ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីស្រស់​​ម្នាក់​ព្រោះ​តែធុញថប់​ពេក​ក៏សម្រេច​​ធ្វើរឿង​ដ៏គួរ​ឱ្យសោកស្តាយ

7 ឆ្នាំ មុន

«Daily Mail»​របស់​អង់គ្លេស​ផ្សាយ​ថា លោកស្រី​ Carla Murtagh ​អាយុ​៣៤​ឆ្នាំ ដែល​ពពោះ​រយៈពេល​៧​ខែ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ធ្វើ​អត្តឃា.ត​នៅ​លើ​ផ្ទះ​របស់​ខ្លួន នៅ​ក្រុង​ប៊ើ​មីង​ហេម ចក្រភព​អង់គ្លេស ។

«Daily Mail»​របស់​អង់គ្លេស​ផ្សាយ​ថា លោកស្រី​ Carla Murtagh ​អាយុ​៣៤​ឆ្នាំ ដែល​ពពោះ​រយៈពេល​៧​ខែ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​ធ្វើ​អត្តឃាត​នៅ​លើ​ផ្ទះ​របស់​ខ្លួន នៅ​ក្រុង​ប៊ើ​មីង​ហេម ចក្រភព​អង់គ្លេស ។

មូលហេតុ​ដែល​ស្រី្ត​នោះ​ធ្វើ​អត្តឃាត ព្រោះ​មាន​អាការ​តប់ប្រមល់ និង​កើត​ជំងឺ​សោកសៅ​ក្រោយ​ពី​មានគភ៌​កូន​ទី​៨ ដោយ​គ្មាន​ការ​តាំងចិត្ត​ជាមួយ​ប្តី​លោក ​Matthew ។ ពី​ដំបូង​គាត់​បាន​ពិគ្រោះ​ជាមួយ​ប្តី​ថា ​នឹង​រំលូតកូន ហើយ​ណាត់​ជាមួយ​មន្ទីរពេទ្យ ប៉ុន្តែ​ក្រោយមក​ប្តូរ​ចិត្ត​វិញ ។ កូន​ទាំង​៧​នាក់ មាន​អាយុ​ចាប់ពី​១៤​ខែ​ដល់​១៥​ឆ្នាំ ខណៈ​ពេល​អ្នកស្រី ​Murtagh ​ចង់​រំលូតកូន​ទី​៨​ ចោល​តាំងពី​ខែសីហា​កន្លង​មក ប៉ុន្តែ​ប្តូរ​ចិត្ត​វិញ ។

លុះដល់​ចុងឆ្នាំ​មុន គាត់​ស្ថិត​ក្នុង​អាការ​សោកសៅ​ ទើប​សម្រេចចិត្ត​ធ្វើ​អត្តឃាត ខណៈ​ពេល​ប្តី ​និង​កូន​ចេញ​ទៅ​ទិញ​ចំណី​នៅ​ផ្សារ​ទំនើប ដើម្បី​ប្រារព្ធ​ខួបកំណើត ។ ពេល​ត្រឡប់​​មក​ដល់​ផ្ទះ ឃើញ​មាន​សភាព​ស្ងប់ស្ងាត់ លោក ​Matthew​ ជា​ប្តី​ចូល​ពិនិត្យ​មើល​ស្រាប់តែ​ឃើញ​ថា ប្រពន្ធ​ចង​.​ក​ធ្វើឃាត ។

បុរស​ជា​ប្តី​ប្រញាប់​នាំ​ប្រពន្ធ​ទៅ​មន្ទីរពេទ្យ ​«​ហាត​លែ​ន​» ​ប៉ុន្តែ​គ្រូពេទ្យ​ប្រាប់​ថា​ មិន​អាច​ជួយ​បាន​ទេ​ ព្រោះ​នាង​ស្លាប់​បាត់់​ហើយ ។ ចំណែក​ទារក​ក្នុង​ផ្ទៃ គ្រូពេទ្យ​ព្យាយាម​វះកាត់ ដើម្បី​ជួយ​ជីវិត ប៉ុន្តែ​ត្រូវ​បរាជ័យ​ព្រោះ​បាន​ស្លាប់​ដូច​គ្នា ។

រឿងហេតុ​នោះ​ទើប​បង្ហើប​ឱ្យ​ដឹង​នៅ​ពេល​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យវិច័យ​សព​យក​ទៅ​តុលាការ ដោយ​បង្ហាញ​ថា មាន​ជាតិ​អាល់កុល កញ្ឆា និង​ថ្នាំ​ព្យាបាល​ជំងឺ​សោកសៅ ស្ថិត​ក្នុង​ឈាម ។ នៅ​ពេល​សារធាតុ​ទាំង​៣​ផ្សំ​ចូល​គ្នា​អាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​សរសៃ​កើត​បញ្ហា​និង​ឈាន​ទៅ​សម្លាប់​ខ្លួន ៕