ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ B-1B អា​មេ​រិ​កមួយ​ចូលរួម​ធ្វើ​សមយុទ្ធ​លើ​ឧបទ្វីប​កូរ៉េ

7 ឆ្នាំ មុន

យោង​តាម YONHAP ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​មេ​រិ​ក​ធុន​B-1B មួយ​គ្រឿង កាលពី​ថ្ងៃ​ទី​២២ មីនា បាន​ហោះហើរ​លើ​ដែនអាកាស​កូរ៉េ​ខាងត្បូង​ក្នុង​ក្រប​ខណ្ឌ​នៃ​សម​យុ​ុ​ទ្រ​យោធា​រួម​ប្រចាំឆ្នាំ

យោង​តាម YONHAP ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​មេ​រិ​ក​ធុន​B-1B មួយ​គ្រឿង កាលពី​ថ្ងៃ​ទី​២២ មីនា បាន​ហោះហើរ​លើ​ដែនអាកាស​កូរ៉េ​ខាងត្បូង​ក្នុង​ក្រប​ខណ្ឌ​នៃ​សម​យុ​ុ​ទ្រ​យោធា​រួម​ប្រចាំឆ្នាំ កូរ៉េ​ខាងត្បូង​-​សហរដ្ឋអាមេរិក​ដែល​ក​កំពុង​ប្រព្រឹត្ត​ទៅ​ដែល​នោះ​ថា​ការ​បញ្ជូន​សារ​ខ្លាំង​មួយ​ចំពោះ​កូរ៉េ​ខាងជើង ។

យោង​តាម​កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​ជា​យន្តហោះ​B-1B បាន​ធ្វើ​សមយុទ្ធ​ដាក់​ពង្រាយ​ភ្លាម​ៗ ហើយ​ធ្វើ​ត្រាប់​ជា​ការ​ទម្លាក់​គ្រាប់បែក​ក្នុង​ករណី​បន្ទាន់​នៅ​ឧបទ្វីប​កូរ៉េ ។

យន្តហោះ​នោះ​អម​ការពារ​ដោយ​យន្តហោះ​ប្រដេញ​មួយ​កង​ដែល​មាន​យន្តហោះ​ប្រដេញ​ធុន F-15K និង​KF-16 ជាដើម​ក្នុង​ក្រប​ខណ្ឌ​នៃ​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ ។

កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​អះអាង​ថា​តាម​រយៈ​សមយុទ្ធ​នេះ​កងទ័ពអាកាស​កូរ៉េ​ខាងត្បូង​និង​អា​មេ​រិ​កបាន​បង្ហាញ​ពី​សមត្ថភាព​ខ្លាំង​របស់​ខ្លួន​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង ។ សមយុទ្ធ​នេះ​មាន​ទិស​ដៅ​កែ​លម្អ​លទ្ធភាព​ធ្វើ​ប្រតិបត្តិការ​រួម​គ្នា​និង​សមត្ថភាព​តាក់​ទិ​ក​រួម​ព្រមទាំង​សមត្ថភាព​ដាក់​ពង្រាយ​ដោយ​ឆាប់រហ័ស​បណ្តា​មធ្យោបាយ​យុទ្ធសាស្ត្រ​ក្នុង​ករណី​ចាំបាច់ ។

ប្រភព​យោធា​មួយ​បញ្ជាក់​ថា​យន្តហោះ B-1B បាន​ហោះហើរ​ពីលើ​កោះ JIKDO ក្នុង​សមុទ្រ​លឿង​ជា​កន្លែង​មាន​មូលដ្ឋាន​អាកាសចរណ៍​អា​មេ​រិ​ក​នៅ​កូរ៉េ​ខាងត្បូង​មុន​ពេល​ហោះ​ទៅ​កាន់​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​កោះ​ហ្គា​ម​វិញ ។

ការ​ហោះ​មក​កាន់​កូរ៉េ​ខាងត្បូង​របស់​យន្តហោះ​យុទ្ធសាស្ត្រ​នោះ​កើត​មាន​ក្រោយ​ពី​កូរ៉េ​ខាងជើង​ធ្វើការ​បាញ់​សាកល្បង​មី​ស៊ី​ល​មួយ​ដែល​ហាក់ដូចជា​ត្រូវ​បរាជ័យ ។

រដ្ឋការ​លោក​ដូ​ណា​ល់​ត្រាំ​បង្កើន​ការ​គាបសង្កត់​លើ​ក្រុង​ព្យុ​ង​យ៉ាង​ដែល​មាន​ឥរិយាបថ​កាន់តែ​បង្កហេតុ ។ នាវាមុជទឹក​នុយក្លេអ៊ែរ USS COLUMBUS និង​នាវា​ផ្ទុក​យន្តហោះ CARL VINSON ក៏​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​ទ្វេភាគី​នោះ​ដែរ ៕