ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអាស្រូវ​ការ​ទិញ​ដី​គាបសង្កត់​លើ​លោក​អា​បេ

7 ឆ្នាំ មុន

នាយក​គ្រឹះស្ថានសិក្សា​ជប៉ុន​មួយ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​នយោបាយ​មួយ​ថ្លែង​ទាំង​ស្បថ​កាលពី​ថ្ងៃ​ទី​២៣ មីនា នៅ​មុខ​គណៈកម្មការ​សភា​មួយ​ថា លោក​បាន​ទទួល​អំណោយ​មាន​ទឹកប្រាក់​១​លាន​យេ​ន

នាយក​គ្រឹះស្ថានសិក្សា​ជប៉ុន​មួយ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​នយោបាយ​មួយ​ថ្លែង​ទាំង​ស្បថ​កាលពី​ថ្ងៃ​ទី​២៣ មីនា នៅ​មុខ​គណៈកម្មការ​សភា​មួយ​ថា លោក​បាន​ទទួល​អំណោយ​មាន​ទឹកប្រាក់​១​លាន​យេ​ន (៨.៣០០​អឺ​រ៉ូ​) ពី​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន​ហ្សូ អា​បេ ក្នុង​នាម​ស្វាមី​លោកស្រី ។

ក្នុង​រឿង​នេះ​ដែល​នាំ​ឱ្យ​ផ្ទុះ​រឿងអាស្រូវ​ប៉ះពាល់​ដល់​ផ្សារភាគហ៊ុន​នា​ថ្ងៃ​ទី​២៣ មីនា សមាគម​អប់រំ MORITOMO GAKUEN ដែល​មាន​ទីស្នាក់ការ​នៅ​អូ​សា​កា ទទួល​បាន​ដី​សាធារណៈ​ទិញ​ក្នុង​តម្លៃ​យ៉ាង​ថោក ដើម្បី​កសាង​សាលា​បឋម​សិក្សា​មួយ​នៅ​ទីនោះ ។

នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ទាំង​រូប​លោក ទាំង​ភរិយា​លោក​ពុំ​ទាក់ទិន​ក្នុង​រឿង​នេះ​ទេ ។ លោក​អា​បេ ក៏​បដិសេធ​ដែរ​ការ​អះអាង​ដែល​ថា ភរិយា​លោក​បាន​ផ្តល់​ប្រាក់​១​លាន​យេ​ន​ក្នុង​នាម​លោក​ដល់​លោក YASUNORI KAGOIKE ប្រធាន​របស់​សមាគម MORITOMO GAKUEN ។

លោក YASUNORI KAGOIKE ដែល​កាលពី​ថ្ងៃ​ទី​២៣ មីនា ឡើង​ធ្វើ​សាក្សី​ដោយ​មានការ​ស្បថ​នៅ​មុខ​គណៈកម្មការ​ថវិកា​ព្រឹទ្ធសភា​និយាយ​ថា បាន​ទ​ទួ​ួ​ល​ប្រាក់​ពី​ភរិយា​ប្រមុខ​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១៥ ពេល​អ្នក​ទាំង​២​ជួប​គ្នា​តែ​២​នាក់ ។

ចំណែក​លោកស្រី​អា​គី អា​បេ និយាយ​ថា លោកស្រី​ហាក់​មិន​ចាំ​រឿង​នេះ​ឡើយ ព្រោះ​វា​ជា​បញ្ហា​កិត្តិយស បើ​មាន​បែប​នេះ​ខ្ញុំ​ពិតជា​ចាំ​បាន​ហើយ ។

ទោះបី​យ៉ាងណា តាម​ការ​ស្ទាបស្ទង់​មតិ​របស់​កាសែត​ជប៉ុន YOMIURI ចេញផ្សាយ​នា​ស​ប្តា​ហ៍​នេះ​ថា ប្រជាប្រិយភាព​របស់​លោក​អា​បេ ថយ​ចុះ​១០% តែ​លោក​នៅ​មាន​មតិ​គាំទ្រ​៥៦%​នៅឡើយ ៕