ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឈិ​ន​ឡុ​ង រ​ង​ការ​រិះគន់ ក្រោយ​បច្ចុប្បន្នភាព​​របស់​កូនស្រី​កំពុង​ផ្ទុះ​​លើ​បណ្តាញ​សង្គម

1 ឆ្នាំ មុន

ចិន ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ចិន China Press បាន​ចេញផ្សាយ​ថា កំពូល​តារា​សម្តែង​

ចិន ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ចិន China Press បាន​ចេញផ្សាយ​ថា កំពូល​តារា​សម្តែង​ហុងកុង លោក Jackie Chan ដែល​ប្រជាជន​កម្ពុជា​ស្គាល់​យ៉ាង​ច្បាស់​ថា «​ឈិ​ន​ឡុ​ង​» ត្រូវ​បាន​មហាជន​ចោទប្រកាន់​ជុំវិញ​ភាព​ធ្វេសប្រហែស​លើ​ការ​គ្រប់គ្រង និង​ផ្តល់​ក្តី​ស្រឡាញ់​ចំពោះ​គ្រួសារ បន្ទាប់​ពី​កូនស្រី​បង្កើត​របស់​គាត់ ដែល​មានឈ្មោះ​ថា Etta Ng Chok-Lam វ័យ​២២​ឆ្នាំ កំពុង​រស់នៅ​ជាមួយ​ជីវភាព​យ៉ាង​ត្រដាបត្រដួស​ជាទី​បំផុត​នៅ​ក្នុង​ប្រទេស​កា​ណា​ដា​។

នាង Etta Ng ត្រូវ​បាន​គេ​ថត​ជាប់​ស្ថិត​ក្នុង​សំលៀក​បំពាក់​អាវ​រងា និង​ខោ​ខូ​វ​ប៊​យ កំពុង​តម្រង់​ជួរ​រង់ចាំ​ទទួល​អាហារ​ឥត​គិតថ្លៃ ដែល​ត្រូវ​ចែក​ដល់​ជន​ក្រីក្រ​ដោយ​ហាង​លក់​ស៊ុប​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង Toronto ប្រទេស​កា​ណា​ដា​។ ហើយ​រូប​របស់​នាង ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន ខណៈ​នៅ​ថ្ងៃ​ដដែល​នោះ លោក Jackie Chan ត្រូវ​បាន​គេ​ឃើញ​ផ្សព្វផ្សាយ​អំពី​ជីវប្រវត្តិ​របស់​គាត់​ជាមួយ​ចំណងជើង​ថា «I am Jackie Chan» នៅ​លើ​បណ្តាញ Weibo​។

អ្នក​និយម​លេង​បណ្តាញ​ទំនាក់​ទំនងជា​ច្រើន​នាក់ បាន​កត់​សម្គាល់ថា Etta Ng កំពុង​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​ដោយ​ត្រូវ​ពឹងផ្អែក​លើ​ការ​តម្រង់​ជួរ​ទទួល​អាហារ​ឥត​គិតថ្លៃ​។ ហើយ​ពួក​គេ​បាន​នាំ​គ្នា​រិះគន់​លោក Jackie Chan ដែល​មិន​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​កូនស្រី​បង្កើត​របស់​ខ្លួន​ទាល់តែ​សោះ​។

មតិ​មួយ​ក្នុង​ចំណោម​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា ស្ថានភាព​ជីវភាព​កូនស្រី​របស់​អ្នក (Jackie Chan) លំបាក​ខ្លាំង​ណាស់ ដែល​ឥឡូវនេះ នាង​ត្រូវ​រង់ចាំ​ទទួល​អាហារ​នៅ​តាម​ដងផ្លូវ ប៉ុន្តែ​អ្នក​បែរជា​ជ្រើសរើស​យក​ការ​មិន​ព្រួយបារម្ភ​ចំពោះ​នាង​ទៅ​វិញ​។

គួរ​រំលឹក​ថា Etta Ng គឺជា​កូនស្រី​បន្សល់​ទុក​ពី​ចំណងដៃ​ស្នេហា​លួចលាក់​របស់​លោក Jackie Chan ជាមួយនឹង​លោកស្រី Elaine Ng អតីត​តារា​សម្តែង និង​ជា​បវរកញ្ញា​សម្រស់​ប្រចាំ​ទូរទស្សន៍ Asia Television របស់​ហុងកុង​នៅ​ចុងឆ្នាំ​១៩៩០ ទាំង​ដែល Jackie Chan មាន​លោកស្រី Joan Lin ជា​តារា​សម្តែង​ហុងកុង​ជា​ប្រពន្ធ ដែល​បាន​រៀប​ការ​នៅ​ឆ្នាំ ១៩៨២ និង​មានកូន​ប្រុស​ម្នាក់​ឈ្មោះ​ថា Jaycee Chan ដែល​បច្ចុប្បន្ន​ក៏​ជា​តារា​សម្តែង​ផង​ដែរ​។

នៅ​ក្នុង​ឆ្នាំ ២០១៧ Etta Ng បាន​ចាកចេញ​ទៅ​រស់នៅ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន (​ស្រី​ស្រឡាញ់​ភេទ​ដូច​គ្នា​) គឺ​នាង Andi Autumn នៅ​ប្រទេស​កា​ណា​ដា​។ ហើយ​ទំនាក់ទំនង​របស់​លោក Jackie Chan និង​កូនស្រី​ត្រូវ​បាន​សារព័ត៌មាន​រាយការណ៍​ថា បាន​កាត់​ផ្តាច់​តែ​ម្តង និង​បង្ក​ជា​ភាព​តានតឹង​រវាង​គ្នា​ផង​ដែរ​។ ជាក់ស្តែង​កន្លង​មក Etta Ng ធ្លាប់​បាន​និយាយ​ថា នាង​មិន​ដែល​ប្រាថ្នា​ចង់​ជួប​ឪពុក​របស់​នាង​ឡើយ​៕ (​ដកស្រង់​ចេញពី The Star និង South China Morning Post)

Etta Ng និងប្រពន្ធ
លោក Jackie Chan ជាមួយប្រពន្ធ និងកូនប្រុស
Etta Ng និងម្តាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ