ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​យប់ដេញ​វា.យ​គូទំនាស់​ លុះ​ព្រឹក​ឡើង​គូទំនាស់​​សងសឹក​វិញ ​ភ័.យ​ពេក​រត់​ផ្លោះ​របង ​ជួបគ្រោះផ្អើល​យានដ្ឋានមួយកន្លែង​

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ស្រវឹងស្រា​ហើយ​មាន​ទំនាស់​ជាមួយ​យុវជន​ម្នាក់​ទៀត រួច​បាន​ដេញ​

រាជធានី​ភ្នំពេញ​ ៖​ យុវជន​ម្នាក់​ស្រវឹងស្រា​ហើយ​មាន​ទំនាស់​ជាមួយ​យុវជន​ម្នាក់​ទៀត រួច​បាន​ដេញ​វា.យ​គូទំនាស់​ទាំង​រត់​បាតជើង​ស​ព្រាត​ទាំង​យប់ លុះ​ព្រឹក​ឡើង​គូទំនាស់​បាន​ហៅ​គ្នីគ្នា​ទៅ​ដេញ​វា.យ​សងសឹក​វិញ ធ្វើ​ឲ្យ​យុវជន​នេះ​ភិតភ័.យ​ពេក រត់​យក​ប្រាស់​អាយុ​និង​បាន​ផ្លោះ​របង​ចូ​ល​ទៅ​ក្នុង​យានដ្ឋាន​មួយ​កន្លែង បណ្ដាល​ឲ្យ​ធ្លា.ក់​បា.ក់ជើង​ខាងស្ដាំ​របួសយ៉ាង​ធ្ងន់​។

ហេតុការណ៍​ខាងលើ​​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២២ នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

យុវជន​ខាងលើ​នោះ ឈ្មោះ អ៊ិ​ន សិទ្ធ អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម៉ឺន​សាយ ឃុំ​អង្គ​តា​សូរ ស្រុក​ស្វាយ​ជ្រុំ​ខេត្តស្វាយរៀង រង​របួស​បាក់ជើង​ស្ដាំ ​ហើយ​ត្រូវ​បា​ន​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​ហៅរ​ថយ​ន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ​។ ​ចំណែក​គូទំនាស់​រួម​ទាំង​បក្ខពួក​ចេញ​មក​វា.យ​សងសឹក​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ​ និង​បាន​គេចខ្លួន​បាត់​អស់​។

បើ​តាម​បុរស​ម្នាក់​ដែល​ជា​អ្នកដឹង​រឿងរ៉ាវ​ខាងលើ​នោះ​បាន​និយាយ​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​១៣ ខែតុលា យុវជន​រង​គ្រោះ​បាន​ផឹក​ស៊ី​ជុំ​គ្នា​ជាមួយ​មិត្តភក្ដិ ហើយ​បាន​មាន​ទំនាស់​ជាមួយ​យុវជន​ម្នាក់​ទៀត​និង​បាន​ដេញ​វា.យ​យុវជន​គូទំនាស់​នោះ​ទាំង​យប់​ ​ប៉ុន្តែ​គូទំនាស់​បាន​រត់​រួច ​លុះដល់​វេលា​ព្រឹក​ឡើង​ថ្ងៃ​ទី​១៣ ខែតុលា ស្រាប់តែ​យុវជន​ដែល​ជា​គូទំនាស់​ហៅ​បក្ខពួក​ទៅ​ព្រួត​គ្នា​ដេញ​វា.យ​សងសឹក​វិញ ហើយ​យុវជន​ឈ្មោះ​អ៊ិ​ន សិទ្ធ ភ័.យ​ពេក​ក៏​បាន​រត់​ផ្លោះ​របង​ចូល​យានដ្ឋាន​ជួសជុល​រថយន្ត​ខាងលើ​បណ្ដាល​ឲ្យ​ធ្លា.ក់​បា.ក់ជើង​ស្ដាំ​​យ៉ាងធ្ងន់ធ្ងរ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​ម្ចាស់​យានដ្ឋាន​ជួសជុល​រថយន្ត​ខាងលើ បាន​រាយការណ៍​ជូន​នគរបាល និង​ហៅ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ឲ្យ​ជួយ​នាំ​យក​យុវជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ដើម្បី​សង្គ្រោះ​ ។ ​ចំណែកឯ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​ចុះ​ទៅ​អន្តរាគមន៍ ប៉ុន្តែ​ពេល​ទៅ​ដល់​ក្រុម​គូទំនាស់​ដែល​ទៅ​វា.យ​សងសឹក​នោះ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ