ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​នគរបាល​ខេត្ត​ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាល ជូន​គ្រួសារ​យុទ្ធ​ជន​មរណៈ​

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ លោក​ឧត្តមសេនីយ៍ទោ ជូ សំ​អាន ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​លើក​ឡើង​ថា ប្រ​សិន​ណា ថ្ងៃក្រោយ​បងប្អូន​គ្រួសារ​សាច់ញាតិ​យុទ្ធ​ពលី​ណា​ជួប​ប្រទះ​នូវ​ទុក្ខ​លំបាក​

ខេត្តកំពង់ធំ ៖ លោក​ឧត្តមសេនីយ៍ទោ ជូ សំ​អាន ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ បាន​លើក​ឡើង​ថា ប្រ​សិន​ណា ថ្ងៃក្រោយ​បងប្អូន​គ្រួសារ​សាច់ញាតិ​យុទ្ធ​ពលី​ណា​ជួប​ប្រទះ​នូវ​ទុក្ខ​លំបាក​ដោយ​ប្រការ​ណាមួយ​នោះ សូម អញ្ជើញ​មក​កាន់ ស្នងការ​នគរបាល​ខេត្ត លោក​នឹង​ជួយ​ឧបត្ថម្ភ​ទៅ​តាម​លទ្ធភាព​របស់​លោក​។ 

លោកស្នងការ​មាន​ប្រសា​ន៍​យ៉ាង​ដូច្នេះ នៅ​ក្នុង​ពិធី​ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដែល​បាន​ពលី​ជីវិត​ដើម្បី​បម្រើ​ជាតិ និង​ប្រជាជន​ចំនួន​៥​រូប ដោយ​មានការ​ចូលរួម​ពី​លោកស្នងការ​រង​ជូន​ដល់​ក្រុម​គ្រួសារ​នៃ​សព រួម​មាន ទី​១.​គ្រួសារ​សព របស់ លោក​វរៈសេនីយ៍ត្រី ទួល សុខ ជា​មន្ត្រី​នគរបាល​ចូល​និវត្តន៍​ចំនួន ៤​លាន​រៀល ទី​២.​គ្រួសារ​សព លោក​អនុ​សេនីយ៍ ឯក ហ៊ឺ​ង លឹ​ម ជា​មន្ត្រី​នគរបាល​ចូល​និវត្តន៍​ចំនួន ៤​លាន​រៀល ទី​៣.​គ្រួសារ​សព​របស់​លោក​ពល​បាល ឯក ច​យ ណ​ង មន្ត្រី​នគរបាល​ចូល​និវត្តន៍​ចំនួន ៤​លាន​រៀល ទី​៤.​ជូន​គ្រួសារ​សព​អ្នកស្រី ចាន់ ប៊ុ​ន​ធឿ​ន ភរិយា​របស់​លោក​វរៈសេនីយ៍ត្រី ថុ​ក សុធី ជា​មន្ត្រី​នគរបាល​ចូល​និវត្តន៍​ចំនួន​១​លាន​រៀល និង​ទី​៥.​គ្រួសារ​សព​របស់​លោក អាំ សុន្ទ​រិ​ន ត្រូវជា​ប្តី​របស់ អ្នកស្រី​ព្រិ​ន្ទ​បាល​ឯក នៅ ឈុ​ន​ណា​រិ​ទ្ធ ជា​មន្ត្រី​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចំនួន​១​លាន​រៀល សរុប​ថវិកា​ចំនួន​១៤ លាន​រៀល​។

លោក​បន្ត​ថា ក្នុង​នាម​ស្នងការ​នគរបាល​ខេត្ត​តំណាង​ឲ្យ​មន្ត្រី​នគរបាល​ទូ​ទាំង​ខេត្តកំពង់ធំ សូម​ចូលរួម ចំណែក រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ខ្លោចផ្សា​ជាមួយនឹង​ក្រុម​គ្រួសារ​នៃ​សព​ដែល​បាន​លះបង់​ប្តី​-​ប្រពន្ធ​ឲ្យ​ចូល​បម្រើ​ជា នគរបាល​ជាតិ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​របស់​យើង​រហូត ពលី ជីវិត​ក្នុង​បុព្វហេតុ​ជាតិ និង​មាតុភូមិ​។ គុណ​បំណាច់​ទាំង​អស់នេះ រាជរដ្ឋាភិបាល លោក​មិន​ដែល​បំភ្លេច​នូវ​វីរភាព​របស់ យុទ្ធ​ជន យុទ្ធ​នារី​របស់​យើង​នោះ​ឡើយ​។

លោក​ឧត្តមសេនីយ៍ទោ​បាន​ផ្តាំផ្ញើ​ថា បន្ទាប់​ពី​បាន​ទទួល​ថវិកា​ទាំង​អស់នេះ ហើយ សូម​យក​ថវិកា​ទាំង​អស់នេះ​ទៅ​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ ជួយ​ទំនុកបម្រុង​ដល់​កូន​ៗ​ដែល​កំពុង​ស្ថិត​នៅ ក្នុង​វ័យ សិក្សា ដើម្បី​ពួក​គេ​មាន​អនាគត​ភ្លឺ​ថ្លា ព្រមទាំង​ជួយ​សម្រួល​ដល់​ជីវី​ភាព​ក្នុង​គ្រួសារ​ផង​ដែរ​៕
    ​    ​