ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆក់​កាបូប​ហើយ​ដួល​អូស​ថ្នល់​បែក​មុខ​បែក​មាត់​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​២​នាក់​មិន​បាន​សម្រេច​បណ្តាល​ឲ្យ​ដួល​អូស​នឹង​ថ្នល់​បែក​មុខ​បែក​មាត់​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​២​នាក់​មិន​បាន​សម្រេច​បណ្តាល​ឲ្យ​ដួល​អូស​នឹង​ថ្នល់​បែក​មុខ​បែក​មាត់​ស្ត្រី​ជា​អ្នក​បើក​ម៉ូតូ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​២​នាក់​ជិះ​ម៉ូតូ​ហុងដា​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AZ-1296 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​សេរី​២០១៣ មិន​មាន​ស្លាក​លេខ​ទិស​ដៅ​ស្របគ្នា បាន​ជិះ​មក​ជិត​ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​រង​គ្រោះ​មិន​បាន​សម្រេច​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​អូស​នឹង​ថ្នល់​បែក​មុខ​បែក​មាត់​ស្ត្រី​ម្នាក់​ជា​អ្នក​ឌុ​ប ចំណែក​អ្នក​អង្គុយ​ក្រោយ​មិន​មាន​រង​របួស​ទេ​ភ្លាម​ៗ​នោះ​ដែល​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ៕