ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​…! គ្រាន់តែ​ឈើ​បង្ក្រាប​បាន​ជាង​3000​ម៉ែត្រគូប

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​គ្រប់​រូបភាព​ដើម្បី​ដឹកឈើ និង​សត្វព្រៃ

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​គ្រប់​រូបភាព​ដើម្បី​ដឹកឈើ និង​សត្វព្រៃ​តាម​ម​ធ្យោបាយ​រថយន្ត​តូច​ធំ​ឆ្លងកាត់​តាម​បណ្តា​ស្រុក​នានា​ក្នុង​គោលបំណង​យក​ទៅ​លក់​នៅ​ទីផ្សារ​ព្រំដែន​ប្រទេស​វៀតណាម ។ ជាមួយ​នោះ​ក្រោម​កិច្ចសហការ​មាន​នគរបាល អាវុធហត្ថ រដ្ឋបាល​ព្រៃឈើ ព្រម​ទាំង​ក្រុមការងារ​ថ្នាក់​ជាតិ​បាន​ចុះ​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​បាន​បន្តបន្ទាប់​សរុប​ចំនួន​66​ករណីពេញ​1​ឆ្នាំ​ដោយ​បាន​ដកហូត​ឈើ​ចម្រុះ​ជាង​3.000​ម៉ែត្រគូប​ក្នុង​នោះ​ចាប់​មនុស្ស​ចំនួន​3​នាក់បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់វិធានការ​តាម​ច្បាប់​ផង​ដែរ ។

លោក គឹ​ម ឈុ​ន​លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​23 ខែមីនា ឆ្នាំ​2017 ថា​ខេត្ត​ត្បូងឃ្មុំ​មាន​ព្រៃឈើ​នោះ​ទេ គឺ​គ្រាន់តែ​ជា​តំបន់​ឆ្លងកាត់​តែ​ប៉ុណ្ណោះ ដែល​ក្រុម​ឈ្មួញបាន​ដឹក​ជញ្ជូន​គ្រប់​រូបភាព​តាម​មធ្យោបាយ​រថយន្ត​តូច​ធំ​ចេញពី​ខេត្ត​ផ្សេង​ៗ​ឆ្ពោះ​មក​កាន់​ទីផ្សារ​ព្រំដែនជាប់​នឹង​ប្រទេស​វៀតណាម ទោះជា​បែប​នេះ​ក្តី​ដោយ​មាន​កិច្ចសហការ​ជាមួយនឹង​ស្ថាប័ន​សមត្ថកិច្ច​ចម្រុះ​តែងតែ​ចាប់​បានជា​ហូរហែរ ។

លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ​បញ្ជាក់​ថា រាល់​ថ្ងៃនេះ​បទល្មើស​ព្រៃឈើបាន​ថយ​ចុះ​ច្រើន​គួរ​ឲ្យ​កត់សំគាល់​នៅ​សល់​មាន​តែ​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដឹក​យក​ទៅធ្វើ​ផ្ទះ​ដោយសារ​តែ​ពួក​មិន​មាន​លទ្ធភាព​សង់ផ្ទះ​ថ្ម​ដូច​គេ​នោះ ។ ហើយ​ម្យ៉ាងទៀត​គ្រាន់តែ​ជា​តំបន់​ឆ្លងកាត់​មាន​រថយន្ត​ប្រភេទ​ដឹកឈើ​បាន​ចេញពី​បាត​អាង នៅ​ខេត្តស្ទឹងត្រែង​ឆ្លងកាត់​ខេត្ត​ត្បូងឃ្មុំយក​ទៅ​កាន់​ខេត្ត​ផ្សេង​ៗ​ទៀត​ដែល​មានច្បាប់​ដឹក​ជញ្ជូន​(PC)​នោះ សម្រាប់​ទិស​ដៅ​ឆ្នាំ​២០១៧​និងរួម​សហការ​ជាមួយនឹង​នគរបាល កងរាជអាវុធហត្ថ​ខេត្ត ប្រឹង​ទប់ស្កាត់​ការ​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើតាម​ការ​ណែនាំ​របស់​ថ្នាក់លើ ៕