ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ​ស្រា​អែ​ល​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា​យ៉ាង​ធំ​មួយ​ជា​ប្រវត្តិសាស្ត្រ

7 ឆ្នាំ មុន

យោង​តាម DEFENSENEWS ថា ប្រទេស​អីុ​ស្រា​អែ​ល​ប្រកាស​ពី​ការ​ធ្វើ​សមយុទ្ធ​យោធា​យ៉ាង​ធំ​មួយ​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ។ តំណាង​ប្រទេស​៧ មាន​សហរដ្ឋ​អា​មេ​រិ​ក ក្រិ​ក ប៉ូ​ឡូញ បារាំង អា​ល្លឺ​ម៉​ង់ ឥណ្ឌា និង

យោង​តាម DEFENSENEWS ថា ប្រទេស​អីុ​ស្រា​អែ​ល​ប្រកាស​ពី​ការ​ធ្វើ​សមយុទ្ធ​យោធា​យ៉ាង​ធំ​មួយ​នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ។ តំណាង​ប្រទេស​៧ មាន​សហរដ្ឋ​អា​មេ​រិ​ក ក្រិ​ក ប៉ូ​ឡូញ បារាំង អា​ល្លឺ​ម៉​ង់ ឥណ្ឌា និង​អីុ​តា​លី ក៏​នឹង​មក​ចូលរួម​ពិនិត្យ​សមយុទ្ធ​ឈ្មោះ BLUE FLAG នេះ​ដែល​មាន​យន្តហោះ​យោធា​សរុប​១០០​គ្រឿង​ចូលរួម ។ សមយុទ្ធ​នេះ​ក៏​ត្រូវ​តាមដាន​មើល​ដោយ​តំណាង និង​សេនា​នុ​ពន្ធ​របស់​ប្រទេស​ជាង​៤០ ។

យោង​តាម​វរសេនីយ៍ទោ RICHARD HECHT ប្រធាន​ការិយាល័យ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កងទ័ព​អុ​ី​ស្រា​អែ​ល​ថា សមយុទ្ធ​នេះ​នឹង​ជា​សមយុទ្ធ​យ៉ាង​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស ។

លោក HECHT ពុំ​បាន​បញ្ជាក់​ពី​ប្រធានបទ​សំខាន់​ៗ​នៃ​សមយុទ្ធ​នោះ​ឡើយ ក៏​ប៉ុន្តែ DEFENSENEWS រំលឹក​ថា ពេល​ធ្វើ​សមយុទ្ធ​ទាំងឡាយ​កន្លង​មក បណ្តា​យន្តហោះ​ចម្បាំង​អីុ​ស្រា​អែ​ល​បាន​ហោះ​ចេញ​ជា​ច្រើន​រយ​លើក ហើយ​សម​ការ​ប្រយុទ្ធ​តាម​អាកាស វាយប្រហារ​បណ្តា​គោលដៅ​ចល័ត​លើ​ដី ព្រមទាំង​បណ្តា​ទីតាំង​ព្រមទាំង​ហាត់​សម​ធ្វើ​ប្រតិ​បត្តិការ​ទប់ទល់​ប្រព័ន្ធ​ការពារ​អាកាស​របស់​សត្រូវ ។ ខុស​ពី​សមយុទ្ធ​យោធា​អា​មេ​រិ​ក RED FLAG សមយុទ្ធ BLUE FLAG ផ្តោត​ពុំ​មែន​លើ​ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​អាកាស​​ទេ តែ​លើ​ការ​រួម​សហ​ហ​ការ​គ្នា​នៅ​លើ​ទីលានប្រយុទ្ធ ។ សមយុទ្ធ BLUE FLAG ធ្វើ​រៀង​រាល់​២​ឆ្នាំ​ម្តង ហើយ​មាន​ចាប់តាំងពី​ឆ្នាំ​២០១៣​មក រួច​តាម​ទម្លាប់​មាន​រយៈពេល​ជិត​២​ស​ប្តា​ហ៍ ៕