ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​ចម្រូងចម្រាស់​ទិ​ត្យ វិច្ឆិកា​ទិញ​ផ្ទះ​បង់​រំលស់​មិន​ទាន់​ចប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ទិ​ត្យ វិច្ឆិកា មានរឿង​ចម្រូងចម្រាស់​ទាក់ទិន​នឹង​ការ​ទិញ​ផ្ទះល្វែង ។

ទាំង​លោក​វិច្ឆិកា និង​ក្រុមហ៊ុន​ផ្ទះល្វែង មាន​អំណះអំណាង ហេតុផល​រៀងខ្លួន ។

បើ​តាម​លោក​សា​ម៉​ន បណ្ឌិត្យ តំណាង​លោក​សា​បូ អូ​ហ្សា​ណូ អគ្គនាយក

រាជធានី​ភ្នំពេញ ៖ លោក​ទិ​ត្យ វិច្ឆិកា មានរឿង​ចម្រូងចម្រាស់​ទាក់ទិន​នឹង​ការ​ទិញ​ផ្ទះល្វែង ។

ទាំង​លោក​វិច្ឆិកា និង​ក្រុមហ៊ុន​ផ្ទះល្វែង មាន​អំណះអំណាង ហេតុផល​រៀងខ្លួន ។

បើ​តាម​លោក​សា​ម៉​ន បណ្ឌិត្យ តំណាង​លោក​សា​បូ អូ​ហ្សា​ណូ អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឌែ​លតា ភី​អិ​ល​ស៊ី​ឱ្យ​ដឹង​ថា​«​លោក​ទិ​ត្យ វិច្ឆិកា បង្ហោះ​ព័ត៌មាន​តាម​ហ្វេ​ស​ប៊ុ​ក​ជា​រឿង​ប៉ះពាល់​ខាង​ក្រុមហ៊ុន ដោយសារ​តែ​អ្នក​ពាក់​ព័​ន្ឋ​បោក​លុយ​យក​ទៅ​នោះ​ចាប់​ដាក់គុក​ទៅ​ហើយ ខណៈ​អគ្គនាយក​ក៏​ជា​ជន​រង​គ្រោះ​ដែរ ។

ក្នុង​ពេល​លោក​ថា ថុ​ន នៅ​គ្រប់គ្រង​តំណែង​ជានា​យក​ប្រតិបត្តិ​គ្រឹះស្ថាន​ឌែ​លតា បាន​លួច​បើក​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ឈ្មោះ​ថា​TNL​ដោយ​ទទួល​បង់​រំលស់​ផ្ទះ​ក្នុង​តម្លៃ​ទាប​នៅ​ភូមិ​ស្ងួន​ពេជ្រ ខណ្ឌដង្កោ ជាយក្រុង​ភ្នំពេញ ។ លោក​ថា ថុ​ន តម្រូវ​ឱ្យ​អ្នកទិញ ព្រម​ជាមួយ​តារាចម្រៀង​ទិ​ត្យ វិច្ឆិកា​បង់​មុន​៣.៥០០​ដុល្លារ​ជា​មុន​សិន ទើប​អាច​បង់​រំលស់​យក​ផ្ទះ​នោះ​បាន ។ បុគ្គល​ថា ថុ​ន ប្រើ​ល្បិច​ឱ្យ​បង់​រំលស់​ក្នុង​តម្លៃ​ថោក​ទើបត្រូវ​ចូល​គុក​កាលពី​ប៉ុន្មាន​ខែ​មុន ។ លោក​ថុ​ន ក្រោយ​ពេល​ទទួលយក​លុយ​កក់​ហើយ ទទួល​បាន​លុយ​ដែល​អតិថិជន​ខ្ចី​ពី​ឌែ​លតា​ហើយ​គាត់​អត់​មាន​សង់ផ្ទះ​ទេ ទើប​បង្ក​ឱ្យ​អត​ថិ​ជន​ឌែ​លតា ដែល​ខ្ចី​ទិញ​ផ្ទះ​អត់​បង់​តាម​ការ​កំណត់ ទើប​ចេញ​ជា​រឿង​ហ្នឹង​ទៅ ។

អត់​ដឹង​ថា​ម្ចាស់​ក្រុមហ៊ុន​TNL​ជា​របស់​លោក​ថា ថុ​ន នោះ​ទេ ទាល់​សើរើ​ទើប​ដឹង​ថា​គាត់​ជា​អ្នកធ្វើការ​ឱ្យ​ក្រុមហ៊ុន​ខ្លួនឯង​ទើប​បញ្ជូន​ទៅ​តុលាការ ។

ស្រប​ពេល​មាន​បញ្ហា​នេះ​ក៏​ខាង​ម្ចាស់​គ្រឹះស្ថាន​ឌែ​លតា នៅ​តែ​បន្ត​គម្រោង​សង់ផ្ទះ​នោះ​ជូន​អតិថិជន​ឱ្យ​គាត់​កក់ក្តៅ​ដែល​មានឈ្មោះ​ខ្ចី​លុយ​ទៅ​បង់​រំលស់​ឱ្យ​ទៀងទាត់​ខែ​ហើយ​១៦​គ្រួសារ និង​បូក​ទាំង​វិច្ឆិកា​ទៀត​គេ​មិន​ព្រម​គិតតែ​ចង់បាន​លុយ​វិញ​ទាំងអស់ ដោយ​មិន​ខ្វល់​បង់​រំលស់​បំណុល​ទាំងនោះ​ដែល​មានឈ្មោះ​ខ្លួនឯង​ផ្តិត​មេដៃ​ខ្ចី​ទើប​ក្លាយជា​បែប​នេះ ។ ទិ​ត្យ វិច្ឆិកា​ចង់ឱ្យ​លុប​ឯកសារ​ដោយ​មិន​បង់លុយ ឬ​អត់​លុយ​ឱ្យ​៥០០​ដុល្លារ ក៏​មិនជា​បញ្ហា​ចោទ​ពេក​នោះ​ទេ តែ​គាត់​មក​បង្ខូចឈ្មោះ​ក្រុមហ៊ុន​ឌែ​លតា​ប្រគល់​លុយ​ឱ្យ​បាន​៣៥០០​ដុល្លារ​វិញ ទាំង​រឿង​នេះ​មិនសមបើ​ឈ្មោះ​ថា ថុ​ន ជា​អ្នក​បោក​សោះ​បើ​ក្រុមហ៊ុន​យើង​ត្រូវ​គេ​បន្លំ​ដែរ​នោះ ។

អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឌែ​លតា មិន​មាន​ជំនួញ​សង់ផ្ទះ​បង់​រំលស់​នោះ​ទេ ព្រោះ​យល់​ថា​មាន​ជន​រង​គ្រោះ​សុ​ទ្ឋ​តែ​ចាញ់បោក​ឈ្មោះ​ថា ថុ​ន​ដោយ​ខ្ចី​លុយ​ពី​ឌែ​លតា ទៅ​បង់ថ្លៃ​ផ្ទះ បែរជា​អត់​បាន​ផ្ទះ​នោះ​ក៏​សុខចិត្ត​ចំណាយ​ទុន​សង់ផ្ទះ​នោះ​ឱ្យ​តែ​អតិថិជន​បង់​ទៀងទាត់​ខែ​» ។

លោក​សា​ម៉​ន បណ្ឌិត​បន្ត​ថា​«​ចំណែក​លោក​ទិ​ត្យ វិច្ឆិកា បាន​បញ្ជាក់​ថា​លោក​ត្រូវការ​យក​លុយ​សរុប​ចំនួន​៣.៥០០​ដុល្លារ​វិញ ដោយ​មិន​ចង់បាន​ផ្ទះ​សំណង់​ខាងលើ​នោះ​ទេ បើ​មិន​លុប​បំណុល​ដែល​មានឈ្មោះ​លោក​ផ្តិត​មេដៃ​នោះ​ទេ លោក​នឹង​ប្រើ​ហ្វេ​សប៊ុ​ករប​ស់លោក​ទាមទារ​ឱ្យ​គ្រឹះស្ថាន​ខាងលើ​រក​គន្លឹះ​ឱ្យ​បាន បន្ទាប់​ពី​លោក​ក៏​មាន​គម្រោង​ដាក់​ពាក្យ​ប្តឹង​ទៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផង​ដែរ ។ យ៉ាងណាមិញ​ខាង​ក្រុមហ៊ុន​នៅ​តែ​ប្រកាន់​ជំហរ​ថា​ចប់ ឬ​មិន​ចប់​នៅ​លើ​លោក​វិ​ចិ្ឆ​កា បើ​ព្រម​បង់​បំណុល​ដើម្បី​យក​ផ្ទះ ឬ​ចោល​លុយ​​កក់ ហើយ​គួរតែ​ថមថយ​ការ​យកឈ្មោះ​គេ​មក​ពាក់ព័ន្ធ​» ៕