ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្តូរចុះប្តូរ​ឡើង! ប៉ូលិស​ដៃដល់បា.ញ់រះ​មេឃ ផ្ទុះ​​​​មតិ​រិះ​​គន់​​​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ទាក់ទិនករណីមន្ត្រី​នគរបាល​ជាតិ​មួយ​រូប ​ឈ្មោះ​ស្វាយ ពិសិដ្ឋ​ បម្រើការងារ​នៅ​នាយក​ដ្ឋា​ន​ស្ថិតិ​​ប្រជាពលរដ្ឋ​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ដែល​​បាន​ធ្វើ​សកម្មភាព​បា.ញ់បោះ​សេរី​ឡើង​លើ​ប្រមាណ​ជិត​១០​គ្រាប់​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ​ស្ថិត​

រាជធានី​ភ្នំពេញ​ ៖ ទាក់ទិនករណីមន្ត្រី​នគរបាល​ជាតិ​មួយ​រូប ​ឈ្មោះ​ស្វាយ ពិសិដ្ឋ​ បម្រើការងារ​នៅ​នាយក​ដ្ឋា​ន​ស្ថិតិ​​ប្រជាពលរដ្ឋ​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ដែល​​បាន​ធ្វើ​សកម្មភាព​បាញ់បោះ​សេរី​ឡើង​លើ​ប្រមាណ​ជិត​១០​គ្រាប់​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ​ស្ថិត​នៅ​​ក្នុង​បុ​រី​ «សម្បត្តិ​មាន​ហេង» ​ក្នុងខណ្ឌ​ច្បារ​អំពៅ​ កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៩​ ​មីនា ​ហើយត្រូវ​​​​កម្លាំងចាប់​បញ្ជូន​ខ្លួន​ទៅឃុំ​នៅ​អធិ​ការដ្ឋាន​នគរបាល​​ខណ្ឌច្បារអំពៅ ​ពេល​នេះត្រូវ​​​​​បានបញ្ជូន​បន្ត​​​ទៅ​កាន់​នាយក​ដ្ឋាន​​ដើម​វិញ​ កាលពី​ថ្ងៃ​ទី​២៣​ មីនា ​តាម​ការ​ស្នើ​​សុំ​​របស់​លោក​ឧត្តមសេនីយ៍ ម៉ៅ ចាន់​តារា អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ។ ថត​បានសកម្មភាព​ដកអាកា​បាញ់​​រះ «ប៉ូលិស​ដែលខឹងប្រពន្ធ​ផឹក»

ចំពោះ​ការ​បញ្ជូន​ខ្លួន​ទៅ​កាន់​នាយកដ្ឋាន​ដើម​វិញ​ ក្រៅ​ប្រព័ន្ធ​តុលាការ​បែប​នេះ​ ក៏ត្រូវបាន​មហាជន​​រិះគន់​ថា ​ជន​ប្រ​ព្រឹត្តិ​បទ​​ល្មើស​​មាន​​ខ្សែ ​និង​បក្សពួក​ក្រាស់​ដល់​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ចេញ​មុខ​អន្តរាគមន៍​ ទើប​រួចខ្លួន​មាន​សេរីភាព​យ៉ាង​រំភើយ​ ។ ​តែបើ​មន្ត្រី​តូច​តាច​​មាន​កំហុស​រដ្ឋបាល​​កំប៉ិក​​កំប៉ុក​វិញ ត្រូវ​ដក​បញ្ឈរ​​ជើង​​រាប់​ខែ​​ឆ្នាំ ​គ្មាន​អនុគ្រោះ​ឡើយ​ ។ ហើយ​​ម្យ៉ាងទៀត​ ការ​ដោះ​លែង​បែប​នេះ ​គឺ​ផ្ទុយ​ពី​ច្បាប់​ទាំងស្រុង​តែ​ម្តង ​។

​មហាជន​​លើ​ក​ឡើង​ទៀត​ថា​ ធ្វើ​បែប​នេះ​ គឺ​ជន​ប្រ​ព្រឹត្ត​​បទល្មើស​អាច​មិន​រាងចាល​ ហើយ​អាច​ទៅ​បង្ក​អំពើ​អនាធិប​តេ​យ្យ​បាញ់បោះ​សេរី ​ដែល​ឈាន​ទៅ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន​ឡើយ ​។  ​ករណី​​ដែល​បាន​​បង្ក​កន្លង​មក ​សំណាង​ហើយ​មិន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ ​តែ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ និង​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ ដល់​អ្នក​ជិតខាង​ ដោយ​សារ​តែ​ស្នូរ​គ្រាប់កាំភ្លើង​​បន្លឺ​ឡើង​ដូច​រន្ទះបែបនេះ ​។

មាន​ការ​រិះគន់​បន្ត​ទៀត​ថា​ ចំណារ​លោក​ឧត្តមសេនីយ៍ ​ម៉ៅ ចាន់​តារា​ បាន​រៀបរាប់​ពី​អត្ត​ច​រិ​តស្លូតបូត​របស់​ឈ្មោះ​ស្វាយ ពិសិដ្ឋ​ ។​តែ​ធាតុ​ពិត​ បើ​គាត់​ជា​មន្ត្រី​ល្អ​មែន​នោះ​ ម៉េច​បានជា​មិនដឹង​ច្បាប់ទម្លាប់​សោះ​បែប​នេះ​ ។

អ្នក​តាមដាន​ហេតុការណ៍​ខាងលើ​នេះ​បាន​លើក​ឡើង​ថា​ ដំបូង​ឡើយ មហាជន​បាន​ស្ងើចសរសើរ​ចំណាត់ការ​របស់​នគរបាល​គ្រប់​ជាន់ថ្នាក់​ ដែល​បាន​អនុវត្ត​ច្បាប់​លើ​ឈ្មោះ​ស្វាយ ពិសិដ្ឋ​ ។ ​តែ​ចុង​ក្រោយ​ធូរ​ខ្ស៊ុ​យ​ មិន​ខ្វល់​ពី​ការ​រិះគន់​របស់​ប្រជាពលរដ្ឋ​ឡើយ​។

គួររំលឹកថា ​កាលពី​ថ្ងៃ​ទី​១៩​ មីនា ​ឆ្នាំ​២០១៧​ ឈ្មោះ​ស្វាយ ពិសិដ្ឋ​ បាន​បាញ់​រះ​ឡើង​លើ​ជា​ច្រើន​គ្រាប់​គំរាម​អ្នក​ជិតខាង ​ក្នុង​រឿង​ប្រចណ្ឌ​ប្រពន្ធ​ខ្លួន​​ជាមួយ​អ្នក​ជិតខាង​ ​ហើយ​ម្យ៉ាង​ ដោយសារ​ខឹង​ប្រពន្ធ​ផឹក​ស៊ី​ច្រៀង​ខារ៉ាអូខេ​​ទៀតផង ​។