ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ខ្លួន​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ម្នាក់ បញ្ជូន​ទៅ​តុលាការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក ហ៊ុយ ហឿ​ង មន្ត្រី​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ត្រូវ​បាន​លោក ប៊ុ​ន ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក ហ៊ុយ ហឿ​ង មន្ត្រី​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ត្រូវ​បាន​លោក ប៊ុ​ន ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន នៅ​វេលា​ម៉ោង​៧​យប់​ដដែល​នេះ​។ គួរ​បញ្ជាក់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កាលពី​រសៀល​ថ្ងៃ​ទី​២៣ មីនា ២០១៧ បាន​ធ្វើការ​ចាប់​បញ្ជូន​ខ្លួន​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​ក្រសួង​ម្នាក់ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​។

មន្ត្រី​នគរបាល​រូប​នោះ​ឈ្មោះ ហ៊ុយ ហឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ឋានន្តរសក្តិ​អនុសេនីយ៍ឯក មាន​តួនាទី​ជា​អនុប្រធាន​ផ្នែក ការិយាល័យ​កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​។ សំណុំរឿង​ខាងលើ​នេះ​កំពុង​ស្ថិត​នៅ​ដៃ​លោក ស៊ិ​ន វិ​រៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ​។

លោក លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​(​តេ​ឡេ​ក្រាម​)​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​បញ្ចប់​ការ​សួរ​ចម្លើយ ការ​ពិនិត្យ​ឯកសារ និង​ភស្តុ​តាង លោក ស៊ិ​ន វី​រៈ ជា​តំណាង​អយ្យការ បាន​សម្រេច​ចោទប្រកាន់​លើ​ឈ្មោះ ហ៊ុយ ហឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​នាយ​រង​ផ្នែក​ការិយាល័យ​កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ពី​បទ​វិ​តិ​ក្រម តាម​មាត្រា​៥៩២-៥៩៣ ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣២ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ហើយ​សម្រេច​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​។

សំណុំរឿង​នេះ​បាន​ចូល​ដល់​ដៃ​លោក ប៊ុ​ន ធី ចៅក្រម​ស៊ើប រហូត​ដល់​ម៉ោង​៧​យប់​ថ្ងៃ​ដដែល លោក​ចៅក្រម​សម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​សេដ្ឋកិច្ច​រូប​នោះ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​៕