ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ងំ​លេង​ភ្លេច​បាយ​ភ្លេច​ទឹក​ចុង​ក្រោយ​ត្រូវ​…

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ចាស់​ក្មេង​ចំនួន​៥​នាក់​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​ចាប់​ឃាត់ខ្លួន ខណៈ​អង្គុយ​សម្ងំ​នាំ​គ្នា​លេងល្បែង​បៀរ

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ចាស់​ក្មេង​ចំនួន​៥​នាក់​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​ចាប់​ឃាត់ខ្លួន ខណៈ​អង្គុយ​សម្ងំ​នាំ​គ្នា​លេងល្បែង​បៀរ លុះ​នគរបាល​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក៏​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​តែ​ម្តង ។ ក្រោយ​ពេល​ឃាត់ខ្លួន​សួរនាំ​ពួក​គេ​សារភាព​ថា ការ​លេងល្បែង​នេះ​អស់​រយៈពេល​ជា​យូរ​មក​ហើយដោយ​លេង​តិចតួច​ៗ​ប៉ុណ្ណោះ ។ ហេតុការណ៍​ចុះ​បង្ក្រាប​ល្បែងស៊ីសង​នេះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ក្បាល​ព្រ​លាន សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក​វរសេនីយ៍ឯក ឆ​ម វ៉ា​ន់​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​កម្លាំង​ក្រុម​បង្ក្រាប​ល្បែង​​ស៊ីសង​បាន​ចុះ​បង្ក្រាប​វង់ល្បែង​លេងបៀរ​មួយ​កន្លែង​នៅ​ចំនុច​ជង្រុក​ស្រូវ ស្ថិត​ក្នុងភូមិ​ខាងលើ ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន​៥​នាក់​ដែល​ទី​១-​ឈ្មោះ ហ៊ុន ស ភេទ​ស្រី អាយុ​៣៥​ឆ្នាំ​, ទី​២-​ឈ្មោះ សេង ម៉ៅ ភេទ​ស្រី អាយុ​៣០​ឆ្នាំ​, ទី​៣-​ឈ្មោះ កែវ វុ​ធ​ថា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​, ទី​៤-​ឈ្មោះ មៀម នឿ​ន ភេទ​ស្រី អាយុ​៥៦​ឆ្នាំ និង​ទី​៥-​ឈ្មោះ ងឿ​ប អី ភេទ​ស្រី អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ ។ បច្ចុប្បន្ន​ស្ត្រី​ញៀន​នឹង​ល្បែង​ទាំង​៥​នាក់​ខាងលើ​ត្រូវ​នគរបាល​កំពុងធ្វើការ​សាកសួរ និង​រៀ​ចំ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕