ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​គ្រួសារជួបគ្រោះ​អកុសល …

7 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា មនុស្ស​ម្នាក់​ស្លា.ប់​នៅ​​នឹង​កន្លែង និង​ក្មេង​ចាស់​ប្រុស​-​ស្រី​​១០​នាក់ ត្រូវ​បាន​រង​របួស​ធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​ដែល​បង្ករ​ដោយ​ខ្លួនឯង ដែល​រថយន្ត​មួយ​គ្រឿង​នេះ​មាន​ដឹក​​ក្រុម​គ្រួសារ​ដើម្បី​ទៅ​ចូលរួម​​មង្គលការ​គេ ហើយ​ត្រូវ​បាន​​ក្រឡាប់ ។

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា មនុស្ស​ម្នាក់​ស្លាប់​នៅ​​នឹង​កន្លែង និង​ក្មេង​ចាស់​ប្រុស​-​ស្រី​​១០​នាក់ ត្រូវ​បាន​រង​របួស​ធ្ងន់​-​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​មួយ​ដែល​បង្ករ​ដោយ​ខ្លួនឯង ដែល​រថយន្ត​មួយ​គ្រឿង​នេះ​មាន​ដឹក​​ក្រុម​គ្រួសារ​ដើម្បី​ទៅ​ចូលរួម​​មង្គលការ​គេ ហើយ​ត្រូវ​បាន​​ក្រឡាប់ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​០៥​នាទី​ល្ងាច​ថ្ងៃ​ទី​២២ មីនា ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៦៩-​១៧០ ក្នុងភូមិ​តា​ពៅ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា រថយន្ត​ខាងលើ គឺម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7090 បើកបរ​ដោយ​ឈ្មោះ​បេន បូ​នី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ពងទឹក ឃុំ​ស្តេច​គង់ ស្រុក​បន្ទាយមាស ខេត្តកំពត ។ ​

ប្រភពបន្តថា រថយន្តខាងលើបាន​​ក្រឡាប់​​ខណៈ​ពេល​មេ​ឃ​​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង ធ្វើ​ឱ្យ​រថយន្ត​រអិល​ធ្លាក់​ផ្លូវ​ក្រឡាប់​បោះ​មនុស្ស​ចោល​​ដូច​បោះ​ដុំ​ដី ។ បន្ទាប់​ពី​កើតហេតុ គេឃើញ​ក្រុមគ្រួសារបញ្ជូនសាក​សព​ ​​ទៅ​ធ្វើ​បុ​ណ្យ​​តាម​ប្រពៃ​ណី ។ រីឯ​អ្នក​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជនមួយ​ ។