ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នែ៎! សំណព្វ​ចិត្តតូច​​ពួក​​គាត់ ពិតជា​ Cute ណាស់

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ពិធី​ការិនី​ឆ្នើម​ផ្កា​រីក​គ្រប់​រដូវ គឺ​អ្នក​នាង​គង់ សុ​ជាតិ ​ត្រូវ​បាន​ក្រុមហ៊ុន​ម្ស៉ៅ​ទឹកដោះគោ​ល្បីឈ្មោះ​នៅ​ប្រទេស​ស៊ីង​ហ្គា​​ពួរ​អនុញ្ញាតឱ្យ​​ទទួល​តំណែង​ផ្សាយ​ផលិតផល​ម្សៅ​ទឹកដោះគោ​ ដែល​មាន​សារ​​ប្រយោជន៍​ចំពោះ​កុមារ​​ឱ្យមាន​​សុខភាព​ល្អ​។​ នេះ​​ជា​ការ​ទទួល​បាន​លាភ​ធំ​មួយទៀត​ សម្រាប់​គង់ សុ​ជាតិ​ និង​លោក​ជា វិបុល​ ។

រាជធានីភ្នំពេញ ​៖ ពិធី​ការិនី​ឆ្នើម​ផ្កា​រីក​គ្រប់​រដូវ គឺ​អ្នក​នាង​គង់ សុ​ជាតិ ​ត្រូវ​បាន​ក្រុមហ៊ុន​ម្ស៉ៅ​ទឹកដោះគោ​ល្បីឈ្មោះ​នៅ​ប្រទេស​ស៊ីង​ហ្គា​​ពួរ​អនុញ្ញាតឱ្យ​​ទទួល​តំណែង​ផ្សាយ​ផលិតផល​ម្សៅ​ទឹកដោះគោ​ ដែល​មាន​សារ​​ប្រយោជន៍​ចំពោះ​កុមារ​​ឱ្យមាន​​សុខភាព​ល្អ​ ។​ នេះ​​ជា​ការ​ទទួល​បាន​លាភ​ធំ​មួយទៀត​ សម្រាប់​គង់ សុ​ជាតិ​ និង​លោក​ជា វិបុល​ ។

​តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ទារិកាជា​ សុ​ជាតិ​នារី ដែល​ជា​កូនស្រី​របស់អ្នក​នាង គង់ សុ​ជាតិ​ ត្រូវ​បាន​ស្នង​ដំណែង​​ជា Brand Ambassador របស់​ម្សៅ​ទឹកដោះគោ នូ​ទ្រី​លេ​ត ​របស់​ម្សៅ​ទឹកដោះគោ ​។ ​ទារិកា ជា សុ​ជាតិ​នារី នឹង​ត្រូវ​ទទួល​បាន​នូវ​ការ​ប្រើ​ប្រាស់​​ផលិតផល​ម្សៅ​ទឹកដោះគោ នូ​ទ្រី​លេ​ត រយៈពេល​៣​ឆ្នាំ ដោយ​ឥត​គិតថ្លៃពី​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ ​​។

អ្នក​នាង គង់ សុ​ជាតិ បាន​ពន្យល់​ប្រាប់​ថា នូ​ទ្រី​លេ​ត​ជា​ផលិតផល​មួយ ដែល​ល្អ​បំផុត​​ពី​ប្រទេស​សិ​​ង្ហ​បុរី ក្រោយ​ពេល​ដែល​នាង​ខ្ញុំ​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​ផ្ទាល់​ពី​ផលិត​ផល និង​ការ​ផលិត​នៅ​ប្រទេស​សិ​ង្ហ​បុរី ក៏​បាន​មើលឃើញ​ថា ការ​ផលិត និង​ការ​វេច​ខ្ចប់​គឺ​មាន​​លក្ខណៈ​ត្រឹមត្រូវ ​តាម​ស្តង់ដារ​អន្តរជាតិ ​ដែល​ធ្វើ​ឲ្យ​នាង​ខ្ញុំ​គឺ​មាន​ទំនុកចិត្ត​យ៉ាង​ច្បាស់​ថា នូ​ទ្រី​លេ​ត គឺ​ពិតជា​ផលិតផល​មួយ​ដែល​ល្អសាក​សម​បំផុត​សម្រាប់​ទារក និង​កុមារ ហើយ​ជា​ពិសេស​កូន​របស់​នាង​ខ្ញុំ​ក៏​បាន​ប្រើប្រាស់​នូវ​ផលិតផល​ម្សៅ​ទឹកដោះគោ នូ​ទ្រី​លេ​ត ផង​ដែរ ដោយ​ទើបតែ​ប្រើប្រាស់​បាន​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ ក៏​មើលឃើញ​ថា កូនស្រី​របស់​នាង​ខ្ញុំ​មានការ​លូតលាស់​យ៉ាង​​ខ្លាំង​​ខុស​ពី​ធម្មតា​។ ដូច្នេះ​ហើយ ​ទើប​នាង​ខ្ញុំបាន​អនុញ្ញាត​ឱ្យ​កូនស្រី​របស់​នាង​ខ្ញុំ ធ្វើ​ជា​អ្នកតំណាង​អោយ​ផលិតផល​ម្សៅ​ទឹក​ដោះគោ ​តាម​ការ​ស្នើ​សុំ​របស់​ក្រុមហ៊ុន​។

អ្នក​នាង​បាន​ជឿជាក់​យ៉ាង​មុតមាំ​ថា កូនស្រី​របស់​នាង​ខ្ញុំ​នឹង​មាន​សុខ​ភាពរឹងមាំ​ និង​មាន​ភាព​វ័យឆ្លាត​បន្ថែម​ជាមួយនឹង​ការ​លូត​លាស់​​​បាន​ល្អ​​ពី​ការ​ប្រើប្រាស់​ផលិតផល​ម្សៅ​ទឹកដោះគោ​​នេះ ​។ ​