ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិកម្ម​តួ​ក​គី​ក្រោយ​ការ​ហាមឃាត់​មិន​ឱ្យ​យក​របស់របរ​អេ​ឡិច​ត្រូ​និក​តាម​ខ្លួន​ក្នុង​យន្តហោះ

7 ឆ្នាំ មុន

ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប តៃ​យី​ប អ័​រ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ទី​២៣ មីនា អំពាវនាវ​ដល់​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​ឡុ​ង​ដ៍ ឱ្យ​លុប​ចោល​ដោយ​ឆាប់រហ័ស​ការ​ហាមឃាត់​មិន​ឱ្យ​បណ្តា​អ្នក​ប្រើប្រាស់​យក​កុំព្យូទ័រ​យួរដៃ ឬ

ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប តៃ​យី​ប អ័​រ​ដូ​ហ្គា​ន កាលពី​ថ្ងៃ​ទី​២៣ មីនា អំពាវនាវ​ដល់​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​ឡុ​ង​ដ៍ ឱ្យ​លុប​ចោល​ដោយ​ឆាប់រហ័ស​ការ​ហាមឃាត់​មិន​ឱ្យ​បណ្តា​អ្នក​ប្រើប្រាស់​យក​កុំព្យូទ័រ​យួរដៃ ឬ​ទូរស័ព្ទ​ដៃ​ចូល​ក្នុង​កាប៊ី​ន​យន្តហោះ​សម្រាប់​ការ​ហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​៩ មក​ពី​ព្រ​លាន​យន្តហោះ​អន្តរជាតិ​១០​របស់​បណ្តា​ប្រទេស​អា​រ៉ាប់ និង​តួ​ក​គី ។

ក្នុង​បទ​សម្ភាសន៍​មួយ​តាម​ទូរទស្សន៍​ប្រធានាធិបតី​តួ​ក​គី​ថ្លែង​ថា ខ្ញុំ​សង្ឃឹមថា ប្រទេស​ទាំងនេះ​គឺ​សហរដ្ឋ​អា​េ​ម​រិ​ក និង​ចក្រភព​អង់គ្លេស​នឹង​ពិនិត្យ​ឡើង​វិញ លើ​រឿង​នេះ ហើយ​បោះបង់​ចោលការ​ហាមឃាត់​ដោយ​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ លោក​បន្ត​ថា វិធានការ​នេះ​បំផ្លាញ​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​លើ​វិស័យសេដ្ឋកិច្ច និង​សន្តិសុខ ។

លោក​អ័​រ​ដូ​ហ្គា​ន អះអាង​ផង​ដែរ​ថា បាន​លើក​ឡើង​ពី​រឿង​នេះ ពេល​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី THERESA MAY និង​ថា បណ្តា​អ្នក​ទទួលខុសត្រូវ​តួ​ក​គី​បាន​ទាក់ទង​ពី​រឿង​នេះ​ជាមួយ​បណ្តា​សម​ភាគី​អា​មេ​រិ​ក និង​អង់គ្លេស ។

រដ្ឋមន្ត្រី​ការ​បរទេស​តួ​ក​គី លោក MEVLUT CAVUSOGLU កាលពី​ថ្ងៃ​ទី​២២ មីនា ក៏​អះអាង​ដែរ​ពី​ការ​គ្មាន​ប្រសិទ្ធភាព​នៃ​ការ​សម្រេចចិត្ត​នេះ ដោយ​លោក​ពោល​ថា វា​គ្រាន់តែ​ជា​ការ​ដាក់ទោស​ដល់​អ្នកដំណើរ​ទាំងមូល​ប៉ុណ្ណោះ ។ ក្រុង​អង់កា​រ៉ា​ក៏​បាន​ស្នើ​រួច​ហើយ​កាលពី​ថ្ងៃ​ទី​២១ មីនា ដល់​ក្រុង​វ៉ា​ស៊ី​ន​តោន​តាម​រយៈ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​របស់​ខ្លួន​ឱ្យ​ពិនិត្យ​ឡើង​វិញ​វិធានការ​នេះ ៕