ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរហើយ! ​នារី​ដ៏ស្រស់​ស្អាត​អើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​សោភា​ម្នាក់​ បើករថយន្ត​​លឿន​ពេកក៏​​ជ្រុល​ទៅ​បុក​រថយន្ត​តូ​យ៉ូ​តា​ព្រូសចំ​ទ្វារ​ខាងស្តាំ​ បណ្តាលឱ្យ​​​​រង​ការ​​ខូចខាត​យ៉ាងដំណំ ​និងបង្កការ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ ​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៣ ​មីនា ​ស្ថិតតាម​បណ្តោយ​ផ្លូវ​ព្រះ​

រាជធានី​ភ្នំពេញ ៖ នារី​រូប​ស្រស់​សោភា​ម្នាក់​ បើករថយន្ត​​លឿន​ពេកក៏​​ជ្រុល​ទៅ​បុក​រថយន្ត​តូ​យ៉ូ​តា​ព្រូសចំ​ទ្វារ​ខាងស្តាំ​ បណ្តាលឱ្យ​​​​រង​ការ​​ខូចខាត​យ៉ាងដំណំ ​និងបង្កការ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០ ​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៣ ​មីនា ​ស្ថិតតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ កែង​ផ្លូវ​១០៦ ត្រង់​​​ចំណុច​ស្ពាន​នាគ​ជិត​​វត្ត​ភ្នំ ​​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ដែលនារីបើកបរខាងលើ មិន​បាន​ស្គាល់​អត្ត​សញ្ញាណទេ ។

សាក្សី​​​ឃើញ​ហេតុការណ៍​​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​បុរស​ម្នាក់​​បើករថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​.ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AD-8737 ។ បើក​​បរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​​មក​ដល់​ចំណុច​កើតហេតុ​ ក៏​ស្រាប់​តែ​មាន​នារី​រូប​ស្រស់​សោភា​ម្នាក់​ បើករថយន្ត​​​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​.ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AM-1750 ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​១០៦ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ​មិន​បាន​ប្រុង​ប្រយ័ត្ន​ បត់​ទាំង​មាន​ល្បឿន​លឿន​ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ចំ​ទ្វារ​ខាងស្តាំ បណ្តាលឱ្យ​​វិល​មួយ​ជុំ​ រង​ការ​ខូចខាត​ក្រ​ពិត​ទ្វារ​​​មុខ​​ចំ​​ហៀ​ង​ខាងស្តាំ ។ ចំណែកឯ​រថយន្ត​បង្ក​វិញ​ខ្ទេច​មួយ​កំណាត់​មុខ​ចំហៀង​ខាងឆ្វេង ។

សមត្ថកិច្ច​​បង្ហើប​ឲ្យ​ដឹង​ថា រថយន្ត​ដែល​នារី​រូប​ស្រស់​សោភា​បើក​នេះ​ ជា​រថយន្ត​ទិញ​បង់​រំ​លួស​ ទើបតែ​ដាច់​អស់​ ស្រាប់តែ​មក​ជួប​គ្រោះ​ថ្នាក់​បែប​នេះ​តែ​ម្តង ។ ក្រោយកើតហេតុ ​​ភាគី​ទាំង​សងខាង​ចង់​យក​ត្រូវ​រៀង​ៗ​​ខ្លួន បាន​ទូរស័ព្ទ​ហៅ​ខាង​ធានា​រ៉ាប់រង​មក​រៀង​ៗ​ខ្លួន ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខាង​រថយន្ត​ឡិច​ស៊ី​ស​RX300​ដឹង​ថា​ ខ្លួន​ខុស​ក៏​ព្រម​សង​ឱ្យ​​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ទៅ​ជួសជុល​ឲ្យ ។