ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ម៉ាស្សា​កោស​ជប់​បង្កប់​សេវា​បំរើ​ផ្លូវភេទ​ជាប់អន្ទាក់​សមត្ថកិច្ច​(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ដែល​សមត្ថកិច្ច​អះអាង​ថា បាន​ជាប់​ពាក់​ពន្ធ​នឹង​អំពើ​សញ្ចារ​កម្ម​បើក​ទីតាំង​ម៉ាស្សា​កោស​ជប់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ដែល​សមត្ថកិច្ច​អះអាង​ថា បាន​ជាប់​ពាក់​ពន្ធ​នឹង​អំពើ​សញ្ចារ​កម្ម​បើក​ទីតាំង​ម៉ាស្សា​កោស​ជប់​យីហោ​7777​ត្រជាក់ ស្ថិត​នៅ​ភូមិ​គោក​ឃ្លាង សង្កាត់់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ ត្រូវ​បាន​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​និ​តិ​ជន​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ ដើម្បី​ធ្វើការ​ចោទប្រកាន់​តាម​ផ្លូវច្បាប់ ។ 

ជនសង្ស័យ​ម្នាក់​ឈ្មោះ ញ៉ែ​ម សា​រុំ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ម្នាក់​ឈ្មោះ ថា​ច់ ថង ភេទ​ស្រី អាយុ​៤២​ឆ្នាំ ពួក​គេ​ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​២០១១ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែល​ជាទី​តាំង​ម៉ាស្សា​កោស​ជប់​ខាងលើ​នេះ ។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ពេល​ចុះ​ទៅ​បង្ក្រាប​ទីតាំង​ម៉ាស្សា​កោស​ជប់​មួយ​កន្លែង​នេះ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​សញ្ចារ​កម្ម និង​រំដោះ​នារី​បម្រើ​ផ្លូវភេទ​ចំនួន​៤​នាក់​ប្រគល់​ឲ្យ​ទៅ​មន្ទីរ​សង្គមកិច្ច ។ ក្នុង​នោះ​សមត្ថកិច្ច​ក៏​មានការ​ដកហូត​យក​នូវ​វត្ថុ​តាង​ជាប់​ពាក់ព័ន្ធ​បទល្មើស​រួម​មាន ស្រោមអនាម័យ​មួយ​ចំនួន​ទៀត​ផង ។ 

ទោះជា​យ៉ាងណា​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជនសង្ស័យ​ទាំង​២​នាក់​បាន​បដិសេធ​ថា ពួក​គេ​មិនមែន​ជា​ថៅកែ​បើក​ទីតាំង​ម៉ាស្សា​កោស​ជប់ យីហោ​7777​នោះ​ទេ បុរស​ឈ្មោះ ញ៉ែ​ម សា​រុំ បាន​សារភាព​ថា ខ្លួន​ជា​ភ្ញៀវ​ទៅ​រក​សេវា​ផ្លូវភេទ ចំណែក​ឈ្មោះ ថា​ច់ ថង ថា​នាង​គ្រាន់តែ​ជា​អ្នក​ដាំបាយ​ឲ្យ​ម្ចាស់​ហាង​7777​ត្រជាក់ចិត្ត ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ដែរ ៕