ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ចុះ​បង្ក្រាប​អ្នកលេង​ល្បែង​ខុសច្បាប់​«​អាចោរ​ជើង​មួយ​»(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ មាន​សេចក្តីរាយការណ៍​ពី​ករណី​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង

ខេត្តបាត់ដំបង ៖ មាន​សេចក្តីរាយការណ៍​ពី​ករណី​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់​មួយ​កន្លែង​ដែល​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បាន​ចុះ​បង្ក្រាប​កាលពី​ថ្ងៃ​ទី​23 ខែមីនា ឆ្នាំ​2017 ស្ថិត​ក្នុងភូមិ​ស្ពាន​ទំនាប ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។ 

ហេតុការណ៍​ឆ្មក់​ចុះ​បង្ក្រាប​អ្នកលេង​ល្បែងស៊ីសង​ខុសច្បាប់​នោះ​ផង​ដែរ​កម្លាំង​នគរបាល​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​បាន​អ្នកលេង​ល្បែង​អាប៉ោង​ខុសច្បាប់​ចំនួន​8​នាក់ ក្នុង​ចំណោម​អ្នកលេង​ខុសច្បាប់​ជា​ច្រើន​ដែល​បាន​រត់គេច​ខ្លួន​រួម​ជាមួយនឹង​ម្ចាស់ផ្ទះ​ដែល​ផ្តល់​កន្លែង​សម្រាប់​ប្រព្រឹត្ត​ល្បែងស៊ីសង​នោះ​ផង​ដែរ ។ ចំពោះ​វត្ថុ​តាង​ដែល​កម្លាំង​នគរបាល​រឹបអូស​បាន​មាន​ដូច​ជា ចាន់​សម្រាប់​លេង​អាប៉ោង​ចំនួន​មួយ និង​កម្រាល​ក្រាល​មួយ​ផង​ដែរ ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​ផ្តល់​ទីតាំង​លេងល្បែង​អាប៉ោង​ខុសច្បាប់​នោះ​ឈ្មោះ ហេង ចំណាប់ អាយុ​៣៧​ឆ្នាំ ភេទ​ប្រុស ដែល​មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ហើយ​ក៏​ជា​មន្ត្រី​យោធា​មួយ​រូប​ផង​ដែរ ។ នៅ​វេលា​ម៉ោង​9​និង​45​នាទី​ព្រឹក​ថ្ងៃ​ទី​24 ខែមីនា ឆ្នាំ​2017 នេះ​កម្លាំង​នគរបាល​បាន​បញ្ជូន​ក្រុម​អ្នកលេង​ល្បែង​ខុសច្បាប់​ទាំង​8​នាក់​ទៅ​កាន់​តុលាការ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕