ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្លា៥ក្បាល​ត្រូវសម្លា.ប់យកគ្រឿងក្នុងអស់​

7 ឆ្នាំ មុន

អាជ្ញាធរ​​វៀតណាម​បាន​ប្រទះ​ឃើញ​សត្វ​ខ្លា៥​ក្បាល ​ដោយ​ត្រូវ​បាន​គេ​យក​គ្រឿងក្នុង​ចេញអស់​ ហើយយកខ្លួន​​ក្លា​ស្សេទុក​ក្នុង​ទូ​ទឹក​​កក​​មួយ ​។ អាជ្ញាធរ​​បាន​​រាយការណ៍​​​មក​​​ថា ​ហេតុការណ៍នេះ​​បាន​កើត​មាន​ឡើង​ នៅ​កណ្តាល​ខេត្ត Nghe An ប្រទេស​វៀតណាម​។ ពួក​គេ​​​គិត​ថា ​គ្រឿងក្នុង​​ដែល​បាន​បាត់​​​​នោះ​ អាច​ត្រូវ​បាន​ចម្អិន​ធ្វើ​ជា​ថ្នាំ​ ​ដែល​អាច​ជួយ​ដល់​ការ​ព្យាបាល​​ជំងឺ​​​រលាក​​​សន្លាក់ ​។

គួរ​បញ្ជាក់​​​​ថា ប្រទេស​វៀតណាម ​គឺជា​ច្រក​ចេញ-ចូល​នៃ​គ្រឿងក្នុង​សត្វព្រៃ​ ដែល​ដឹក​ជញ្ជូន​ទៅ​កាន់​កន្លែង​ដទៃ​ៗក្នុង​អាស៊ី ដែល​រួម​មាន​ប្រទេស​ចិន ​ដែល​នៅ​ជិតខាង​ផង​ដែរ​ ។​​​ យោង​ទៅ​តាម​ភ្នាក់ងារ​ព័​ត៌​មាន​ខាងលើ​​​ឱ្យ​​ដឹង​ទៀត​ថា សត្វ​ខ្លា​ទាំងនោះ​ ជា​ពូជ​សត្វ​ខ្លា​ក្នុង​​ឥណ្ឌូចិន ប៉ុន្តែ​មន្ត្រី​បាន​និយាយ​ថា​ ប៉ូ​លិសនឹង​ស៊ើបអង្កេត​បន្ថែម​ទៀត​ ។
   
ឆ្អឹង​របស់​សត្វ​ខ្លា​តែងតែ​ត្រូវ​បាន​យក​មក​ស្ងោរ​រម្ងាស់ និង​លាយ​ជាមួយនឹង​ស្រាស​ក្នុង​ប្រទេស​វៀតណាម ​ដើម្បី​យក​មក​ព្យាបាល​ជំងឺសន្លាក់ និង​បង្កើន​កម្លាំង​ ។ អ្នក​អភិរក្សនិយម​បាន​និយាយ​ថា​ ប្រទេស​វៀតណាម ​គឺ​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ធ្វើ​ពាណិជ្ជ​កម្ម​លើ​ពូជ​សត្វ​ ដែល​កំពុង​ជិត​ផុត​ពូជ ប៉ុន្តែ​ប្រទេស​នេះ​ បាន​បដិសេធ​នឹង​ការ​ចោទប្រកាន់​។
   
ប៉ូ​លិស​តែងតែ​រឹបអូស​ភ្លុក​ដំរី រមាស និង​សត្វ​ជិត​ផុត​ពូជ​ផ្សេង​ៗ​ដូច​ជា​សត្វ​ពង្រូល​ជា​រឿយ​ៗ ប៉ុន្តែ​ក្រុម​អភិរក្សនិយម​និយាយ​ថា ​វា​គ្រាន់​តែ​ជា​ផ្នែក​តូច​មួយ​ប៉ុណ្ណោះ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​បែប​នេះ​តាម​រយៈ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​។
   
​​ប្រទេស​អង់គ្លេស​ធ្លាប់​បាន​ផ្ញើ​ជា​សំណើរ​ដល់​ប្រទេស​វៀតណាម​ផង​ដែរ ​កាលពី​ខែវិច្ឆិកា​ ឲ្យ​ធ្វើការ​បញ្ឈប់​ការ​លក់​សត្វព្រៃ​ខុស​ច្បាប់​ ដើម្បី​ជួយ​សង្គ្រោះ​ដល់​សត្វ​ដែល​ជិត​នឹង​ផុត​ពូជ ​។