ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បរាជ័យ​ក្នុង​ការ​បា.ញ់​សាក​មី​ស៊ី​ល​មួយ

7 ឆ្នាំ មុន

អ្នកនាំពាក្យ​ម្នាក់​នៃ​កងទ័ព​អា​​មេ​រិ​ក​រាយការណ៍​ថា កងទ័ព​អា​េ​ម​រិ​ក​ចាប់​ឃើញ​ការ​បា.ញ់​សាកល្បង​មី​ស៊ី​ល​ពុំ​សម្រេច​មួយ​របស់​កូរ៉េ​ខាងជើង ព្រោះ​មី​ស៊ី​ល​បាន​ផ្ទុះ​ពេល​បា.ញ់​ចេញ ។

អ្នកនាំពាក្យ​ម្នាក់​នៃ​កងទ័ព​អា​​មេ​រិ​ក​រាយការណ៍​ថា កងទ័ព​អា​េ​ម​រិ​ក​ចាប់​ឃើញ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ពុំ​សម្រេច​មួយ​របស់​កូរ៉េ​ខាងជើង ព្រោះ​មី​ស៊ី​ល​បាន​ផ្ទុះ​ពេល​បាញ់​ចេញ ។

ការ​បាញ់​សាក​នោះ​ធ្វើ​នៅ​ជិត KALMA ជា​មូលដ្ឋាន​អាកាសចរណ៍​មួយ​នា​ឆ្នេរសមុទ្រ​ខាងកើត​របស់​កូរ៉េ​ខាងជើង ។ កាលពី​ឆ្នាំទៅ​មិ​ញ កូរ៉េ​ខាងជើង​បាន​សាកល្បង​មី​ស៊ី​ល​រយៈ​មធ្យម​ជា​ច្រើន​នា​តំបន់ឆ្នេរ​សមុទ្រ​ខាងកើត តែ​ការ​សាកល្បង​តែ​មួយ​គត់​ទទួល​បាន​ជោគជ័យ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២២ មីនា អ្នកនាំពាក្យ​របស់​ទីបញ្ជាការដ្ឋាន​យោធា​ប៉ា​ស៊ី​ហ្វិ​ក​នៃ​កងទ័ព​អា​មេ​រិ​ក​គូសបញ្ជាក់​ថា ទីបញ្ជាការដ្ឋាន​យោធា​នេះ​ចាប់​ឃើញ​អ្វី​ដែល​យើង​ចាត់​ទុក​ថា​ជា​ការ​ប៉ុនប៉ង​មិន​សម្រេច​ក្នុង​ការ​បាញ់​សាក​មី​ស៊ី​ល​មួយ​របស់​កូរ៉េ​ខាងជើង​នៅ​ជិត KALKA ។ មី​ស៊ី​ល​ហាក់ដូចជា​ផ្ទុះ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ ក្រោយ​បាញ់​ចេញ ។

ចំណែក​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា ខ្លួន​បន្ត​ធ្វើការ​វិភាគ​លើ​សភាពការណ៍ ។ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង YONHAP គូសបញ្ជាក់​ថា មី​ស៊ី​លអាច​ផ្ទុះ ពេល​បាញ់​ចេញ មុន​ពេល​ហោះហើរ​ដល់​កម្ពស់​ដែល​បណ្តា​រ៉ា​ដា​កូរ៉េ​ខាងត្បូង​អាច​ចាប់​បាន ។

ក្រុង​ព្យុ​ង​យ៉ាង​ប្រកាស​នា​ថ្ងៃ​ទី​១៩ មីនា ថា បាន​ធ្វើការ​សាកល្បង​ម៉ូ​ទ័​រ​កាំជ្រួច​ដែល​មាន​កម្លាំង​ខ្លាំង​មួយ ។ ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ជា​ច្រើន​ចេញពី​ឆ្នេរសមុទ្រ​ខាងកើត​របស់​កូរ៉េ​ខាងជើង ៕