ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់​! អ្នក​នាង កា​ឆ​យ ជួប​ទុក្ខ​ធំ ក្រោយ​បងប្រុស​ជាទី​ស្រលាញ់​បាន​ទទួលមរណភាព

1 ឆ្នាំ មុន
  • ភ្នំពេញ

ពាក្យចាស់​ពោល​ថា «​ឈាម​ក្រាស់​ជាង​ទឹក​» ពិតជា​មាន​អត្ថន័យ ព្រោះ​គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ចេះ​ស្រលាញ់ និង​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​សាច់ញាតិ​ពេល​មានទុក្ខ​ធុរៈ​នោះ​ទេ

រាជធានី​ភ្នំពេញ ៖ ពាក្យចាស់​ពោល​ថា «​ឈាម​ក្រាស់​ជាង​ទឹក​» ពិតជា​មាន​អត្ថន័យ ព្រោះ​គ្មាន​អ្វី​ប្រសើរ​​ជាង​ការ​ចេះ​ស្រលាញ់ និង​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​សាច់ញាតិ​ពេល​មានទុក្ខ​ធុរៈ​នោះ​ទេ​។

តួយ៉ាង អ្នក​នាង កា​ឆ​យ តារា​កំប្លែង​ល្បីឈ្មោះ​មួយ​ដួង បាន​ធ្វើ​ឱ្យ​មហាជន​សរសើរ​នូវ​ទឹកចិត្ត​ប្រពៃ​របស់​អ្នក​នាង ដែល​បាន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ត្រឡប់​មក​មើល​បងប្អូន​ដែល​កំពុង​តែ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។

តែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ​បំផុត​នោះ គឺ​អ្នក​នាង កា​ឆ​យ បាន​ជួប​មុខ​បងប្រុស​មិន​បាន​ប៉ុន្មាន​ផង លោក​ក៏​ទទួលមរណភាព​ដោយសារ​តែ​ជំងឺ​ក្រិន​ថ្លើម ធ្វើ​ឱ្យ​មហាជន​អ្នកគាំទ្រ​ចូលរួម​សម្តែង​មរណទុក្ខ​ជា​ច្រើន​។

ប្រាកដ​ណាស់ ជាមួយនឹង​សំ​ណេ​រ​របស់​អ្នក​នាង កា​ឆ​យ ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​ស្លុត​ចិត្តជា​ខ្លាំង ហើយ​ក៏​ចូលរួម​លើកទឹកចិត្ត​អ្នក​នាង​ផង​ដែរ ដោយសារ​តែ​មនុស្ស​ជាទី​គោរព​ស្រលាញ់​កំពុង​តែ​មាន​ជំ​ងឹ​ធ្ងន់ធ្ងរ​នោះ ។

ដំបូង​ឡើយ អ្នក​នាង កា​ឆ​យ បាន​សរសេរ​សំ​ណេ​រ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក​របស់​អ្នក​នាង រៀបរាប់​ថា «​បងប្រុស​បង្កើត​របស់ខ្ញុំ គ្រាន់តែ​ប្អូនស្រី​មក​ដល់ និយាយ​បាន​តែ​បួនដប់​មាត់​ជាមួយ​ប្អូនស្រី បង​ទៅ​ចោល​ប្អូន​ហើយ សូម​ទៅ​អោយ​បាន​សុខ​ចុះ​»​។

នេះ​ហើយ​ដែល​គេ​ហៅ​ថា ពិតជា​ប្រពៃណី​ណាស់ ទឹកចិត្ត​ប្អូនស្រី​ចំពោះ​បងប្រុស ដោយ​គ្រាន់​បាន​ដំណឹង​ភ្លាម​ៗ អ្នក​នាង កា​ឆ​យ រូតរះ​ត្រឡប់​មក​ពី​ប្រទេស​បារាំង សំដៅ​ទៅ​រក​បងប្រុស​ដែល​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

បើ​តាម​ការ​ឱ្យ​ដឹង​បស់​អ្នក​នាង កា​ឆ​យ ដែល​បាន​បង្ហោះ​វី​ដេ​អូ​ខ្លី​មួយ​មាន​រយៈពេល​ប្រមាណ​ជិត​១​នាទី បង្ហាញ​ឱ្យ​ឃើញ​ថា ស្ថានភាព​របស់​បងប្រុស​អ្នក​នាង គឺ​សភាព​ជើង​របស់​បងប្រុស​អ្នក​នាង គឺ​ហើម​ខ្លាំង ហើយ​ជាំ​ក្រហម​ខ្មៅ មើល​ហើយ​ពិតជា​ខ្លោចចិត្ត​អាណិត​ណាស់​។ តែ​គ្រប់យ៉ាង គឺ​មិន​ទៀងទាត់​នោះ​ទេ ក្រោយ​ពី​បាន​ជួប​មុខ​ប្អូនស្រី​តែ​បន្តិច បងប្រុស​របស់​អ្នក​នាង កា​ឆ​យ ក៏​ទទួលមរណភាព​។

ទន្ទឹម​នឹង​នោះ ក៏​មាន​អ្នកគាំទ្រ​ជា​ច្រើន​បាន​ចូល​ទៅ បញ្ចេញមតិ​សម្តែង​ការ​ក្តី​អាណិតអាសូរ សោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ដល់​រូប​អ្នក​នាង​ដែល បងប្រុស​ជាទី​គោរព​ស្រលាញ់​បាន​លាចាក​លោក​ទៅ​កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២២​នេះ​។

បើ​តាម​តារា​កំប្លែង លោក សង់​សេដ្ឋ ដែល​ជា​ប្អូនប្រុស​របស់​អ្នក​នាង​កា​ឆ​យ ក៏​អោយ​បានដឹង​ថា បងប្រុស​របស់​គាត់ មានឈ្មោះ​ថា ស្រស់ មាន​អាយុ​៥៧​ឆ្នាំ គាត់​មាន​ជំងឺ​ក្រិន​ថ្លើម​នេះ​ជា​យូរ​មក​ហើយ រហូត​មក​ដល់​ពេល​គាត់​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​កន្លែង​។ លុះ​មក​ដល់​ថ្ងៃ​ទី​១៣ ខែតុលា គាត់​បាន​ទទួលមរណភាព​ដោយ​ជំងឺ​ក្រិន​ថ្លើម ដោយ​ហើមជើង​ទាំង​សងខាង ដោយ​មាន​លក្ខណៈ​ក្រហមជាំ​ខ្មៅ នៅ​ពេល​ដែល​អ្នក​នាង កា​ឆ​យ ទើប​មក​ពី​បារាំង​និយាយ​គ្នា​មិន​បាន​ប៉ុន្មាន​មាត់​ផង ស្រាប់តែ​បងប្រុស​របស់​ទទួល​មរណកាល​បាត់​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ