ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បណ្ឌិត ជា ចំរើន ៖ ទោះ​គេ​លាប​ព៌​ណ​ក៍​នៅ​តែ​គោរព​សម្តេច​តេ​ជោ ហ៊ុន សែន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក​បណ្ឌិត ជា ចំរើន បាន​បញ្ជាក់​ថា ទោះជា​លោក​ត្រូវ​បាន​គេ​លាប​ព៌​ណ​យ៉ាងណា​ក៍ដោយ

រាជធានី​ភ្នំពេញ ៖​ អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក​បណ្ឌិត ជា ចំរើន បាន​បញ្ជាក់​ថា ទោះជា​លោក​ត្រូវ​បាន​គេ​លាប​ព៌​ណ​យ៉ាងណា​ក៍ដោយ ក៍​លោក​នៅ​តែ​មាន​ស្វាមីភក្តិ​គោរព​ស្រឡាញ់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​និច្ច​និរន្តរ៍​គ្មាន​ការ​ប្រែប្រួល​ឡើយ ។

គួរ​បញ្ជាក់​ថា តី​ត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​អតីត​សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា លោក​បណ្ឌិត ជា ចំរើន បាន​ចូល​បម្រើ​ការងារ​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣ ហើយ​នៅ​អាណត្តិ​ទី​៤​នៃ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី លោក​បណ្ឌិត ជា ចំរើន ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្ដាល​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​តាម​រយៈ​ចំណេះដឹង វោហារ​ស័ព្ទ​និង​ឆន្ទៈ​នយោបាយ​របស់​លោក ៕