ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​សូម​បងប្អូន​កុំ​យកតម្រាប់​តាម​ខ្ញុំ​» នេះ​គឺ​សម្ដី​យុវជន​ម្នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​ធ្លាក់​ភ្នែក ហើយ​បាន​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន ដោយ​អត់​គោរព​ភ្លើងស្តុប និង​ច្បាប់​ចរាចរណ៍​នោះ​ទេ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ផឹកស្រា​ស្រវឹង​ធ្លាក់​ភ្នែក ហើយ​បាន​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន ដោយ​អត់​គោរព​ភ្លើងស្តុប និង​ច្បាប់​ចរាចរណ៍​នោះ​ទេ ។ ពេល​ភ្លើងស្តុប​លោត​ក្រហម​ហើយ ​នៅ​តែ​បន្តដំណើរ​ទៅ​មុខ​ទៀត ពេល​នោះ​ក៏​ជ្រុល​ទៅ​ប៉ះ​ជាមួយនឹង​បុរស​ម្នាក់​ទៀត ដែល​កំពុ​ជិះ​ម៉ូតូ​ក្នុង​អាទិ៍ភាព​ភ្លើង​ខៀវ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ភាគី​ទាំង​សងខាង​នោះ​រង​របួស​ឡើយ​។ ប៉ុន្តែ​ខណៈនោះ​ទំនាស់​ពាក្យ​សម្ដី​បាន​កើតឡើង​មួយ​ប្រាវ ហើយ​យុវជន​ស្រវឹងស្រា​នោះ​បាន​ទាញ​កូនសោ​ម៉ូតូ​កាន់​នៅ​ក្នុង​ដៃ ហើយ​វាយ​ទៅ​លើ​បុរស​រង​គ្រោះ បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល​យ៉ាងដំណំ ហើយ​ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​តែ​ម្ដង​។

ក្រោយ​ពេល​នាំ​ទៅ​ដល់​ប៉ុស្ដិ៍​កា​កា ជន​បង្ក​បានដឹង​ខ្លួនឯង​ខុស ហើយ​ក៏​បាន​ចេញ​សំណង​ទៅ​ឲ្យ​បុរស​រង​គ្រោះ​ចំនួន​១៥០​ដុល្លារ ដើម្បី​បញ្ចប់រឿង និង​បាន​និយាយ​ថា «​សូម​បងប្អូន​កុំ​យកតម្រាប់​តាម​ខ្ញុំ​» ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ភ្លើងស្ដុប​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី កែង​ផ្លូវ​លេខ​២០០៤ ស្ថិត​នៅ​ក្នុងភូមិ​តា​ងួ​ន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​រង​គ្រោះ​ដោយ​យុវជន​ស្រវឹងស្រា​វាយ​ក្បាល​នោះ ឈ្មោះ អ៊ុ​ន យូ​ហាន អាយុ​៣៧​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ជិត​វត្ត​សំរោង​អណ្តែត ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មាន​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1FA-5897​។ ដោយឡែក​ជន​ដៃដល់​វាយ​បុរស​ខាងលើ​នោះ ឈ្មោះ ថោ​ង វុ​ទ្ធី អាយុ​២៣​ឆ្នាំ មុខរបរ​សន្តិសុខ យាម​នៅ​ផ្សារ​អណ្តូង ស្នាក់​នៅ​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ក្របៅ ឃុំ​ក្របៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

បុរស​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២០០៤ ក្នុង​ទិស​ដៅ​ត្បូង​ទៅ​ជើង បំណង​ទៅ​កាន់​ផ្ទះ​ជួល​នៅ​ក្បែរ​វត្ត​សំរោង​អណ្តែត ស្ថិត​ក្នុងភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ដោយ​ជិះ​តែ​ម្នាក់ឯង​ទេ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​ភ្លើងស្តុប​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី កែង​នឹង​ផ្លូវ​លេខ​២០០៤ នោះ ភ្លើងស្តុប​បាន​លោត​ខៀវ​ដែល​ផ្ដល់​ឲ្យ​រូប​គាត់ និង​អ្នកដំណើរ​ផ្សេង​ទៀត​ធ្វើ​ដំណើរ​ទៅ​មុខ​ត្រង់​បន្ត​ទៀត​។ ខណៈនោះ​គាត់​ក៏​បាន​បន្តដំណើរ​ទៅ​មុខ​ទៀត ដោយ​ឆ្លងកាត់​ទទឹង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ពេល​នោះ​ស្រាប់តែ​យុវជន​ឈ្មោះ ថោ​ង វុ​ទ្ធី បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FL-4078 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដោយ​មិន​គោរព​ភ្លើងស្តុប​ក្រហម បណ្ដាល​ឲ្យ​ប៉ះ​គ្នា ហើយ​ក៏​មាន​ទំនាស់​នឹង​គ្នា ស្រាប់តែ​ជន​នោះ​វាយ​គាត់​និង​កូនសោ​ម៉ូតូ បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល​តែ​ម្ដង​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​ជន​ដៃដល់​ត្រូវ​បាន​កម្លាំង​ឃាត់ ខ្លួន និង​បាន​នាំ​ទៅ​សួរនាំ​នៅ​ប៉ុស្ដិ៍​កា​កាប បន្ទាប់​មក​ជន​ដៃដល់​បានដឹង​ពី​ស្រវឹង​វិញ ហើយដោយ​ដឹង​ថា ខ្លួន​មាន​កំហុស​មិន​គោរព​ច្បាប់​ចរាចរណ៍ ថែម​ទាំង​បង្ក​របួស​ស្នាម​ដល់​អ្នក​ដទៃ​ផង​នោះ ក៏​បាន​សុំ​ទោស​ជន​រង​គ្រោះ និង​ចេញ​សំណង​ចំនួន​១៥០​ដុល្លារ​ទៅ​ជន​រង​គ្រោះ​ដើម្បី​បញ្ចប់រឿង​។ ក្រោយមក​ត្រូវ​បាន ដោះ​លែង​ឲ្យ​រួចខ្លួន​វិញ ហើយ​មុន​ពេល​ចាក​ចេញពី​ប៉ុស្តិ៍​កា​កាប ជន​បង្ក​នោះ​បាន​សម្ដែង​ការ​សោកស្ដាយ ចំពោះ​កំហុសឆ្គង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត និង​បាន​និយាយ​ថា «​សូម​បងប្អូន​កុំ​យកតម្រាប់​តាម​ខ្ញុំ​»៕