ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ ម្ទេសខ្មាំង ឬ​ផេ​ត ងិ​ន​ថង ជា​ម្ចាស់​ខ្សែក្រវាត់​គោ​ជល់?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៥២គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន នៅ​ថ្ងៃអាទិត្យ​ទី​២៦ មីនា ចុង​ស​ប្ដា​ហ៍​នេះ​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ។ អ្នក​និយម​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៥២គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ភី​អិន​អិន នៅ​ថ្ងៃអាទិត្យ​ទី​២៦ មីនា ចុង​ស​ប្ដា​ហ៍​នេះ​បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​ទន្ទឹងរង់ចាំ​មើល​ថា​តើ​រវាង​កីឡាករ​កម្ពុជា​ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អរុណរះ​កីឡា និង​កីឡាករ​ថៃ​ផេ​ត ងិ​ន ថង ដែល​ជា​បេក្ខភាព​ឡើង​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​មួយ​ណា​សម្រេច​គោលដៅ​ក្លាយជាម្ចាស់​ខ្សែក្រវាត់​គោ​ជល់​ដែល​កីឡាករ​ភាគច្រើន​ប្រាថ្នា​ចង់បាន​ដែរ​នោះ?

គេ​នៅ​ចាំ​បាន​ថា កាល​ប្រកួត​វគ្គ​ជម្រុះ​វិល​ជុំ ពេជ្រ ម្ទេសខ្មាំង ប្រកួត​៤​លើក​ឈ្នះ​៣​លើក និង​បោះបង់​ការ​ប្រកួត​១​លើក​ដោយសារ​តែ​គេ​មាន​បញ្ហា​របួស​ជើង ក្នុង​ពេល​កីឡាករ​ថៃ​ផេ​ត ងិ​នថង ប្រកួត​៤​លើក​ឈ្នះ​ទាំង​៤​លើក ប៉ុន្តែ​មិន​ដែល​ជួប​ពេជ្រ ម្ទេសខ្មាំង​ទេ ។ ដូច្នេះ​ការ​ប្រកួត​លើក​នេះ​មិន​ទាន់​ដឹង​ថា​លទ្ធផលសមប្រកប​នឹង​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​កីឡាករ​រូប​ណា​ឡើយ ។ ទោះបី​យ៉ាងណា​សម្រាប់​អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​គេ​មាន​ជំនឿ​ចិត្ត​លើ​ពេជ្រ ម្ទេសខ្មាំង ច្រើន​ជាងដោយសារ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ជើង​ខ្លាំងថៃ​ទាំង​៣​រូប​ដែល​ធ្លាប់​ប៉ះ​ជាមួយ​គេ​សុទ្ធតែ​ចាញ់​ទាំងអស់​មាន​តែ​ផេ​ត ងិ​ន​ថង ប៉ុណ្ណោះ​ដែល​មិន​ទាន់​ជួប ។ ចាំ​មើល​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​គោ​ជល់​លើក​នេះ​បាន​ទៅ​លើ​អ្នក​ណា ?

នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​មិត្តភាព​ចំនួន​៣​គូ​ទៀត​ដូច​ជា​កីឡាករ ខាំ ខ្លា​នាង មក​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ផេ​ត អេក​វេចា ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម ។ កីឡាករ ហូ សុភា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ឡុ​ង រ៉ា​មី មក​ពី​ក្លិប​ខ្លារខិន​មាន​រឹទ្ធ និង​គូ​ចុង​ក្រោយ​កីឡាករ សូត្រ ខេ​វិ​ន មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ​កីឡាករ ងឿ​ន វិចិត្រ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ៕