ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់មានអ្នកស្លា.ប់ តែមានអ្នក​របួស​ច្រើន​នាក់… ករណីឡាន​ក្រុង«រិទ្ធិមុន្នី»បើក​ចូល​ខ្យូស

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ នា​ព្រឹក​ថ្ងៃ​ទី​២៣ មីនា នេះ​​ថា ទាក់ទិន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​រថ​យន្ត​ក្រុង​របស់​ក្រុមហ៊ុន «​រិ​ទ្ធិ​មុន្នី​» បាន​បើក​ចូល​ទៅ​ខ្យូ​ស (​កន្លែង​លក់​សត្វ​កណ្តុរ​អាំង​) ស្ថិតតាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៥ ត្រង់​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ នា​ព្រឹក​ថ្ងៃ​ទី​២៣ មីនា នេះ​​ថា ទាក់ទិន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​រថ​យន្ត​ក្រុង​របស់​ក្រុមហ៊ុន «​រិ​ទ្ធិ​មុន្នី​» បាន​បើក​ចូល​ទៅ​ខ្យូ​ស (​កន្លែង​លក់​សត្វ​កណ្តុរ​អាំង​) ស្ថិតតាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៥ ត្រង់​ចំណុច​​ក្បែរ​ស្ពាន​អូរ​តា​គី​​ ក្នុងភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ក្រុង​បាត់ដំបង កាលពីល្ងាច​​ថ្ងៃ​ទី​២២ មីនា នោះ ត្រូវ​​បានដឹង​ថា គឺ​មិន​មាន​មនុស្ស​​​ស្លាប់​​នោះទេ តែ​មាន​អ្នក​រង​របួសធ្ងន់-​ស្រាលជា​​ច្រើន​នាក់ ក្នុង​នោះ​ មាន​ទាំង​អ្នក​ជិះ​ក្នុង​រថយន្តក្រុង និង​អ្នក​អង្គុយ​ក្នុង​ខ្យូ​ស​ផង​ដែរ​ ។

ប្រភព​ឱ្យ​ដឹង​ថា រថយន្ត​បង្កមាន​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3B-4085 ជា​រថយន្ត​ដឹក​អ្នកដំណើ​របស់​ក្រុមហ៊ុន​«​រិ​ទ្ធិ​មុនី​» ​​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ ឆ្ពោះទៅកាន់​ខេត្តបន្ទាយមានជ័យ​ ។ អ្នកបើកបរ​រត់គេច​ខ្លួនបាត់​ បន្ទាប់​ពី​បង្ក​ហេតុរួច​ ​​​ហើយត្រូវសង្ស័យថា អ្នក​បើកបរ​​រូប​នោះ ទំនងជា​ងងុយដេក​មួយ​ភាំង ។

ពីដំបូង ​រថយន្តក្រុង​បើក​ចូល​បុក​ខ្យូ​ស​មួយ​ដែល​នៅ​កណ្តាល តែ​អត់​មាន​មនុស្ស​អង្គុយ​ទេ ទើប​ទៅ​ប៉ះ​ខ្យូ​ស​ផ្សេង​ៗ​ទៀត និង​បុក​រថយន្ត​កាម​រី និង​ម៉ូតូ​ដែល​កំពុង​ចត​​ចោល​​នោះតែម្តង ។

នៅ​ព្រឹក​ថ្ងៃទី២៣ ​មីនា ​នេះ គេ​ឃើញ​​ខាងជន​​រង​គ្រោះ ​ធ្វើ​ដំណើរ​មក​ការិយា​ល័យ​ចរាចរណ៍​នៃ​ស្នងការ​​ខេត្ត ដើម្បី​រង់ចាំ​ម្ចាស់​រថ​យន្ត​ក្រុង​ ចេញ​មក​ដោះស្រាយ ​។ ទោះបីជា​យ៉ាងណា គេ​មិន​ទាន់​ដឹងថា មាន​ចំណាត់ការ​បែប​ណាលើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​​រន្ធត់​នេះ​ទេ ។ ​