ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ទៅ​តាម​ដីកា​របស់​តុលាការ ពី​បទ​ជួញដូរ​គ្រឿងញៀ.ន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​យោង​ទៅ​តាម​មាត្រា​១៩៥ ដល់​មាត្រា​២០២ នៃ​ក្រមព្រហ្មទណ្ឌ សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៤៨៦៥ ចុះ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៦

រាជធានី​ភ្នំពេញ ៖ ដោយ​យោង​ទៅ​តាម​មាត្រា​១៩៥ ដល់​មាត្រា​២០២ នៃ​ក្រមព្រហ្មទណ្ឌ សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៤៨៦៥ ចុះ​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៦ ដែល​ចេញ​ដោយ​លោក ឡុ​ង កេស​ភី​រម្យ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ​បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពី​បទ​ជួញដូរ​សាររ​ធាតុ​ញៀន​ដោយ​ខុសច្បាប់​។ ការ​ឃាត់ខ្លួន​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​ខាង​មុខ​ផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​ព្រះ​មុនី​វង្ស ក្រុម​៣២ ភូមិ​៥ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ សោម អូន ហៅ​ស្រី​វឿ​ន អាយុ​៤៩​ឆ្នាំ មុខរបរ​នៅផ្ទះ​មើល​ចៅ ស្នាក់​នៅផ្ទះ​លេខ​២២ ផ្លូវ​ព្រះ​មុនី​វង្ស ក្រុម​៣២ ភូមិ​៥ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។ ការ​ចាប់ខ្លួន​នេះ​ដែរ បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ដីកា​បង្គាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ចេញ​ដោយ​លោក ឡុ​ង កេស​ភី​រម្យ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដីកា​លេខ ៦៥៧ <<​ឃ​>>​ព្រ​.​ទ ចុះ​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​ពី​ពិនិត្យ​ឃើញ​លើ​សំណុំរឿង​របស់​ស្ត្រី​ខាងលើ​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

ដែល​បាន​ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​គ្មា​លេខ ច្រក​ផ្លូវ​តូច​ខាងក្រោយ​ក្រុមហ៊ុន ឃ្យូ​ប៊ី ច្រក​ផ្លូវ​តូច ផ្លូវ​ព្រះ​មុនី​វង្ស ក្រុម​៣២ ភូមិ​៥ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០១៦ កន្លង​មក​នោះ ហើយ​បាន​គេចខ្លួន​បាត់​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ទើប​ក្នុងថ្ងៃនេះ​កម្លាំង​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លុ​វ​ច្បាប់​ជា​បន្ត​តែ​ម្តង​។

ក្រោយ​ពេល​ដែល​បាន​ចាប់​ឃាត់ខ្លួន​ស្ត្រី​ខាងលើ​ដែល​ជាប់​ពាក់ព័ន្ធ​ការ​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ទៅ​តាម​ដីកា​របស់​តុលាការ​ខាងលើ​នេះ​រួច​ហើយ ក៏​បាន​នាំ​មក​ធ្វើការ​សាកសួរ និង​កំណត់ហេតុ​នៅ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ទើប​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់​ជា​បន្ត​ទៅ​ទៀត​៕