ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេងឥន្ធនៈ​វៀតណាម​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​ឆ្នាំ​នេះ

7 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​រហូត​ដល់​៧០៨​ដុ​ង ឬ​ស្មើនឹង​១៧.៣១៤​ដុ​ង​(៧៧​សេន​ដុល្លារ​) ក្នុង​១​លី​ត្រ នៅ​វេលា​ម៉ោង​៣​រសៀល​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ពោល​គឺជា​តម្លៃ​មួយ​ដែល​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​ឆ្នាំ​នេះ ។

ទីក្រុង​ហាណូយ ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​រហូត​ដល់​៧០៨​ដុ​ង ឬ​ស្មើនឹង​១៧.៣១៤​ដុ​ង​(៧៧​សេន​ដុល្លារ​) ក្នុង​១​លី​ត្រ នៅ​វេលា​ម៉ោង​៣​រសៀល​កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ពោល​គឺជា​តម្លៃ​មួយ​ដែល​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៅ​ឆ្នាំ​នេះ ។

ក្រសួង​ឧស្សាហកម្ម និង​ក្រសួងពាណិជ្ជកម្ម  និង​ហិរញ្ញវត្ថុ បាន​ចេញ​លិខិតស្នើ​ឲ្យ​ក្រុមហ៊ុន​លក់​ប្រេងឥន្ធនៈ​ទម្លាក់​ថ្លៃ​ជីវៈ​ឥន្ធនៈ E5 RON 92 ពី​៦៦១​ដុ​ង ឬ​ស្មើនឹង​១៧.០៩៩​ដុ​ង​ក្នុង​១​លី​ត្រ ។

ជាមួយ​គ្នា​នេះ តម្លៃ​នៃ​ផលិតផល​ផ្សេង​ទៀត​ដូច​ជា ប្រេង​ម៉ា​សូត (Diesel) និង​ប្រេងកាត ក៏​ត្រូវ​បាន​ធ្លាក់​ថ្លៃ​ដល់​៦០៩​ដុ​ង និង​៦៥៧​ដុ​ង​ផង​ដែរ គឺ​ស្មើនឹង​១៣.៣៨៩​ដុ​ង និង​១២.១៧៧​ដុ​ង ក្នុង​១​លី​ត្រ ។ តម្លៃ​លក់​នៃ​ប្រេង Mazut ត្រូវ​បាន​ធ្លាក់​ចុះ​ដល់​៥២៨​ដុ​ង រហូត​ដល់​១២.៨៥០​ដុ​ង​ក្នុង​១​គីឡូ ។

នេះ​គឺជា​ការ​កែប្រែ​តម្លៃ​លើក​ទី​៥​ហើយ​នៅ​ឆ្នាំ​នេះ រួម​ទាំង​តម្លៃ​ដែល​បាន​កើនឡើង​កាលពី​ថ្ងៃ​១៨ កុម្ភៈ កន្លង​មក ។

ក្រសួង​ទាំង​ពីរ​ក៏​បាន​អនុម័ត​រក្សា​តម្លៃ​ប្រេង​ឲ្យ​មាន​ស្ថិរភាព​ផង​ដែរ ។

ក្រសួង​ទាំង​ពីរ​ឲ្យ​ដឹង​ថា ការ​កាត់​បន្ថយ​នេះ គឺ​ដោយសារ​តែ​តម្លៃ​ប្រេង​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​បាន​បន្ដ​ធ្លាក់​ចុះ​ទៀត ។ មិនតែប៉ុណ្ណោះ ក្នុង​រយៈពេល​១៥​ថ្ងៃ​កន្លង​ទៅ តម្លៃ​ប្រេង​ជា​មធ្យម​ស្មើ​៦២​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល ពោល​គឺ​ទាប​ជាង​៤​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​រយៈពេល​ពី​រស​ប្តា​ហ៍​មុន ។

នៅ​ក្នុង​ការ​កែប្រែ​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​៦ មីនា តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​រហូត​ដល់​៧៦​ដុ​ង ឬ​ស្មើនឹង​១៨.០២២​ដុ​ង​ក្នុង​១​លី​ត្រ ខណៈ​សាំង E5 ធ្លាក់​ចុះ​៥៨​ដុ​ង មក​នៅ​ត្រឹម​១៧.៧៦០​ដុ​ង​ក្នុង​១​លី​ត្រ ។

លោក Nguyen Loc An អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ទីផ្សារ​ក្នុងស្រុក ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ការ​ទម្លាក់​ថ្លៃ​នៃ​ប្រេង​ឆៅ ធ្វើ​ឡើង​ដោយ​អង្គការ​នាំ​ចេញ​ប្រេងឥន្ធនៈ ។

លោក​បន្ថែម​ថា ក្នុង​ប្រទេស​វៀតណាម តម្លៃ​ប្រេងឥន្ធនៈ​ជា​មធ្យម​នៅ​ឆ្នាំ​នេះ អាច​នឹង​ខ្ពស់​ជាង​កាលពី​ឆ្នាំ​២០១៦ ប៉ុន្តែ​ការ​កើនឡើង​នេះ គឺ​មាន​អត្រា​តិច​ជាង​១០% ៕