ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​គ្រោង​ទិញ​ឧទ្ធម្ភាគចក្រ​48​គ្រឿង និង​នាវា​ពិឃាត​4​គ្រឿង​ពី​រុ​ស្ស៊ី

7 ឆ្នាំ មុន

លោក​វិក​ទ័​រ ក្លា​ដូ​វ នាយក​ផ្នែក​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​របស់ ROSTEC ថ្លែង​ថា ខ្ញុំ​ជឿជាក់​ថា កុងត្រា​មួយ​ស្តី​ពី​ការ​ប្រគល់​ឧទ្ធម្ភាគចក្រ​ធុន MI-17V-5 ចំនួន​៤៨​គ្រឿង នឹង​ត្រូវ​ចុះហត្ថលេខា​មុន​ដំណាច់ឆ្នាំ​នេះ ។ លោក​បន្ត​ថា

ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាន់ខ្ពស់​រុ​ស្ស៊ី ROSTEC រាយការណ៍​នា​ថ្ងៃ​ទី​២១ មីនា ថា ប្រទេស​រុ​ស្ស៊ី​ត្រៀម​ចុះហត្ថលេខា​ជាមួយ​ឥណ្ឌា​លើ​កុងត្រា​ស្តី​ពី​ការ​លក់​ឧទ្ធម្ភាគចក្រ​ធុន MI-17V-5 ចំនួន​៤៨​គ្រឿង និង​នាវា​ពិឃាត​គម្រោង​១១.៣៥៦​ចំនួន​៤​គ្រឿង ។

លោក​វិក​ទ័​រ ក្លា​ដូ​វ នាយក​ផ្នែក​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​របស់ ROSTEC ថ្លែង​ថា ខ្ញុំ​ជឿជាក់​ថា កុងត្រា​មួយ​ស្តី​ពី​ការ​ប្រគល់​ឧទ្ធម្ភាគចក្រ​ធុន MI-17V-5 ចំនួន​៤៨​គ្រឿង នឹង​ត្រូវ​ចុះហត្ថលេខា​មុន​ដំណាច់ឆ្នាំ​នេះ ។ លោក​បន្ត​ថា ប្រទេស​ទាំង​២ ក៏​ត្រូវ​ចុះហត្ថលេខា​ផង​ដែរ​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​គ្រោង​កសាង​នាវា​ពិឃាត​គម្រោង​១១.៣៥៦​ចំនួន​២​គ្រឿង នៅ​ឥណ្ឌា​ក្រោម​អាជ្ញាប័ណ្ណ​របស់​រុ​ស្ស៊ី និង​ការ​ប្រគល់​ឱ្យ​ក្រុង​ញូ​វ​ដែ​ល្លី​នូវ​នាវា​ពិឃាត​២​គ្រឿង​ទៀត​កសាង​នៅ​រុ​ស្ស៊ី​។

ប្រទេស​ឥណ្ឌា​ជា​អ្នក​នាំ​ចូល​ធំ​មួយ​នៃ​ឧទ្ធម្ភាគចក្រ ព្រមទាំង​សម្ភារ​យោធា​រុ​ស្ស៊ី​ឯទៀត​ៗ ។ គ្រាន់តែ​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ រុ​ស្ស៊ី​ផ្តល់​ឧទ្ធម្ភាគចក្រ​ធុន MI-17V-5 ចំនួន​១២១​គ្រឿង​ឱ្យ​ឥណ្ឌា ។ សរុប​កងទ័ពអាកាស​ឥណ្ឌា​មាន​ឧទ្ធម្ភាគចក្រ​ធុន MI-8 និង MI-17 ដល់​ទៅ​៣០០​គ្រឿង ។

ចំពោះ​នាវាចម្បាំង​ប្រភេទ​១១៣៥៦ គឺ សម្រាប់​ធ្វើ​ប្រតិបត្តិការ​នានា​ប្រឆាំង​បណ្តា​នាវា និង​នាវាមុជទឹក​ក្នុង​បណ្តា​សមុទ្រ និង​មហាសមុទ្រ ព្រមទាំង​ដើម្បី​រារាំង​ការ​វាយប្រហារ​តាម​អាកាស ។ នាវា​ទាំងនេះ​បំពាក់​ដោយ​មី​ស៊ី​ល​សមុទ្រ​-​សមុទ្រ មី​ស៊ី​ល​សមុទ្រ​-​អាកាស ព្រមទាំង​កាំភ្លើង​ធំ គ្រាប់បែក​បុក ព្រមទាំង​គ្រាប់បែក​នានា​ទៀត ៕