ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធូរធារ​នៅ​កំពង់ឆ្នាំង​ផ្គាប់​ភ្នែក​ភ្ញៀវ​ក្នុង​មង្គលការ​ ដោយ​របាំ​ប្រពៃណី

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ពិធី​មង្គលការ​ក្នុង​ឆ្នាំ​២០១៧​នេះ​នៅ​ខេត្តកំពង់ឆ្នាំង ម្ចាស់​ដើមការ​មួយ​ចំនួន​ជា​អ្នក​មានបាន​រៀបចំ​របាំ​ប្រពៃណី​សម្តែង​ជូន​ភ្ញៀវ​កិត្តិយស​ទស្សនា​កម្សាន្ត ។
លោក​សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​

ខេត្តកំពង់ឆ្នាំង ៖ ពិធី​មង្គលការ​ក្នុង​ឆ្នាំ​២០១៧​នេះ​នៅ​ខេត្តកំពង់ឆ្នាំង ម្ចាស់​ដើមការ​មួយ​ចំនួន​ជា​អ្នក​មានបាន​រៀបចំ​របាំ​ប្រពៃណី​សម្តែង​ជូន​ភ្ញៀវ​កិត្តិយស​ទស្សនា​កម្សាន្ត ។

លោក​សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​លើក​ឡើង​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា​«​ការ​យក​សិល្បៈ​របាំ​ប្រពៃណី​សម្តែង​ជូន​ភ្ញៀវ​កិត្តិយស​ទស្សនា​ក្នុង​ពិធី ផ្សេង​ៗ​មិន​ខុស​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ចូលរួម​ផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌​របស់​ជាតិ​យើង​ផង​ដែរ ។

ចំពោះ​របាំ​ដែល​ត្រូវ​ហាមឃាត់ គឺ​របាំ​ដែល​ចុះបញ្ជី​បេតិកភណ្ឌ​មនុស្សជាតិ មាន​របាំ​ព្រះរាជ​ទ្រព្យ របាំ​អប្សរា និង​របាំ​ជូនពរ​ជាដើម មិន​អាច​យក​ទៅ​សម្តែង​ផ្តេសផ្តាស​បាន​ទ ព្រោះ​បាន​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ របស់​ពិភពលោក  ថ្វី​ដ្បិតថា​របាំ​ទាំងនោះ​ជា​របស់​ខ្មែរ​ក៏​ពិតមែន ។ ក្រៅពី​របាំ​ទាំងនោះ​គឺ​យើង​អាច​យក​ទៅ​សម្តែង​បាន ប៉ុន្តែ​ត្រង់​ថា ពី​មុន​មក​មិន​ដែល​ឃើញ​គេ​យក​ទៅ​សម្តែង​តាម​ពិធី​មង្គលការ​បែប​ហ្នឹង​ទេ ។ នៅ​តាម​សណ្ឋាគារ ភោជនីយដ្ឋាន ទំនើប​ៗ​មួយ​ចំនួន​នៅ​ភ្នំពេញ ខេត្តសៀមរាប​ជាដើម ឃើញ​មាន​ដាក់​សម្តែង​វង់ភ្លេង​មហោរី ឈុត​របាំ ខ្លី​ៗ» ។

លោក​ប្រធាន​មន្ទីរ​វប្បធម៌​បញ្ជាក់​ថា នៅ​តាម​សណ្ឋាគារ ភោជនីយដ្ឋាន ទំនើប​ៗ ដែល​ដាក់​ឱ្យ​សម្តែង​របាំ​ទាំងនោះ​សម្រាប់​ភ្ញៀវ​ទេសចរ​ជា​អាជីវកម្ម ដាច់ខាត​ត្រូវ​សុំ​អាជ្ញា​ប័ណ្ណ​ពី​មន្ទីរ​ពាក់​ព​ន្ឋ័ ប៉ុន្តែ​បើ​សម្តែង​ម្តងម្កាល​កំដរ​ភ្ញៀវ​ក្នុង​មង្គលការ​មិន​អី​ទេ ។ «​បើ​ទោះ​ថា នេះ​ជា​ការ​ជួយ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ក៏​ពិតមែន ប៉ុន្តែ​មិនមែន​ចេះ​តែ​ផ្សព្វផ្សាយ​ពេក​ទេ វា​អាច​ក្លាយ​បាត់បង់​ទម្រង់​ដើម​ពិត​ប្រក​ដ​របស់​របាំ ត្រូវ​សហការ​ជាមួយ​ជំនាញ ពិសេស គ្រូ​ៗ​នៅ​តាម​មន្ទីរ​វប្បធម៌​ឱ្យ​ជួយ​មើល​ផង កុំ​ចេះ​តែ​នឹក ឃើញ​លេង​ៗ​វា​ខុស​ក្បួនខ្នាត​ខ្មែរ​» ។

ពិធី​មង្គលការ​ដែល​ដាក់​បញ្ចូល​ការ​សម្តែង​របាំ​ប្រពៃណី នៅ​ចន្លោះ​ការ​ប្រគំ​តន្ត្រីសម័យ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ពេញចិត្ត តែ​មានការ​លើក​ឡើង​ថា មិនមែន​អាច​យក​របាំ​ប្រពៃណី​សម្តែង​បាន ងាយ​ៗ​ទេ ព្រោះ​ត្រូវ​ចំណាយ​ច្រើន​ណាស់​អ្នកមាន​ធនធាន ល្មម​ៗ​មិន​អាច​ជួល​ក្រុម​របាំ​ប្រពៃណីសម្តែង​បាន​ទេ ៕