ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​អគ្គិសនី​ក្នុង និង​ក្រៅ​បណ្តាញ​ជាតិ​នឹង​ធ្លាក់​ថ្លៃ​ចាប់ពី​ថ្ងៃ​ទី​1 មេ​សា តទៅ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​១ មេ​សា ខាង​មុខ​នេះ តម្លៃ​អគ្គិសនី​សម្រាប់​អ្នក​ប្រើប្រាស់​ក្រោម​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ខែ ដែល​ពេល​នេះ​តម្លៃ​៧០០​ឬ​៨០០​ក្នុង​១​គីឡូវ៉ាត់ម៉ោង នឹង​ត្រូវ​ចុះ​មក​ត្រឹម​៦១០​រៀល​សម្រាប់​អ្នក​ត​ភ្ជាប់​

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​១ មេ​សា ខាង​មុខ​នេះ តម្លៃ​អគ្គិសនី​សម្រាប់​អ្នក​ប្រើប្រាស់​ក្រោម​៥០​គីឡូវ៉ាត់ម៉ោង​ក្នុង​១​ខែ ដែល​ពេល​នេះ​តម្លៃ​៧០០​ឬ​៨០០​ក្នុង​១​គីឡូវ៉ាត់ម៉ោង នឹង​ត្រូវ​ចុះ​មក​ត្រឹម​៦១០​រៀល​សម្រាប់​អ្នក​ត​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ ។ រីឯ​អ្នក​ប្រើ​ក្រោម​១០​គីឡូវ៉ាត់ម៉ោង នឹង​ធ្លាក់​មក​៤៨០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង ហើយ​ចំពោះ​អ្នក​ប្រើ​លើស​ពី​៥០​គីឡូវ៉ាត់ម៉ោង ត​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ ដែល​តម្លៃ​ពី​មុន​១.០០០ ឬ​៩០០​រៀល​នោះ នឹង​ចុះ​មក​ត្រឹម​៧៧០​រៀល​វិញ ។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ។

ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​និស្សិត​-​សិស្ស​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ កាលពី​ថ្ងៃ​ទី​២២​មីនា ម្សិលមិញ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ៖ « អ្នក​មិន​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ ក៏​ត្រូវ​ចុះ​មក​៧៩០​រៀល រីឯ​អ្នក​ប្រើប្រាស់​ក្រោម​៥០​និង​ក្រោម​១០​គីឡូវ៉ាត់ គឺ​តម្លៃ​ដូច​គ្នា ។ ចំពោះ​វិស័យ​ឯកជន​ដែល​ដាក់​នៅ​ក្រុម​ឆ្ងាយ​ៗ មិន​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ រដ្ឋបាល​ក្រោម​ជាតិ ក៏​ដូច​ជា​ផ្នែក​អគ្គិសនី​បន្ត​ការ​ចរចា​ឱ្យ​បញ្ចុះ​ថ្លៃ » ។

សម្តេច​គូសបញ្ជាក់​បន្ថែម​ថា ៖ « ក្នុង​ពេល​អគ្គិសនី​ចុះថ្លៃ យើង​ក៏​អំពាវនាវ​ចំពោះ​ទឹក​ក៏​ត្រូវរ​ត់រក​ចុះថ្លៃ​ដែរ ។ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ត្រូវ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ទឹក ដើម្បី​រក​វិធី​ឱ្យ​ចុះ​តាម​តម្លៃ​អគ្គិសនី​ដែរ តិច​ច្រើន​ឱ្យ​បាន​តិចតួច » ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ មាន​ប្រសាសន៍​ថា ៖ « ការ​បញ្ចុះតម្លៃ​អគ្គិសនី​នេះ ទី​១-​ជា​រឿង​ល្អ ព្រោះ​តម្លៃ​អគ្គិសនី​យើង​នៅ​ថ្លៃ​ជាងគេ បើ​ធៀប​នឹង​ប្រទេស​ជិតខាង ហើយ​បើ​យើង​ចង់​ទាក់ទាញ​អ្នក​វិនិយោគ ទាល់តែ​ថ្លៃ​អគ្គិសនី​យើង​ប្រហាក់ប្រហែល​នឹង​ប្រទេស​ជិតខាង​ដែរ​។ ទី​២-​យើង​ត្រូវ​យកចិត្ត​ទុកដាក់​ដែរ តើ​ការ​បញ្ចុះ​ថ្លៃ​នេះ EDC គាត់​រត់​រួច​ឬ​អត់ បើ​រត់​រួច វា​គឺជា​រឿង​ល្អ ។ ជា​គោលការណ៍ អគ្គិសនី​រដ្ឋ​ត្រូវ ទម្លាក់​ថ្លៃ​ឱ្យ​ថោក​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឱ្យ​បាន​ជឿនលឿន​។ ទី​៣-​ការ​បញ្ចុះតម្លៃ​អគ្គិសនី​នេះ នឹង​ធ្វើ​ឱ្យ​អ្នក​ប្រើប្រាស់​កាន់តែ​ច្រើន​ថែម​ទៀត ហើយ​ខ្ញុំ​ជឿ​ថា​មាន​សកម្មភាព​វិនិយោគ​មួយ​ចំនួន​អាច​រំពឹង​ទុក​បាន ដោយសារ​អគ្គិសនី​កម្ពុជា​ថោក​ជាងគេ » ។

លោក​បណ្ឌិត​លើក​ឡើង​ថា ៖ « សព្វ​ថ្ងៃនេះ យើង​មាន​អគ្គិសនី​រយ​ច្រើន ប៉ុន្តែ​អគ្គិសនី​ដែល​មានគុណ​ភាព​មិនសូវ​មាន​ច្រើន​ទេ ហើយ​ដើម្បី​ទាក់ទាញ​វិនិយោគិន​ធំ​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ទាល់តែ​អគ្គិសនី​មានគុណ​ភាព​ច្រើន​ជាង​មុន ព្រោះ​តម្រូវការ​នៅ​តាម​រោងចក្រ ខុស​ពី​តម្រូវការ​ប្រើប្រាស់​នៅ​តាម​ផ្ទះ » ។

យោង​តាម​ទិន្នន័យ​ប្រភព​អគ្គិសនី បង្ហាញ​ថា ប្រភព​អគ្គិសនី​ផ្សេង​ៗ​ដែល​ផ្គត់ផ្គង់​ឲ្យ​កម្ពុជា​រួម​មាន ៖

១-​ប្រភព​អគ្គិសនី​ក្នុងស្រុក មាន​ដូច​ជា ប្រភព​ដុត​ធ្យូងថ្ម​, ប្រភព​វា​រី​អគ្គិសនី​, ប្រភព​ដុត ប្រេង​,​ប្រភព​Biomass, ប្រភព​ផ្ទាល់​របស់​ឧស្សាហកម្ម និង​ប្រភព​ផ្ទាល់​របស់​សេវាកម្ម​តូច​ៗ ។

២-​ប្រភព​អគ្គិសនី​នាំ​ចូល មាន​ដូច​ជា នាំ​ចូល​ពី​ប្រទេស​ថៃ​, វៀតណាម និង​ប្រទេស​ឡាវ ៕