ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Robben ធ្លាប់​គិត​ថា​ចង់​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​ហូ​ឡង់

7 ឆ្នាំ មុន

ខ្សែបម្រើ​ក្លិប​Bayern កីឡាករ​Arjen Robben បាន​សារភាព​ថា រូប​លោក​ធ្លាប់​ពិចារណា​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​ម្តង​រួច​ហើយ ដោយ​ទុក​ពេល​ផ្តោត​សំខាន់​ទៅ​លើ​ការ​បន្ត​អាជីព​បាល់ទាត់​របស់​ខ្លួន

ខ្សែបម្រើ​ក្លិប​Bayern កីឡាករ​Arjen Robben បាន​សារភាព​ថា រូប​លោក​ធ្លាប់​ពិចារណា​លាឈប់​ពី​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​ម្តង​រួច​ហើយ ដោយ​ទុក​ពេល​ផ្តោត​សំខាន់​ទៅ​លើ​ការ​បន្ត​អាជីព​បាល់ទាត់​របស់​ខ្លួន​តែ​នៅ​ក្នុង​ក្លិប Bayern ប៉ុណ្ណោះ ។

កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​De Telegraaf ថា​៖ «​ខ្ញុំ​បាន​សួរ​ខ្លួនឯង ថា​នឹង​ត្រូវ​សម្រេចចិត្ត​បន្ត​លេង​តែ​នៅ​ក្នុង​ក្លិប​Bayern ឬ​ក៏​បន្ត​លេង​ទាំង​ក្នុង​ក្រុម​ជម្រើសជាតិ (​ហូ​ឡង់​)» ។

កីឡាករ​Robben បាន​បន្ថែម​ថា​៖«​ខ្ញុំ​បាន​ពិភាក្សា​រឿង​នេះ​ជាមួយ​ប្រពន្ធ​របស់ខ្ញុំ និង​ក្រុម​គ្រួសារ ក៏​ដូច​ជា​សុំ​យោបល់​ខ្លះ​ៗ​ពី​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​លោក​Danny Blind រួច​ហើយដែរ ។ ហេតុនេះ ខ្ញុំ​បាន​សម្រេចចិត្ត​ថា ខ្ញុំ​នឹង​បន្ត​លេង​ទាំង​នៅ​ក្លិប Bayern និង​ក្រុម​ជម្រើសជាតិ​ដដែល ។

ចំពោះ​ការ​ប្រកួត​ជម្រុះ​World Cup 2018 វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ក្រុម​ជម្រើសជាតិ​ហូ​ឡង់​នឹង​ត្រូវ​ប្រកួត​ប៉ះ​ក្រុម​ប៊ុល​ហ្គា​រី​នៅ​ថ្ងៃ​ទី​២៥ មីនា ខាង​មុខ​នេះ ក្នុង​ទីក្រុង​Sofia ប្រទេស​ប៊ុល​ហ្គា​រី ៕