ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Manny Pacquiao នឹង​វិល​ត្រឡប់​ចូល​សង្វៀ​ន​វិញ​​

1 ឆ្នាំ មុន

អតីត​ស្តេច​ប្រដាក់​ហ្វី​លី​ពី​ន Manny Pacquiao នឹង​វិល​ត្រឡប់​មក​កាន់​សង្វៀ​ង​វិញ​នៅ​ខែធ្នូ​ខាង​មុខ​នេះ ដើម្បី​ប្រកួត​ជា​លក្ខណៈ​ក្រៅផ្លូវការ (exhibition fight) ទល់​នឹង​យូ​ធូប​បឺ (Youtuber) របស់​កូរ៉េ​ខាងត្បូង…

អតីត​ស្តេច​ប្រដាក់​ហ្វី​លី​ពី​ន Manny Pacquiao នឹង​វិល​ត្រឡប់​មក​កាន់​សង្វៀ​ង​វិញ​នៅ​ខែធ្នូ​ខាង​មុខ​នេះ ដើម្បី​ប្រកួត​ជា​លក្ខណៈ​ក្រៅផ្លូវការ (exhibition fight) ទល់​នឹង​យូ​ធូប​បឺ (Youtuber) របស់​កូរ៉េ​ខាងត្បូង ដោយ​លោក​​ចង់​បង្ហាញ លោក​នៅ​តែ​ស្ថិត​នៅ​ក្នុង​ប្រដាល់​ដដែល​។

វីរុស​បុរស​ប្រដាល់សកល​វ័យ៤៣​ឆ្នាំ​រូប​នេះ​ បាន​ចូល​និវត្តន៍​ពី​ប្រដាល់​កាលពី​ឆ្នាំ​មុន បន្ទាប់​ពី​ចាញ់​កីឡាករ​គុយ​បា Yordenis Ugás និង​ដើម្បី​ផ្តោត​លើ​អាជីព​នយោបាយ​។ លោក​កំពុង​ដើរ​តាម​គន្លង​របស់​កំពូល​កីឡាករ​អា​មេ​រិ​ក​មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់ Floyd Mayweather ដោយ​បង្កើត​ព្រឹត្តិការណ៍​ប្រកួត​ក្រៅផ្លូវការ​។

Manny Pacquiao នឹង​ប្រកួត​ជាមួយ​លោក DK Yoo នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​នៅ​ថ្ងៃ​ទី១១ ខែធ្នូ​ ។ ប្រាក់​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​នឹង​ផ្តល់​ទៅ​ឱ្យ​អ៊ុយ​ក្រែ​ន និង​ប្រជាជន​គ្មាន​ផ្ទះសម្បែង​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​។

នៅ​ក្នុង​ទីក្រុង Los Angeles កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣ ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​ប្រកួត ស្តេច​ប្រដាល់​អាស៊ី​ដ៏​ល្បីឈ្មោះ​រូប​នេះ បាន​ប្រ​លយ​ពាក្យ​សម្តី​ថា លោក​ប្រហែលជា​មិន​ចូល​និវត្តន៍​ទាំងស្រុង​នៅឡើយ​ទេ​។

លោក​ថ្លែង​ដូច្នេះ​ថា «​ខ្ញុំ​នឹង​ព្យាយាម​បង្ហាញ​ថា Manny Pacquiao នៅ​តែ​ស្ថិត​នៅ​ក្នុង​កីឡាប្រដាល់​។ នេះ​ជា​ការ​វិល​ត្រឡប់​ទៅ​សង្វៀ​ង​វិញ​របស់ខ្ញុំ​។ វា​ជា​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ ដូច្នេះ ខ្ញុំ​ត្រូវ​ខំប្រឹង ទោះបី​វា​ជា​ការ​ប្រកួត​ក្រៅផ្លូវការ​ក៏​ដោយ​»។

លោក​បន្ថែម​ថា «​លោក​នឹង​ព្យា​យា​ល​ផ្តួល​គូប្រកួត​ឱ្យ​បាន​ឆាប់ ដូច្នេះ​យើង​អាច​ត្រឡប់​ទៅ​ផ្ទះ​បាន​ឆាប់​ដែរ​»​។លោក​បន្ថែម​ថា លោក​មាន​អារម្មណ៍​ឯកោ​នៅ​ពេល​ចូល​និវត្តន៍​ពី​ប្រដាល់​​។

សូម​បញ្ជាក់​ថា Manny Pacquiao ធ្លាប់​ប្រកួត​បាន​ចំនួន ៧២​ដង ដោយ​ឈ្នះ ៦២​ដង ចាញ់ ៨​ដង និង​ស្មើ ២​ដង​៕ (​យោង​តាម​ប្រភព​៖ AFP)​

អត្ថបទសរសេរ ដោយ