ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូ​បង្រៀន​ថ្នាក់​ទី​៣ និង​សិស្ស​ស្រី​រៀន​ថ្នាក់​ទី​៣ ចង.ក​សម្លា.ប់​ខ្លួន​នៅ​ថ្ងៃ​តែ​១

7 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ យោង​តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លោកគ្រូ​បង្រៀន​ថ្នាក់​ទី​៣​ម្នាក់​បាន​ចង.ក​សម្លា.ប់​ខ្លួន​នៅ​ក្នុង​សាលារៀន​មួយ​កន្លែង​ក្នុងស្រុក​បាណ​ន់

ខេត្ដបាត់ដំបង ៖ យោង​តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លោកគ្រូ​បង្រៀន​ថ្នាក់​ទី​៣​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​សាលារៀន​មួយ​កន្លែង​ក្នុងស្រុក​បាណ​ន់ រីឯ​ក្មេង​ស្រី​ម្នាក់អាយុ​១០​ឆ្នាំ រៀន​ថ្នាក់​ទី​៣ ក៏​បាន​ចងក​សម្លាប់​ខ្លួន​ដែរ​នៅ​ក្នុងផ្ទះ​របស់​នាង ក្នុងស្រុក​សង្កែ ។ អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ករណី​នេះ​បាន​កើតឡើង​ក្នុង​ចន្លោះ​ពេល​គ្នា​តែ​ជាង​២​ម៉ោង​ប៉ុណ្ណោះ ក្នុង​ថ្ងៃ​តែ​មួយ  ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា លោកគ្រូ សំ រស់ អាយុ​៤៣​ឆ្នាំ បង្រៀន​ថ្នាក់​ទី​៣​នៅ​សាលា​បឋម​សិក្សា​តា​គ្រាម រស់នៅ​ក្នុងភូមិ​ក្រពើ​ខាងជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ បាន​ចងក​សម្លាប់​ខ្លួន​នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៣ ខែមីនា ។ លោក​គ្រួ​បង្រៀន​រូប​នេះ បាន​យក​ខ្សែ​អង្រឹង​ចងក​ជាប់​នឹង​ធ្នឹម​នៅ​ក្នុង​បន្ទប់ដេក​យាម​សាលា​ដែល​គាត់​បង្រៀន នៅ​ក្នុងភូមិ​តា​គ្រាម ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ហើយ​ត្រូវ​លោកគ្រូ​អ្នក​គ្រួ និង​សិស្សានុសិស្ស​ប្រទះ​ឃើញ​ពេល​ពួក​គេ​ទៅ​ដល់​សាលា ។

ប្រភព​ដដែល​បញ្ជាក់​ថា ទាំង​សាច់ញាតិ​និង​សាក្សី​នានា នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​លោកគ្រូ សំ រស់ ចងក​សម្លាប់​ខ្លួន​នោះ​ទេ តែ​លោកគ្រូ​បាន​បន្សល់​ពាក្យ​មួយ​ឃ្លា​ដែល​គេ​រក​ឃើញ​នៅ​លើ​ក្រដាស​មាន​ខ្លឹមសារ​ថា «​សុំ​ដើរ​មួយ​ថ្ងៃ​ទៀត​ហើយ​» ។ ទោះជា​យ៉ាងណា ពុំ​ទាន់​មាន​អ្នក​ណា​ម្នាក់ យល់​អំពី​ខ្លឹមសារ​ដែល​លោកគ្រូ​បង្រៀន​រូប​នេះ​បន្សល់​ទុក​នោះ​ឡើយ ។

ខណៈ​មន្ត្រី​ជំនាញ​មិន​ទាន់​បញ្ចប់​ការ​ពិនិត្យ​ធ្វើកោសល្យវិច័យ​សព​លោកគ្រូ​បង្រៀន​ថ្នាក់​ទី​៣ នៅ​ស្រុក​បាណ​ន់​រួចរាល់​ផង ស្រាប់តែ​មាន​សេចក្ដីរាយការណ៍​មួយ​ផ្សេង​ទៀត​ថា ក្មេង​ស្រី​ម្នាក់​ឈ្មោះ ជាចំរើន អាយុ​១០​ឆ្នាំ រៀន​ថ្នាក់​ទី​៣​ដែរ បាន​ចងកសម្លាប់​ខ្លួន​នៅ​ក្រោមផ្ទះ​របស់​នាង នា​ម៉ោង​៨​និង១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមីនា ស្ថិត​ក្នុងភូមិ​អន្លង់​វិល
ឃុំ​អន្លង់​វិល ស្រុក​សង្កែ ដោយ​មិនដឹង​ពី​មូលហេតុ​។

មន្ត្រី​ស្រុក​សង្កែ​និយាយ​ថា ក្មេង​ស្រី​នេះ​បាន​ដាក់​កៅអី​ជ័រ​ឡើងឈរ រួច​យក​កន្សែង​ចងក​ភ្ជាប់​នឹង​រត​ផ្ទះ ខណៈ​ឪពុក​មិន​នៅ ហើយ​ម្ដាយ​នាង​ក៏​រវល់​ទៅ​ផ្សារ​ដែរ ។ លោក វ៉ា​ត់ ជា អាយុ​៤៨​ឆ្នាំ និយាយ​ថា គាត់​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កូនស្រី​ជាទី​ស្រឡាញ់​របស់​គាត់​ចងក​សម្លាប់​ខ្លួន​នោះ​ទេ ។ គាត់​និយាយ​ទាំង​ទឹកភ្នែក​ថា គ្មាន​នរណា​បាន​ស្ដីបន្ទោស​នាង​ពី​រឿង​អ្វី​នោះ​ឡើយ ស្រាប់តែ​នៅ​សុខ​ៗ​នាង​យក​កន្សែង​ទៅ​ចងក​សម្លាប់​ខ្លួន ។ គាត់​សែន​រន្ធត់​ចិត្ត​មែនទែន ឬ​ក៏​នាង​ធ្វើ​នេះ​ដោយ​កំរោលចូល គឺ​គាត់​មិន​យល់​ទាល់តែ​សោះ ។

ទោះជា​យ៉ាងណា បើ​តាម​សមត្ថកិច្ច​និយាយ​ថា មន្ត្រី​ជំនាញ​បាន​និង​កំពុង​ពិនិត្យ​សព​ជន​រង​គ្រោះ និង​សួរនាំ​សាច់ញាតិ​ជន​រង​គ្រោះ​ទាំង​២​ករណី​នេះ ដើម្បី​ស្វែងរក​ពី​មូលហេតុ​ពិត ខណៈ​ក្រុម​គ្រួសារ​កំពុង​សោយសោក​និង​កំពុង​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕