ី​ល​នេះ​ត្រូវ​បរាជ័យ ព្រោះ​វា​ផ្ទុះ​ពេល​កំពុង​ហោះហើរ ។

កូរ៉េ​ខាងត្បូង​បាន​ផ្តួចផ្តើម​គំនិត​ជា​បន្ទាន់​ឱ្យ​មានដំណើរ​ការ​នៃ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​អា​មេ​រិ​ក ទោះបី​មានការ​ប្រឆាំង​កំពុង​បន្ត​របស់​ពលរដ្ឋ​ខ្លួន និង​របស់​បណ្តា​ប្រទេស​ជិតខាង​ក្តី ។ ប្រព័ន្ធ​ការពារ​នោះ​ចំនួន​២ ព្រមទាំង​ឧបករណ៍​ទាក់ទិន​ឯទៀត​ៗ ត្រូវ​បាន​បញ្ជូន​មក​ដល់ទី​តាំង​ដាក់​ពង្រាយ​នៅ​កូរ៉េ​ខាងត្បូង រួច​ហើយ​កាលពីដើម​ខែមីនា​នេះ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង លោក YUN BYUNG រដ្ឋមន្ត្រី​ការ​បរទេស​អា​េ​ម​រិ​ក​លោក REX TILLERSON ថ្លែង​នៅ​ក្រុង​សេ​អ៊ូ​ល​ថា វិធានការ​មួយ​ចំនួន​ចំពោះ​កូរ៉េ​ខាងជើង កំពុង​តែ​រៀបចំ ហើយ​លោក​និយាយ​ពី​បរាជ័យ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ខាង​ការទូត និង​ភាព​ចាំបាច់​នៃ​ការ​ចាត់ការ​ថ្មី ។ លោក​រហូត​ដល់​ប្រកាស​ថា ការ​ប្រើប្រាស់​កម្លាំងយោធា​ប្រឆាំង​កូរ៉េ​ខាងជើង​ជា​លទ្ធភាព​មួយ ។ ច្បាស់​ណាស់ លោក​បាន​គំរាម​ក្រុង​ព្យុ​ង​យ៉ាង​ពី​សង្គ្រាម​មួយ ៕