ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

7 ឆ្នាំ មុន

១-​ពស់វែក​ពាក់​គ្នា
ពស់វែក​២​ក្បាល​ប្រវែង​៤​ម៉ែត្រ​ពាក់​គ្នា​នៅ​ក្បែរ​ព្រៃ​ក្នុង​ខេត្ត​ណា​ខន​ស៊ីថា​ម​ម៉ា​រាជ ប្រទេស​ថៃ ហើយ​អ្នកស្រុក​ចាត់​ទុក​ថា​ជា​រឿង​កម្រ​បានឃើញ ។

២-​ភ្លើង​ឆេះ​មណ្ឌល​ស្នាក់​នៅ​របស់​ស្ត្រី

១-​ពស់វែក​ពាក់​គ្នា
ពស់វែក​២​ក្បាល​ប្រវែង​៤​ម៉ែត្រ​ពាក់​គ្នា​នៅ​ក្បែរ​ព្រៃ​ក្នុង​ខេត្ត​ណា​ខន​ស៊ីថា​ម​ម៉ា​រាជ ប្រទេស​ថៃ ហើយ​អ្នកស្រុក​ចាត់​ទុក​ថា​ជា​រឿង​កម្រ​បានឃើញ ។

២-​ភ្លើង​ឆេះ​មណ្ឌល​ស្នាក់​នៅ​របស់​ស្ត្រី
រ៉​យ​ទ័​រ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​យ៉ាង​ហោច​មាន​អ្នក​ស្លាប់​ចំនួន​៣៩​នាក់ នៅ​ពេល​ភ្លើង​ឆេះ​មណ្ឌល​ស្នាក់​នៅ​របស់​កុមារ និង​ស្ត្រី​ក្វា​តេ​ម៉ា​ឡា កាលពី​ថ្ងៃ​ទី​៨ មីនា ២០១៧ ។

៣-​ជិះ​កង់​ជុំវិញ​ផែនដី​ដើម្បី​សន្តិភាព
បុរស​ណេ​ប៉ា​ល់​ជិះ​កង់​នៅ​ជុំវិញ​ពិភពលោក​ចំនួន​១០០​ប្រទេស ក្នុង​រយៈពេល​៥​ឆ្នាំ ក្នុង​បំណង​ដើម្បី​សន្តិភាព និង​ផ្តោត​ជា​សំខាន់​លើ​គុណ​តម្លៃ​ធនធានធម្មជាតិ ។

៤-​អ្នកទេសចរ​ចិន​នៅ​កូរ៉េ​ខាងត្បូង​ថយ​ចុះ
ចំនួន​អ្នកទេសចរ​ជនជាតិ​ចិន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​កូរ៉េ​ខាងត្បូង​ថយ​ចុះ​ប្រហែល​១​ភាគ​៥ ដោយសារ​សភាព​តានតឹង​ចាប់តាំងពី​កងទ័ព​អា​មេ​រិ​ក ចាប់ផ្តើម​ភ្ជាប់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​លើ​ដែនដី​កូរ៉េ​ខាងត្បូង​របស់​ក្រុមហ៊ុន​«Lotte»​មក ។

៥-​កណ្តុរ​មួយ​ក្បាល​ធ្វើ​ឱ្យ​យន្តហោះ​យឺត​ដំណើរ
ជើងហោះហើរ​ពី​ក្រុង​ឡុ​ង​ដ៍​ទៅ​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ ត្រូវ​យឺតយូរ​ព្រោះតែ​កណ្តុរ​មួយ​ក្បាល​នៅ​លើ​យន្តហោះ ។ កណ្តុរ​នោះ​មិន​អាច​ចូល​សហរដ្ឋអាមេរិក​បាន ព្រោះ​វា​គ្មាន​លិខិត​ឆ្លង​ដែរ ។

៦-​ផ្ទះ​ក្លាយជា​ទឹកកក​នៅ​រដ្ឋ​ញូ​វ​យ៉​ក
អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅ​រដ្ឋ​ញូ​វ​យ៉​ក ធ្វើ​ឱ្យ​ផ្ទះ​មួយ​ខ្នង​នៅ​មាត់បឹង​«Ontario»​ដែល​ទទួល​រង​ពី​ព្យុះ​ទឹកកក​ក្លាយជា​ផ្ទះ​ទឹកកក ។

៧-​រញ្ជួយ​ដី​នៅ​មី​យ៉ា​ន់​ម៉ា
រញ្ជួយ​ដី​កម្លាំង​៥,១​រិ​ក​ស្ទ័​រ បាន​អង្រួន​ផ្ទះសម្បែង​ក្នុង​ក្រុង​រ៉​ង់​ហ្គោ​ន ជា​ក្រុង​ពាណិជ្ជកម្ម​របស់​មី​យ៉ា​ន់​ម៉ា​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ វត្ត​បុរាណ​មួយ​បាក់​ខូចខាត ។

៨-​ជប៉ុន​បង្កើត​ភេសជ្ជៈ​ថ្មី​រសជាតិ​«​ជីរ​ក្រូចឆ្មារ​»
ក្រុមហ៊ុន​បាន​ផលិត​ភេសជ្ជៈ​ឈ្មោះ​«Pokka Sapporo»​មាន​រសជាតិ​ថ្មី​គឺ​«​ទឹក​ជីរ​ក្រូចឆ្មារ​» ។

៩-​ហូ​ឡង់​ក្រើនរំលឹក​ពលរដ្ឋ​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្លួន​នៅ​តួ​ក​គី
ជនជាតិ​តួ​ក​គី​បាន​កាន់​ទង់ជាតិ​របស់​ខ្លួន​តវ៉ា​នៅ​ខាង​មុខ​កុងស៊ុល​ហូ​ឡង់ ដោយសារ​សម្ព័ន្ធភាព​របស់​ប្រទេស​ទាំង​២​មាន​ភាព​តានតឹង ។

១០-​ម៉ា​ឡេ​ស៊ី​និរទេស​ពលរដ្ឋ​កូរ៉េ​ខាងជើង​ដែល​ស្នាក់​នៅ​ហួស​ទិដ្ឋាការ
ម៉ា​ឡេ​ស៊ី​បាន​និរទេស​ជនជាតិ​កូរ៉េ​ខាងជើង​៥០​នាក់ ដែល​ស្នាក់​នៅ​លើស​ទិដ្ឋាការ ខណៈ​ពេល​សម្ព័ន្ធភាព​របស់​ប្រទេស​ទាំង​២​កំពុង​តានតឹង ៕