ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក DUTERTE បើក​ដែនទឹក​ហ្វ៊ី​លី​ពី​ន​ដល់​បណ្តា​នាវា​រុ​ស្ស៊ី

7 ឆ្នាំ មុន

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក RODRIGO DUTERTE ដែល​មុន​នេះ​បង្ហាញ​ពី​បំណង​ចង់ឱ្យ​រុ​ស្ស៊ី​ក្លាយជា​សម្ព័ន្ធមិត្ត​មួយ ព្រមទាំង​ជា​អ្នក​ជួយ​ការពារ​ប្រទេស​លោក​នោះ បាន​អនុញ្ញាត​ឱ្យ​នាវាចម្បាំង​រុ​ស្ស៊ី​ចេញ​-​ចូល

ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក RODRIGO DUTERTE ដែល​មុន​នេះ​បង្ហាញ​ពី​បំណង​ចង់ឱ្យ​រុ​ស្ស៊ី​ក្លាយជា​សម្ព័ន្ធមិត្ត​មួយ ព្រមទាំង​ជា​អ្នក​ជួយ​ការពារ​ប្រទេស​លោក​នោះ បាន​អនុញ្ញាត​ឱ្យ​នាវាចម្បាំង​រុ​ស្ស៊ី​ចេញ​-​ចូល​ដោយ​សេរី​ក្នុង​ដែនទឹក និង​បណ្តា​កំពង់​ផែ​ហ្វ៊ី​លី​ពី​ន ។

ទីភ្នាក់ងារ​ព័ត៌មាន BLOMBERG រាយការណ៍​នា​ថ្ងៃ​ទី​២៣ មីនា ថា ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន លោក RODRIGO DUTERTE អនុញ្ញាត​ឱ្យ​បណ្តា​នាវាចម្បាំង​រុ​ស្ស៊ី​ចូល​ដោយ​សេរី​ក្នុង​ដែនទឹក​ប្រទេស​លោក ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ក្រុង​ម៉ានីល លោក DUTERTE ក៏​អះអាង​ផង​ដែរ​ថា បណ្តា​នាវា​រុ​ស្ស៊ី​អាច​បោះ​យុថ្កា​ក្នុង​ដែនទឹក​ហ្វ៊ី​លី​ពី​ន ក្រោយ​ពី​ជូន​ព័ត៌មាន​ដល់​អាជ្ញាធរ​មូលដ្ឋាន​ពី​គម្រោង​របស់​ខ្លួន​ប៉ុណ្ណោះ ។

យោង​តាម BLOOMBERG ថា ហ្វ៊ី​លី​ពី​ន​ផ្តល់​ការ​អនុញ្ញាត​បែប​នេះ​ដល់​បណ្តា​នាវាចម្បាំង​ចិន​ផង​ដែរ ។

កាលពី​ខែមករា​កន្លង​ទៅ​នេះ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​បាន​ទៅ​ទស្សនា​នាវាចម្បាំង​ប្រឆាំង​នាវាមុជទឹក​រុ​ស្ស៊ី​ឈ្មោះ AMIRAL TRIBOUTS ដែល​ឈប់​សំចត​នៅ​កំពង់​ផែ​ក្រុង​ម៉ានីល ។ លោក​បាន​សម្តែង​ក្តី​សង្ឃឹមថា រុ​ស្ស៊ី​នឹង​ក្លាយជា​សម្ព័ន្ធមិត្ត និង​ជា​អ្នក​ជួ​ួ​យ​ការពារ​ប្រទេស​របស់​លោក ៕