ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវភាព​ក្រីក្រ​ស៊ីឈ្នួល​ចិញ្ច្រាំ​ដំឡូង​មី​ត្រូវ​ពស់​ចឹក​គ្រូពេទ្យ​ប្រាប់​ថា​មាន​សង្ឃឹមរ​ស់តិច

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​វ័យក្មេង​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ខណៈ​ប្តី​ប្រពន្ធ​ចង​មុង​ដេក​នៅ​ទីវាល​កន្លែង​ច​ញ្ច្រាំ​ដំឡូង​មី

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​វ័យក្មេង​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ខណៈ​ប្តី​ប្រពន្ធ​ចង​មុង​ដេក​នៅ​ទីវាល​កន្លែង​ច​ញ្ច្រាំ​ដំឡូង​មី លុះ​យប់​ឡើង​មាន​ភ្លៀង​ធ្លាក់​ស្រិច​ៗ ស្រាប់តែ​មាន​ពស់​ថ្នាំងអំពៅ ឬ​ពស់ក្រាយ ចូល​ទៅ​ខាំ​ក្នុង​មុង​ចំនួន​៤​ចង្កូម ។ ហេតុការណ៍​ពស់​ថ្នាំងអំពៅ ឬ​ពាស់​ក្រាយ​ចូល​ខាំ​ស្ត្រី​រង​គ្រោះ​ក្នុង​មុង​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃធំ ឃុំ​ក្រាំងមាស ស្រុក​បរវេ​ល ខេត្តបាត់ដំបង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ សៀន សុ​ភក្តិ អាយុ​២៤​ឆ្នាំ ជា​កម្មករ ប្តី​ឈ្មោះ ឈាង អាយុ​២៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ មានកូន​តូច​ៗ​ចំនួន​២​នាក់​ក្នុង​បន្ទុក ។ ប្រភព​បន្ត​ទៀត​ថា ដោយសារ​ពួក​គេ​មាន​ជីវភាព​ក្រីក្រ​កាលពី​ជាង​១​ខែ​មុន​បាន​នាំ​ក្រុម​គ្រួសារ​មក​ស៊ីឈ្នួល​ដេក​ចិញ្ច្រាំ​មើមដំឡូង​មី​ឱ្យ​ថៅកែ​ម្នាក់​នៅ​ភូមិ​ខាងលើ ។ នៅ​យប់​ថ្ងៃ​កើតហេតុ​ខណៈ​ដែល​ពួក​គេ​កំពុង​ដេក​សុខ​ៗ​នៅ​ក្នុង​មុង​ដោយ​ក្រាលកន្ទេល​ផ្ទាល់​នឹង​ដី ស្រប​ពេល​ដែល​មេឃ​កំពុង​ភ្លៀង​ស្រិច​ៗ ស្រាប់តែ​មាន​ពស់​ពិស​១​ក្បាល​ប្រវែង​ជាង​១​ម៉ែត្រ​ដែល​អ្នកស្រុក​តែងតែ​ហៅ​ថា ពស់​ថ្នាំងអំពៅ ឬ​ពស់ក្រាយ​បាន​ចូល​ទៅ​ខាំ​ជើង​ស្ត្រី​រង​គ្រោះ​ចំនួន​២​ដង​មុត​៤​ចង្កូម ។ បន្ទាប់​មក​ប្តី​ក៏​ស្ទុះ​ទៅ​វាយ​ពស់​នោះ​ងាប់​ដោយ​ក្រោយ​ពី​វាយ​រួច​គាត់​បាន​សួរ​ទៅ​ប្រពន្ធ​ថា តើ​ឯង​ឈឺ​ចុកចាប់ ឬ​អត់0x017d7 ស្រាប់តែ​ប្រពន្ធ​ឆ្លើយ​ថា មិន​ឈឺ​នោះ​ទេ​ទើប​នាំ​គ្នា​សំងំ​ដេក​បន្ត​ទៀត រហូត​ដល់​ព្រឹក​ឡើង ស្ត្រី​រង​គ្រោះ​មាន​អាកា​រៈ​មិន​ស្រួល​ខ្លាំង​ក៏​ពឹង​លោក​មេ​ភូមិ​ឱ្យ​ជួយ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ប៉ុន្តែ​ដោយសារ​មណ្ឌល​សុខភាព​មិន​មាន​ថ្នាំបន្សាប​ពិសពស់​ក៏​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ​បង្អែក​ខេត្ត​ប៉ៃលិន ។

បើ​តាម​ក្រុម​លោកគ្រូ​ពេទ្យ​បានឱ្យ​ដឹង​ថា ដោយសារ​តែ​ជន​រង​គ្រោះ​មិន​ប្រញាប់​មក​មន្ទីរពេទ្យ​បង្អែក​ដើម្បី​ព្យាបាល​ឱ្យទាន់​ពេលវេលា​ធ្វើ​ឱ្យ​ជាតិ​ពិសពស់​ជ្រាប​ពេញ​ក្នុង​ខ្លួន ។ ដូច្នេះ​ទោះបីជា​ក្រុម​គ្រូពេទ្យ​ប្រើ​ថ្នាំបន្សាប​ជាតិ​ពិស​យ៉ាងណា​ក៏​ដោយ​មិន​អាច​ទៅ​រួច​នោះ​ទេ លុះ​ក្រោយមក​ក្រុម​គ្រូពេទ្យ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​សម្រេច​យក​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​បន្ត​នៅ​ខេត្តបាត់ដំបង ។ តាម​ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​មិន​មាន​សង្ឃឹម​រស់​នោះ​ទេ​ព្រោះ​ពិស​ជ្រាប​ចូល​គ្រប់កន្លែង​ហើយ​បើ​ដល់​បេះដូង​នឹង​ស្លាប់​ភ្លាម​តែ​ម្តង ៕