ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​កាត់ដេរ​ «​គ្លូ​ប៊​ល​GAT »​ ក្ស័យធន​ ខឹង​ថៅ​កែ​អត់​បើកប្រាក់​ឈ្នួលឱ្យ កម្មករ​ធ្វើ​បាតុកម្ម​បិទផ្លូវ៣៧១

1 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​«​គ្លូ​ប៊​ល​GAT »​ក្ស័យធន​ ថៅកែ​គ្មាន​ប្រាក់​បើក​ឲ្យ

​រាជធានី​ភ្នំពេញ ​៖ ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​«​គ្លូ​ប៊​ល​GAT »​ក្ស័យធន​ ថៅកែ​គ្មាន​ប្រាក់​បើក​ឲ្យ បាន​ធ្វើ​ឲ្យ​កម្មករ​កម្មការិនី​ប្រមាណ​ជាង​៥០០​នាក់​ដែល​បម្រើ​ការងារ​នៅ​ទីនោះ ផ្ទុះ​កំហឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​បិទផ្លូវ​បង្ក​ឲ្យ​មានការ​កកស្ទះ​រយៈពេល​១​ម៉ោង រ​ហូ​ត​អាជ្ញាធរ​ខណ្ឌ​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល​ទើប​ព្រម​បើកផ្លូវ​ឡើង​វិញ​។

បាតុកម្ម​ខាងលើ​នោះ​បាន​ផ្ទុះ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២២ នៅ​លើ​ផ្លូវ​លេខ​៣៧១ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ជាប់​ព្រំប្រទល់​ជាមួយ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ក្រុម​កម្មករ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ថៅកែ​ខក​ខានមិនបាន​បើកប្រាក់​ឈ្នួល​និង​ប្រាក់​បំណាច់​ផ្សេងៗ​ឲ្យ​ពួក​គាត់​ទៅ​តាម​ច្បាប់​ការងារ​ឡើយ​ បន្ទាប់​ពី​រោងចក្រ​ក្ស័យ​ធន់​គ្មាន​ការងារ​ឲ្យ​កម្មករ​ធ្វើ​។ ថៅកែ​មិន​បាន​គោរព​ច្បាប់​ការងារ​ឡើយ ហើយ​ក៏​ពុំ​បាន​គិតគូ​ពី​ទុក្ខ​លំបាក​របស់​កម្មករ​សោះ កម្មករ​ខិតខំ​ធ្វើការ​ដើម្បី​ទទួល​បាន​ប្រាក់​ឈ្នួល​យក​ទៅ​ចំណាយ​រាល់​តម្រូវការ​ផ្សេង​ៗ ដូច​ជា ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ ការ​ធ្វើ​ដំណើរ ទូទាត់​ថ្លៃ​ឈ្នួល​ផ្ទះ ជា​ពិសេស​បង​ធនាគារ​តែ​ម្ដង​។

​ក្រុម​​កម្មករ​បាន​និ​យា​យបន្ត​ទៀត​ថា ដោយសារ​ថៅកែ​អត់​បើកប្រាក់​ឈ្នួល​ឲ្យ​បែប​នេះ​ ម្យ៉ាង​គ្មាន​ការងារ​ធ្វើ​ទៀត​នោះ បាន​ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង គ្មាន​លុយ​សម្រាប់​ចាត់ចែង​តម្រូវការ​ផ្សេង​ៗ​ទេ​។ ​ដំបូង​ឡើយ​ពួក​គាត់​ធ្វើការ​តវ៉ា​តាម​បែប​សន្តិវិធី​ប៉ុណ្ណោះ ដោយ​ស្នើ​ឲ្យ​ថៅកែ​បើក​ប្រាក់ខែ​ និង​ប្រាក់​បំណាច់​ផ្សេង​ៗ​ឲ្យ​ពួក​គាត់ តាម​ច្បាប់​ការងារ តែ​រយៈពេល​ជិត​១​ខែ​មក​ហើយ នៅ​តែ​គ្មាន​ដំណោះស្រាយ​ទៀត ទើប​ពេល​នេះ​ពួក​គាត់​សម្រេចចិត្ត​លើកគ្នា​ចេញពី​ក្នុង​រោងចក្រ​ទៅ​ឈរ​បិទផ្លូវ​តែ​ម្ដង​ដើម្បី​ព​ន្លឿ​ន​ការ​ដោះស្រាយ​។

ដោយ​ឡែ​អាជ្ញាធរ​ខណ្ឌដង្កោ ក្រោយ​ពី​ទទួល​ដំណឹង​ថា​ កម្មករ​ធ្វើ​បាតុកម្ម​បិទផ្លូវ​បង្ក​កា​រក​ស្ទះចរាចរណ៍​បែប​នេះ លោក​អភិបាល​ខណ្ឌ ជ គឹ​ម​ស៊​រ បា​ន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើការ​សម្របសម្រួល​ជាមួយ​កម្មករ ។​លុះ​រយៈពេល​ជាង​១​ម៉ោង​ក្រោយមក ​ទើប​កម្មករ​ព្រម​វិល​ចូល​រង​ចក្រ​វិញ​រង់ចាំ​ទទួលយក​ដំណោះស្រាយ​នៅ​ពេល​ក្រោយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ