ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាម​យក​កុំព្យូទ័រ​ឡើង​យន្តហោះ​ទៅ​អា​មេ​រិ​ក

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​២១ មីនា ២០១៧ ផ្សាយ​ថា ​រដ្ឋាភិបាល​អា​មេ​រិ​ក​ហាម​អ្នកដំណើរ​យក​ឧបករណ៍​ប្រើ​ចរន្តអគ្គិសនី រួម​មាន កុំព្យូទ័រ​យួរដៃ អាយ​ភេត ម៉ា​ស៊ី​ន​ថត និង​ប្រព័ន្ធ​ប្រើ​ចរន្ត​ផ្សេង​ទៀត​ឡើង

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​២១ មីនា ២០១៧ ផ្សាយ​ថា ​រដ្ឋាភិបាល​អា​មេ​រិ​ក​ហាម​អ្នកដំណើរ​យក​ឧបករណ៍​ប្រើ​ចរន្តអគ្គិសនី រួម​មាន កុំព្យូទ័រ​យួរដៃ អាយ​ភេត ម៉ា​ស៊ី​ន​ថត និង​ប្រព័ន្ធ​ប្រើ​ចរន្ត​ផ្សេង​ទៀត​ឡើង​លើ​យន្តហោះ​របស់​ក្រុមហ៊ុ ន​Royal Jordan Airlines ​នៃ​ប្រទេស​ហ្ស​ក​ដា​នី ចូល​ទៅ​សហរដ្ឋអាមេរិក​ចាប់ពី​ថ្ងៃ​ទី​២១ មីនា ២០១៧​តទៅ។ ចំពោះ​ទូរស័ព្ទ និង​គ្រឿង​បរិក្ខារ​ពេទ្យ​មិន​ស្ថិត​ក្នុង​បម្រាម​នោះ​ទេ ។

ឧបករណ៍​ទាំងនោះ​ត្រូវ​រក្សា​ទុក​នៅ​ក្នុង​វ៉ា​លី​ស​ធ្វើ​ដំណើរ ។

រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​ប្រទេស​នានា និង​ក្រុមហ៊ុន​អាកាសចរណ៍​ដទៃ​ទៀត បាន​ទទួល​បទបញ្ជា​ដូច​គ្នា និង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​យូរ​ប៉ុនណា​ទេ ។

អាជ្ញាធរ​អា​មេ​រិ​ក​ឱ្យ​ដឹង​ត្រឹមតែ​ថា ​បម្រាម​នោះ​បាន​ពិចារណា​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍មក​ហើយ ដោយ​ពិចារណា​ពី​សន្តិសុខ​ផ្ទៃក្នុង ខណៈ​ពេល​ក្រុមហ៊ុន​អាកាសចរណ៍​បញ្ជាក់​ថា បម្រាម​ចូល​ជា​ធរមាន​តែ​ជើងហោះហើរ​ទៅ​ក្រុង​ញូ​វ​យ៉​ក ស៊ីកា​ហ្គោ ឌី​ត្រ​យ របស់​អា​មេ​រិ​ក និង​ម៉ុង​រ៉េ​អាល់ ប្រទេស​កា​ណា​ដា​ប៉ុណ្ណោះ ៕