ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់ខ្លួន​គ្រូ​បោក​រឿង​រៀបចំ​អាសនៈ​តាម​ផ្ទះ​លើករាសី ប្រគល់​ជូន​តុលាការ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​តាំងខ្លួន​ជា​គ្រូទាយ និង​ចេះ​រៀបចំ​អាសនៈ តាម​ផ្ទះ​លើករាសី កាលពី​ថ្ងៃ​ទី​២០ មីនា ២០១៧ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ដែល​តាំងខ្លួន​ជា​គ្រូទាយ និង​ចេះ​រៀបចំ​អាសនៈ តាម​ផ្ទះ​លើករាសី កាលពី​ថ្ងៃ​ទី​២០ មីនា ២០១៧ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តា​ផ្លូវច្បាប់​ពី​បទ​ឆបោក​ប្រាក់​អ្នក​ដទៃ ចំនួន​១.២០០​ដុល្លារ​អា​មេ​រិ​ក​។ ស្ត្រី​ជា​គ្រូទាយ​ម្នាក់​ឈ្មោះ ជុំ ច័ន្ទ​សោភា អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​អគារ​D បន្ទប់​លេខ​២២ ជាន់​ទី​៥ ផ្លូវ​២១ បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

អង្គហេតុ​បណ្តាល​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ស្ត្រី​ជា​គ្រូ​បោក​ម្នាក់​នោះ ត្រូវ​បាន​គេ​ដឹង​ថា​កាលពី​ថ្ងៃ​ទី​ទី​១៧ កុម្ភៈ ២០១៧ ជនសង្ស័យ​ឈ្មោះ ជុំ ច័ន្ទ​សោភា បាន​ទាយ​អះអាង​ប្រាប់​ឈ្មោះ អោម សា​រឿ​ន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ដែល​ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា​ថា ខ្លួន​ជា​គ្រូទាយ និង​ចេះ​រៀបចំ​អាសនៈ​នៅ​ក្នុងផ្ទះ​ដើម្បី​លើករាសី ឲ្យ​ម្ចាស់​រស់នៅ​បាន​សិរី​សួស្តី សុខ​សប្បាយ និង​មាន​លាភសក្ការៈ​ហូរ​ចូល​គ្រប់​បែប​យ៉ាង​។ ដោយសារ​ការ​និយាយ​ស្តី​បែប​ប៉ិន​ប្រសប់ ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​អាច​ជឿ​ទុកចិត្ត​បាន ជន​រង​គ្រោះ​ក៏​នាំ​ស្រី្ត​ជា​គ្រូទាយ​រូប​នោះ​ឡើង​ទៅ​មើល​ដល់​លើ​ផ្ទះ ដើម្បី​មើល និង​រៀបចំ​អាសនៈ​ថ្មី​ដូចដែល​អ្វី​គ្រូ​បោក បាន​បញ្ចុះបញ្ចូល​។

សមត្ថកិច្ច​បន្ត​ថា ពេល​គ្រូទាយ​បាន​ទៅ​មើល​កន្លែង​ដែល​ត្រូវ​រៀបចំ​អាសនៈ​ថ្មី​នោះ​ហើយ គ្រូ​ប៉ោក​បាន​ប្រាប់​ជន​រង​គ្រោះ​ថា បើ​ចង់​រៀប​អាសនៈ​ថ្មី​ឲ្យ​រកស៊ី​មានបាន​ចម្រុងចម្រើន​លូតលាស់ ទាំង​មុខរបរ​ការងារ​ជា​មន្ត្រីរាជការ តម្រូវ​ឲ្យ​ម្ចាស់ផ្ទះ​ចំណាយ​ប្រាក់​១.២០០​ដុល្លារ ដើម្បី​យក​ទៅ​ទិញ​សម្ភារ​មក​រៀបចំ​។ ជន​រង​គ្រោះ​ហេតុតែ​មាន​ជំនឿ ចង់បាន​សេចក្តីសុខ​គ្រប់​បែប​យ៉ាង និង​ចង់​លើករាសី​ឲ្យ​រួច​ផុត​ពី​ប្រការ​ទាំងឡាយ​ដែល​មិនល្អ​ចូលខ្លួន​ចូល​ផ្ទះ សុខចិត្ត​ប្រគល់​ប្រាក់​១.២០០​ដុល្លារ​អា​មេ​រិ​ក​ឲ្យ​ទៅ​ស្ត្រី​ដែល​អះអាង​ថា​ជា​គ្រូទាយ​នោះ​ទៅ​។

លុះ​ពេល​ប្រគល់​ប្រាក់​១.២០០​ដុល្លារ​ឲ្យ​ទៅ​គ្រូទាយ​នោះ​ហើយ ក៏​ទៅ​បាត់​ទៅ បាត់​រហូត​គ្មាន​ដំណឹង និង​គ្មាន​ការ​រៀបចំ​អាសនៈ​ដូច​កាលដែល​បាន​និយាយ​គ្នា សូ​ម្បី​ទាក់ទង​តាម​ទូរស័ព្ទ​ក៏​មិន​ទទួល​ជា​ច្រើន​លើក ទើប​ជន​រង​គ្រោះ​ស​ម្រេ​ចិត្ត​ប្តឹង​សមត្ថកិច្ច ឲ្យ​ជួយ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ ក្រោយ​ពេល​ចាប់ខ្លួន​ស្ត្រី​ជា​គ្រូ​បោក សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​ពី​បទ​ឆបោក​។ សំណុំរឿង​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​រួច​ហើយ​ដែរ និង​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​៕