ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​រាប់​សន្លឹក​ឆ្នោត​សុខៗ ស្រាប់តែ​​ភ្ញាក់​ផ្អើល​គ្រប់​គ្នា ព្រោះ…

7 ឆ្នាំ មុន

«The Sun» ​របស់​អង់គ្លេស​ផ្សាយ​ថា អ្នកបោះឆ្នោត និង​គណៈកម្មការ​ឆ្នោត កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ភ្ញាក់ផ្អើល​ដោយសារ​ខ្សែភាពយន្

«The Sun» ​របស់​អង់គ្លេស​ផ្សាយ​ថា អ្នកបោះឆ្នោត និង​គណៈកម្មការ​ឆ្នោត កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ភ្ញាក់ផ្អើល​ដោយសារ​ខ្សែភាពយន្ត​អាសអាភាស​ស្រី​ស្រឡាញ់​ស្រី​កំពុង​រួមរ័ក​បង្ហាញ​នៅ​លើ​អេ​ក្រង់​បញ្ចាំង​ស្លាយ​ដ៏​ធំ​ក្នុង​មណ្ឌលបោះឆ្នោត ខណៈ​កំពុង​រាប់​សន្លឹក​ឆ្នោត​នៅ​ប្រទេស​ហូ​ឡង់ ។ អ្នកនាំពាក្យ​របស់​សាលាក្រុង​បាន​សុំ​ទោស​ចំពោះ​រឿង​នោះ ។

ហេតុការណ៍​នោះ​កើតឡើង​នៅ​មណ្ឌលបោះឆ្នោត​ ហើយ​គេ​មាន​ជំនឿ​ថា ​ជា​ស្នាដៃ​របស់​ក្រុម​មនុស្ស​ពូកែ​លេងសើច ។

រឿង​អាសអាភាស​នោះ​បង្ហាញ​លើ​អេ​ក្រង់​មិន​បាន​មួយ​នាទី​ផង ត្រូវ​ប្តូរ​ចេញ និង​បង្កើត​ភាព​អាម៉ាស់​ដល់​មន្ត្រី​ក្នុងអំឡុងពេល​បោះ​ឆ្នោត ខណៈ​គណបក្ស​របស់​លោកនាយក​រដ្ឋមន្ត្រី​ម៉ាក រុត បាន​ទទួល​ជ័យជម្នះ ។

អ្នកនាំពាក្យ​របស់​សាលាក្រុង​បញ្ជាក់​ថា រូបភាព​នោះ​គឺជា​ការណ៍​ពិត មិនមែន​ជា​រូប​បំភ័ន្ត​ភ្នែក​ទេ ។ ប្រាកដ​ណាស់​ជា​ហេតុការណ៍​មួយ​មិន​អាច​ទទួលយក​បាន និង​មិន​គួរ​កើតឡើង​ទេ ហើយ​សន្យា​ថា​ នឹង​មិន​ឱ្យ​កើតឡើង​ម្តងទៀត ៕