ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនសង្ស័យ​ម្នាក់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចោរលួច​កាច់​សោក យក​ម៉ូតូ​យ៉ាង​សកម្ម​នៅ​ស្រុក​ថ្មពួក ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចោរលួច​កាច់​សោក យក​ម៉ូតូ​យ៉ាង​សកម្ម​នៅ​ស្រុក​ថ្មពួក ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត បន្ទាយ​មាន​ជ័យ នៅ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ ម្សិលមិញ​នេះ​។ លោក​វរសេនីយ៍ទោ ខែ​ម សោភ័ណ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សល់ សុផល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ក្តិ​ប​ថ្ម ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

ជន​នេះ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោក​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៥ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 1M-5325 ខណៈ​ពេល​ដែល​ម្ចាស់​ម៉ូតូ​ឈ្មោះ សុខ នី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ដងរ៉ែក ឃុំ​បន្ទាយឆ្មារ  ស្រុក​ថ្មពួក ជិះ​ទៅ​ទុក​មុខ​ផ្សា​របឹង​ត្រកួន ស្ថិត​ក្នុងភូមិ​បន្ទាយ​មាន​រិ​ទ្ធ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ក្រោយ​ពី​បាត់​ម៉ូតូ​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត​។

លោកនាយ​ការិយាល័យ បាន​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ជំនាញ ចុះ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក តេ​ង សា​ម៉ៃ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ទើប​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សល់ សុផល នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០១៧ ដើម្បី​ធ្វើការ​សាកសួរ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​មិន​ព្រម​ឆ្លើយ​សារភាព​ពី​ទ​ង្វើ​លួច​កាច់​សោក​យក​ម៉ូតូ​នោះ​ទេ តែ​គេ​បាន​សារភាព​ថា ខ្លួន​គេ​ជួញដូរ​គ្រឿងញៀន ។ ប៉ុន្តែ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​នៅ​នឹង​ផ្ទះ​គឺ​មាន​ដែក​ចំពុះទុង​សំប៉ែត​ស្រួច​១,​កាំបិត​ស្រួច​២,​សោ​ផ្សារ​ភ្ជាប់ និង​សោ​ខ្សៀ​មុខ​រាង​អក្សរ T ចំនួន​៣,​សោ​ខ្វែង​លេខ​៨ ចំនួន​១០,​សោ​លេខ​១២​ចំនួន​១,​សោ​ឈ្មោល​អក្សរ L ចំនួន​១,​ដុំ​សោ​ខូច​ចំនួន​៣,​ម៉ូតូ​ចំនួន​៣​គ្រឿង ក្នុង​គ្រោងឆ្អឹង​ម៉ូតូ​ចំនួន​២ ខ្នងកង់​ម៉ូតូ​៤,​បូ​ប​ម៉ូតូ​ខាង​មុខ​២,​អាវ​ម៉ូតូ​ចាស់​ៗ៤,​ស៊ី​ម៉ាំង​ម៉ូតូ​ចាស់​ៗ១ និង​សម្ភារ​មួយ​ចំនួន​ទៀត​។

លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ផង​ដែរ​ថា ដោយ​ឆ្លង​តាម​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ និង​មាន​វត្ថុ​តាង​សាក្សី និង​រូប សល់ សុផល មាន​ភិនភាគ​ដូច​នៅ​រូប​ក្នុង​កា​មា​រ៉ា​សុវត្ថិភាព ដូច​ចោរលួច​កាច់​សោក យក​ម៉ូតូ​កាល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ផង​នោះ ទើប​សមត្ថកិច្ច​បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន និង​បាន​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​ដែរ​៕