ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ប៉ះពាល់​ជំងឺ​ទ្រី​សូ​មី​ទី​21 លើ​ទារក​ទើប​កើត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោកស្រី​វេជ្ជបណ្ឌិត​ទី សុវណ្ណ​រដ្ឋ ឯកទេស​សម្ភព​រោក​ស្ត្រី អេកូ​សាស្ត្រ និង​វិបត្តិ​អត់​កូន នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មា​តាម​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​កាលី​ពេល ថ្មី​ៗ​កន្លង​មក​ថា ទ្រី​សូ​មី​ទី​២១ ជា​ជំងឺ

រាជធានី​ភ្នំពេញ ៖ លោកស្រី​វេជ្ជបណ្ឌិត​ទី សុវណ្ណ​រដ្ឋ ឯកទេស​សម្ភព​រោក​ស្ត្រី អេកូ​សាស្ត្រ និង​វិបត្តិ​អត់​កូន នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មា​តាម​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​កាលី​ពេល ថ្មី​ៗ​កន្លង​មក​ថា ទ្រី​សូ​មី​ទី​២១ ជា​ជំងឺ ដែល​ធ្វើ​ឲ្យ​កុមារ​សម្រាល​មក​មាន​លក្ខណៈ​មិន​គ្រប់ទឹក ឬ​អ​បញ្ញា និង​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ទៀត​ដូច​ជា៖

-​ខ្សោយ​បញ្ញា អាច​នឹង​ឆាប់​មានការ​ភ្លេចភ្លាំង ។
-​ប៉ះពាល់​ទៅ​លើ​រូបរាង ដូច​ជា​មុខ ភ្នែក ដៃ និង​ជើង ។
-​ខ្សោយ​សាច់ដុំ
-​អាច​មានការ​ប៉ះពាល់​លើ​បេះដូង ដូច​ជា​ប្រហោង​បេះដូង ។
-​អាច​មានការ​ប៉ះពាល់​ទៅ​លើ​ប្រដាប់​រំលាយ​អាហារ ។
-​អាច​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​ភាព​សា​ុំ
-​អាច​ប៉ះពាល់​ទៅ​លើ​គ្រាប់​ឈាម ។
-​អាច​ប៉ះពាល់​ទៅ​លើ​ក្រពេញ​បញ្ចេញ ដូច​ជា​មានការ​លើស ឬ​ខ្វះ​នូវ​អ័រម៉ូន​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ី​ទឹកនោមផ្អែម និង​អាច​ពិបាក​មានកូន​ជាដើម ។

លោកស្រី​វេជ្ជបណ្ឌិត​បន្ដ​ទៀត​ថា ជំងឺ​នេះ​បណ្តាល​មក​ពី​មូលហេតុ​មួយ​ចំនួន​ដូច​ជា​៖
-​ជា​ធម្មតា​ពេល​កោសិកា​មួយ​បំបែក​ខ្លួន​ទៅ​ជា​ពីរ ក្រូម៉ូសូម​ក៏​ត្រូវ​បំបែកចេញ​ជា​ពីរ ដោយ​មួយ​នឹង​ធ្វើ​ដំណើរ​ទៅ​កោសិកា​ថ្មី​មួយ និង​មួយទៀត​នឹង​ធ្វើ​ដំណើរ​ទៅ​កោសិកា​ថ្មី​មួយទៀត ។ តែ​ក្នុង​ករណី​ដែល​ក្រូម៉ូសូម​ទាំង​ពីរ​មិន​បំបែក​គ្នា ធ្វើ​ឱ្យ​កោសិកា​ថ្មី​មួយ​មិន​មាន​ក្រូម៉ូសូម និង​កោសិកា​ថ្មី​មួយទៀត​លើស​ក្រូម៉ូសូម ដែល​បង្ក​ទៅ​ជា​ជំងឺ​ទ្រី​សូ​មី​ទី​២១ រឺ Down Syndrome ។

-​មិន​មាន​មូលហេតុ​ច្បាស់លាស់​ដែល​បញ្ជាក់​ពី​ការ​មិន​បំបែក​ក្រូម៉ូសូម ក្នុង​ពេល​បំបែក​កោសិកា​ទេ ។ តែ​គេ​សង្កេត​ឃើញ​បញ្ហា​នេះ​កើតឡើង​ក្នុងអំឡុងពេល ដែល​មានការ​ផលិត​នូវ​មេជី​វិត​ស្ត្រី រឺ​បុរស ។ ៩០​ភាគរយ​នៃ​បញ្ហា​នេះ​កើតឡើង​ក្នុង​ពេល​ផលិត​មេជី​វិត​ស្ត្រី​៤​ភាគរយ​ក្នុង​ពេល​ផលិត​មេជី​វិត​បុរស ហើយ​ក៏​អាច​កើតឡើង​ទៅ​លើ​កោសិកា​កូន ដែល​ទើបនឹង​បង្ក​កំណើត​ហើយ រឺ​ក្នុងអំឡុងពេល​ដែល​អំ​ព្រី​យ៉ុ​ង កំពុង​លូតលាស់ ។

លោកស្រី​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ថា ជំងឺ​នេះ​មិន​មាន​វិធី​បង្ការ​មិន​ឱ្យ​កើត​ទេ ប៉ុន្តែ​យើង​មាន​វិធី​រក​ការ​ប្រឈម​មុខ និង​រក​រោគវិនិច្ឆ័យ​ពេល​ដែល​ទារក​កំពុង​លូតលាស់​នៅ​ក្នុង​ផ្ទៃ ។

មាន​តេស្ត​សម្រាប់​រក​ការ​ប្រឈម​មុខ ក្នុង​ពេល​មាន​ផ្ទៃពោះ តាម​រយៈ​ការ​វាស់​កម្រាស់​កកូន​តាម​អេកូ ក្នុង​អាយុ​គភ៌​ចន្លោះ​១១​ទៅ​១៣​ស​ប្តា​ហ៍ និង​មានការ​ជួស​ឈាម​ម្តាយ ដើម្បី​រក​នូវ​ការ​ប្រឈម​មុខ​។ បើ​លទ្ធផល​ឃើញ​ថា​ស្ត្រី​មាន​ផ្ទៃពោះ​មានការ​ប្រឈម​មុខ​ខ្ពស់​នោះ ស្ត្រី​នឹង​ត្រូវ​ទទួល​ការ​រក​រោគវិនិច្ឆ័យ តាម​រយៈ​ការ​បូមទឹក​ភ្លោះ ដើម្បី​បញ្ជាក់​ថា​កូន​ក្នុង​ផ្ទៃ​ពិតជា​ផ្ទុក​នូវ​ជំងឺ​នេះ​មែនរឺ​អត់ ។

ជា​ទូទៅ​ជំងឺ​នេះ​បាន​ស្តែង​ឲ្យ​ដឹង​តាម​រយៈ​រោគ​សញ្ញា​ជា​ច្រើន​មាន​ដូច​ជា​៖
-​ការ​ខ្សោយ​សាច់ដុំ ។
-​ក​ខ្លី និង​ស្បែ​កក​ខាងក្រោយ​ក្រាស់ ។
-​មុខ​មើល​ពី​ចំហៀង​សំប៉ែត មិន​មាន​ឆ្អឹងច្រមុះ ។
-​ក្បាល ត្រចៀក និង​មាត់​មាន​ទំហំ​តូច ។
-​ភ្នែក​ឃ្លាត​ចេញពី​គ្នា ហើយ​ត្របកភ្នែក​ខាង​ចុង​ទាញ​ឡើង​លើ រឺ​ធ្លាក់​ចុះ​ក្រោម ។
-​មាន​ចំណុច​ស​នៅ​លើ​ប្រ​ស្រី​ភ្នែក ។
-​ម្រាមដៃ និង​ប្រអប់ដៃ​មាន​ប្រវែង​ខ្លី ។
-​មាន​ស្នាម​ទទឹង​លើ​បាតដៃ​តែ​មួយ ។
-​មេជើង​ញែក​ចេញពី​ម្រាមជើង​ផ្សេង​ទៀត
-​អាច​មាន​បញ្ញា​ខ្សោយ និង​ធ្វើ​កាយវិការ​យឺត​ជាដើម ។

បើ​ទារក​កើត​មាន​ជំងឺ​នេះ ក្រុម​គ្រួសារ​អាច​សម្រេចចិត្ត ក្នុង​ការ​ពន្លូត​គភ៌ ដែល​ជា​ជម្រើស​ល្អ ដើម្បី​ការពារ​ទារក​ដែល​កើតមក​មាន​បញ្ហា​ដូចដែល​បាន​រៀបរាប់​ខាងលើ ៕